សិល្បករទាំង ៥ របស់បារមី មិនយកកម្រៃ ពេលទៅសម្ដែងនៅបារាំងនេះឡើយ

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី «Rise for Khmer» ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​របស់​ផលិតកម្ម បារមី រួម​មាន វណ្ណដា, ហ្សាណា, វណ្ណថាន, នរិទ្ធ និង យូហៃ។ តែ​អ្វី​ដែល​កាន់តែ​គួរឲ្យ​កោតសរសើរ គឺ​អ្នក​ទាំង ៥ មិន​យក​ប្រាក់​កម្រៃ​ឡើយ ដោយ​ធ្វើ​ដើម្បី​សប្បុរស​ធម៌​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​ព្រំដែន។

«Rise for Khmer» ក៏​ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន ព្រោះ​ការ​ឈ្លានពាន​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ នៅ​តាម​បន្ទាត់​ព្រំដែន។ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាសន៍​របស់​កញ្ញា ឡូរ៉ា ម៉ម អ្នក​ដឹកនាំ​បារមី ក្រោយ​បាន​ជួប​ជាមួយ​លោក តារា ម្ចាស់ Sabay Event Production នៅ​ជំរំ​ភៀស​សឹក ៣ ម៉ឺន​នាក់ នៅ​ខាង​វត្ត​ពោធិ៍ ៥០០០ ដើម ខេត្ត​ព្រះវិហារ ដោយ​ទឹក​ចិត្ត​ជា​ខ្មែរ​ដូចគ្នា ហើយ​ឃើញ​ភាព​លំបាក​ទាំង​នោះ ធ្វើឲ្យ​អ្នក​ទាំង ២ អាណិតអាសូរ ហើយ​ចាប់ផ្ដើម​រៀបចំ​គម្រោង​ការងារ ការ​ប្រគំ​តន្ត្រី​នេះ​ចេញ​ជា​រូបរាង​ភ្លាម​ៗ​ក្នុង​ពេល​ដ៏​ខ្លី ដើម្បី​យក​ថវិកា​ទៅ​ជួយ​ដល់​អ្នក​ទាំង​នោះ។

Salle Pleyel កាលពី​រាត្រី​ថ្ងៃ ១ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅពោរពេញ​ដោយ​សំឡេងហ៊ោកញ្ជ្រៀវ។ «Rise for Khmer» លើស​ពី​ការ​ប្រគំតន្ត្រី ព្រោះ​ក៏​ជា​ឱកាស​ដែល​ខ្មែរ​បាន​បង្ហាញ​វប្បធម៌​ដ៏​ចំណាស់​ផូរផង់ ឲ្យ​ខ្មែរ​រស់នៅ​ទឹកដី​បារាំង និង​ជន​បរទេស​បាន​ស្គាល់​កាន់តែ​ច្បាស់។

ការ​សម្ដែង​នៅ​លើ​ទឹកដី​បារាំង​នេះ អាច​ធ្វើ​ទៅ​បាន​ក៏​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​នៅ​ស្រុក​ខ្មែរ បាន​ចូលរួម​ឧបត្ថម្ភ​មាន​ដូចជា រ៉ូយ៉ាល់ Group, ជីប ម៉ុង Group និង OCIC ហើយ​ក្នុង​នោះ ជីប ម៉ុង បាន​ឧបត្ថម្ភ ១០ ម៉ឺន​ដុល្លារ​ក្នុង​ការ​ទ្រទ្រង់​ការ​រៀបចំ​ផ្សេង​ៗ។

​ទស្សនិកជន​​ខ្មែរ និង​​ជន​បរទេស​ជាច្រើន​សរុប​ជាង ២ ពាន់​នាក់​នៅ​ក្នុង Salle Pleyel ដែល​បាន​ស្រែក​ច្រៀង​បន្ទរ និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​សិល្បករ​កម្ពុជា។ តន្ត្រី​បុរាណ​បញ្ចូល​ចម្រៀង​សម័យ​បញ្ចេញ​សំឡេង​យ៉ាង​ពីរោះ អ្នក​ចូលរួម​ម្នាក់​ៗ​ពិតជា​សប្បាយ​រីករាយ​ដែល​អាច​ស្ដាប់​បទ​ខ្មែរ​ដ៏​អស្ចារ្យ។

ក្នុង​នោះ​ដែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ឡើង​ថ្លែង​ពី​អារម្មណ៍​ដោយ​ក្ដី​រំភើប​ជា​ពន់ពេក​ដែល​អាច​នាំ​យក​តន្ត្រី ចម្រៀង​ខ្មែរ​ទៅ​កាន់តែ​ឆ្ងាយ និង​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​បែប​នេះ ព្រោះ​សំបុត្រ​ចូលរួម​ត្រូវ​បាន​លក់​អស់គ្មាន​សល់។

សម្រាប់ វណ្ណដា បាន​ត្រលប់​មក​ប៉ារីស​បន្ទាប់ពី​អូឡាំពិក​រដូវ​ក្ដៅ ២០២៤ ជាមួយ​ផលិត​កម្ម​បារមី ដោយ​បាន​ពាំនាំ​តន្ត្រី​រ៉េប​ហ៊ីបហប និង​ចង្វាក់​ប្រពៃណី​បម្រើ​អារម្មណ៍​ទស្សនិកជន​បារាំង​ខ្មែរ។ នា​រាត្រី​នោះ​ក៏​មាន​ការ​សំដែង​របាំ​បុរាណ​រៀបចំ​ឡើង ដោយ​សមាគម​ខ្មែរ​នៅ​បារាំង “ទេព​មនោរម្យ​”៕

រូបភាព៖ Baramey Production, Seanghai Kunkhmer និង Royal Group


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង Tomb Raider ដែល Angelina Jolie ធ្លាប់មកថតនៅខ្មែរ ផលិតជាថ្មីក្នុងទម្រង់រឿងភាគ

នៅថ្ងៃទី១៦ ខែមករានេះ Prime Video បានបង្ហាញ First Look របស់តួអង្គ Lara Croft ពីរឿង Tomb Raider ភាគថ្មី ខណៈភាពយន្តដើមគឺមានតួឯកស្រីជា Angelina Jolie និងមានទីតាំងថតមួយផ្នែកក្នុងតំបន់ឧទ្យាន

Danielle នៅតែឆ្លៀតបរិច្ចាគ ២០ម៉ឺនដុល្លារជួយកុមារ ដ្បិត ADOR កំពុងប្ដឹងទារសំណងជាង ៣០លានដុល្លារ

Danielle បានបរិច្ចាគប្រាក់ចំនួន ៣០២ លានវ៉ុន ឬប្រមាណ ២០៥,០០០ ដុល្លារអាមេរិកដល់អង្គការ YANA ក្នុងប្រទេសកូរ៉េខាងត្បូង តាំងពីថ្ងៃទី១១​ ខែមករា ខណៈកំពុងមានជម្លោះផ្លូវច្បាប់ជាមួយនឹងអតីតទីភ្នាក់ងារ។

ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ​ឧបត្ថម្ភពានរង្វាន់បាល់ទះធំៗចំនួន៣ នៅក្នុងឆ្នាំ២០២៦

ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានចូលរួមឧបត្ថម្ភពានរង្វាន់បាល់ទះបីធំៗសម្រាប់ឆ្នាំ២០២៦ ក្នុងនោះរួមមាន ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង

ដេវីត អ៊ឹងហាវ នៅតែជាតារានាំមុខក្នុងប្រទេសដែលចូលរួមកម្មវិធីនៅក្រៅប្រទេស

ដើម​ឆ្នាំ​ថ្មី ដេវីត អ៊ឹងហាវ បាន​ហោះ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រេន​គ្រឿង​ថែរក្សា​សម្រស់​១​នៅ​ប្រទេស​សិង្ហបុរី។ តារា​ប្រុស​ដែល​មាន​ទាំង​ទេពកោសល្យ​ច្រៀង និង​ម៉ូដែល​បាន​ចូលរួម Lancôme រៀបចំ​

ទ្រង់ នរោត្តម ជេនណា រៀបចំកម្មវិធីចម្រើនព្រះជន្មព្រះមាតាយ៉ាងកក់ក្ដៅ មានការចូលរួមសែរាជវង្ស និងមនុស្សជិតស្និទ្ធ

ពិធី​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផារី ព្រះ​មាតា​ព្រះ​នាង នរោត្តម ជេនណា បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ហាង​អាហារ​លំដាប់​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដោយ​មាន​វត្តមាន​សាច់​សាលោហិត​ និង​មនុស្ស​ជិត​ស្និត​ចូលរួម

ខ្លាំងមែន! Stray Kids ជាប់ចំណាត់ថ្នាក់កំពូលជាសិល្បករលក់អាល់ប៊ុមដាច់បំផុតក្នុងឆ្នាំ២០២៥ សរុបជាង ៧ លានច្បាប់

Stray Kids បានពង្រឹងឋានៈរបស់ពួកគេជាក្រុម K-pop ដ៏មានឥទ្ធិពលបំផុតមួយ ដោយបានគ្រងចំណាត់ថ្នាក់កំពូលលើតារាង Circle Chart ក្នុងឆ្នាំ ២០២៥ ជាមួយវិញ្ញាបនបត្រលក់អាល់ប៊ុមច្រើនជាងគេនៅឆ្នាំកន្លងទៅ

SAI ដឹកនាំប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ទាំង ១៦ រូបចូលរួមកម្មវិធី SSEAYP នៅជប៉ុន

បេសកកម្ម​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ទាំង ១៦ រូប​ដែល​ដឹក​នាំ​ដោយ​លោក អួន បឋម ហៅ សាយ បាន​ចាប់​ផ្ដើម​ហើយ​ដោយ​ចេញ​ដំណើរ​កាល​ថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ ២០២៦

លើសពីស្ដាយ! បវរកញ្ញាប៉ុន្មានរូបនេះសុទ្ធតែខនខានការប្រកួតលើឆាកអន្តរជាតិព្រោះបញ្ហាទិដ្ឋាការ

លើស​ពី​ពាក្យ​ថា​សោក​ស្ដាយ​ដែល​បវរ​កញ្ញា​កម្ពុជា​ប៉ុន្មាន​រូប​នេះ សុទ្ធ​តែ​ខក​ខាន​ក្នុង​ការ​តំណាង​ប្រទេស​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ក្រោម​ហេតុ​ផល​ដូច​គ្នា​នោះ​គឺ​បញ្ហា​ទិដ្ឋាការ។ ​តើ​បវរ​កញ្ញា​ណា​ខ្លះ​ធ្លាប់​ទទួល​បទពិសោធន៍​ដ៏​

បវរកញ្ញា​ចក្រវាល​រុស្ស៊ី ២០២០ Alina Sanko មកទស្សនាប្រាសាទអង្គរវត្ត និងឆ្លៀតទៅភ្លក់ស្រាថ្នាំកំពុងល្បី

កញ្ញា Alina Stanislavovna Sanko គឺជា​ម្ចាស់​ពាន​រង្វាន់​បវរកញ្ញា​រុស្ស៊ី ​២០១៩ និងតំណាងរុស្ស៊ីចេញទៅឆាកអន្តរជាតិដល់ទៅ ២។ ថ្មីៗនេះបវរកញ្ញា​វ័យ ២៧ ឆ្នាំរបស់រុសស្ស៊ី បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា

ទម្រាំមានថ្ងៃនេះ Kim Hye Yoon ទទួលបានពាក្យបដិសេធជាង ១០០ ដង ព្រោះបញ្ហាកម្ពស់

នៅក្នុងវីដេអូខ្លីរបស់កម្មវិធី You Quiz on the Block ដែលចាក់ផ្សាយនៅថ្ងៃទី១៤ ខែមករានេះ Kim Hye Yoon បានទម្លាយថា នាងធ្លាប់ទៅ Audition និងទទួលបានការបដិសេធជាង ១០០ដង ដោយហេតុផលកម្ពស់ទាប ទម្រាំមាន

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *