មង្គលការសែរាជវង្សខ្មែរ ល្បីកក្រើកដល់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប ចុះ​ព្រោងព្រាត

បើ​ទោះ​ជា​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​លោក អ៊ឹង ស៊ីវឈន់ CEO វ័យ​ក្មេង​កាន់កាប់​ជំនួញ​ធំ​ៗ​ជាច្រើន​ក្នុង​ដៃ បាន​បញ្ចប់​ទៅ​ក៏​ពិតមែន តែ​រឿងរ៉ាវ​ស្នេហ៍​សែ​រាជវង្ស និងត្រកូល​អភិជន​គូ​នេះ មិន​ទាន់​អស់​ឡើយ។ ដោយ​មហាជន​ខ្មែរ​នៅតែ​លើក​យក​ពី​ទិដ្ឋភាព​អាពាហ៍ពិពាហ៍​មក​ជជែក​ពិភាក្សា​លើ​បណ្ដាញ​សង្គម។

មិន​ត្រឹម​ល្បី​ក្នុង​ប្រទេស​ឡើយ មង្គលការ​សែ​រាជវង្ស​ខ្មែរ ក៏​កំពុង​សុះសាយ​នៅ​លើ​ទឹកដី​អឺរ៉ុប​ដែរ ដោយ​មាន​ទាំង​ទស្សនាវដ្ដីបារាំង និង channel យូធូបអេស្ប៉ាញបានចុះផ្សាយ។ នៅ​ក្នុង​នោះ​វិបសាយ Point de vue បាន​ដាក់​ចំណងជើង​ថា “ពិធី​រៀប​អភិសេក​របស់ នរោត្តម ពង្ស់សូរិយា ក្មួយស្រី​របស់​ព្រះមហាក្សត្រ​កម្ពុជា​”។

ក្នុង​អត្ថបទ Point de vue បាន​រៀបរាប់​ថា “ក្មួយស្រី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សហគ្រិន អ៊ឹង ស៊ីវឈន់ បាន​ប្រារព្ធ​ពិធី​មង្គលការ​មួយ​កាលពី​សប្ដាហ៍​មុន ដែល​លាយ​បញ្ចូល​គ្នា​នូវ​ប្រពៃណី និង​ភាព​ទំនើប។ ដោយ​មាន​ការ​រៀបចំ​បែប​ប្រពៃណី ពិធីជប់លៀង និង​ការ​តុបតែង​ដ៏​ស្រស់បំព្រង គូស្នេហ៍​ទាំងពីរ​បាន​រៀបចំ​ពិធី​យ៉ាង​អធិកអធម មាន​ការ​ថ្វាយ​ព្រះពរ​ដោយ​ព្រះ​មហាក្សត្រខ្មែរ”។

Point de vue ក៏​បាន​បរិយាយ​ពី​ការ​រៀបចំ​យ៉ាង​អស្ចារ្យ​រវាង​សែ​រាជវង្ស និង​ពាណិជ្ជករ​វ័យ​ក្មេង ហើយ​ក៏​រៀបរាប់​ពី​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ពណ៌​មាស​ជាច្រើន​ឈុតយ៉ាង​អស្ចារ្យ​ថែម​ទៀត​ផង។ ក្រៅ​ពី​និយាយ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍ Point de vue ក៏​បាន​ស្រាវជ្រាវ​ពី​ប្រវត្តិ​គ្រួសារ និង​អាជីវកម្ម​របស់​គ្រួសារ​ព្រះ​ស្វាមី​នៃ​ទ្រង់ ពង្ស់សូរិយា។

គួរ​បញ្ជាក់​ផងដែរ​ថា Point de vue នៅ​បារាំង ជា​ទស្សនាវដ្ដី ដែល​និយាយ​ពី​រាជវង្ស​ជុំវិញ​ពិភពលោក​ហើយ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ ២០២៥ កន្លង​ទៅ​ទស្សនាវដ្ដី​នេះ ក៏​បាន​ចុះផ្សាយ​ពី​ព្រះនាង នរោត្តម ជេនណា ដែល​ជា​ក្មួយ​ស្រី​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ផងដែរ។

ចំណែក​ឆាណែល Royals al Día និយាយ​ពី​​មង្គលការ​ព្រះនាង​ខ្មែរ ជាមួយ​អ្នក​ជំនួញ​ប្រុស​វ័យ​ក្មេង ដែល​ចាត់​ទុក​ជា​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ស្រុក​ខ្មែរ។ ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់ នរោត្តម ពង្សសូរិយា បាន​ក្លាយ​ជា​ចំណុច​របត់​មួយ​សម្រាប់​រាជវង្ស​កម្ពុជា។ Royals al Día ក៏​បាន​ដាក់​រៀបរាប់​ទៀត​ថា ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បាន​ក្លាយ​ជា​ចំណុច​របត់​មួយ​សម្រាប់​រាជវង្ស​កម្ពុជា។ ប្រពៃណី ភាព​ប្រណិត ម៉ូដ និង​ចំណុច​អស្ចារ្យ​បាន​មក​រួមគ្នា ដើម្បី​បង្កើត​ពិធី​មង្គលការ​មួយ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​បំផុត​ប្រចាំ​ឆ្នាំ​នៅ​អាស៊ី៕

រូបភាព៖ The Bliss Wedding និង One Memory



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *