តារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ដៃគូច្រៀងរួមគ្នាជាមួយម្ចាស់បទ «វីរនារី» អ្នកនាង ទេព បូព្រឹក្ស ក្នុងព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» កាលរាត្រីម្សិលមិញ ធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវពេញសាលកោះពេជ្រ។

នារាត្រីថ្ងៃ ១១ មករា ២០២៦ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាន ច្រៀងរួមគ្នាជាមួយអ្នកនាង ទេព បូព្រឹក្ស ក្នុងកម្មវិធី «ខ្លឹមព្រះនគរ»។ ការបង្ហាញវត្តមានបង្ហើរសំនៀងរួមគ្នាពីសំណាក់តារាចម្រៀងទាំង ២ ដួងនេះបានធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក អត់ទ្រាំនិងពោលពាក្យសរសើរមិនបាន ព្រោះបានឃើញនូវភាពអង់អាចក្លាហានរបស់អ្នកទាំងពីរតាមរយៈការសម្ដែងក្នុងចម្រៀងរួមគ្នា បទ «វីរនារី» ។
ដោយឡែក ព្រឹត្តិការណ៍ម្សិលមិញ តារាចម្រៀង សុគន្ធកញ្ញា ក៏បានបកស្រាយចម្រៀងទោលមួយបទដែលរៀបរាប់ពីការឈឺចាប់ ទុក្ខវេទនា របស់ជនរងគ្រោះស៊ីវិល និងទាហានខ្មែរ ក្នុងសង្គ្រាមឈ្លានពានបង្កឡើងដោយកងទ័ពសៀម។ រីឯ អ្នកនាង ទេព បូព្រឹក្ស បានបកស្រាយ និងសម្ដែងជាច្រើនបទដ៏អស្ចារ្យក្នុងមហាព្រឹត្តិការណ៍ខាងលើផងដែរ។







គួរឱ្យដឹងថា ព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» ដែលរៀបចំឡើងកាលពីរាត្រីម្សិលមិញនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បណ្ដាសិល្បករ សិល្បការិនី ល្បីៗក្នុងស្រុកជាច្រើន ជាពិសេសទៅទៀតនោះក៏មានការចូលរួមពីសំណាក់មហាជនក្នុងស្រុកផងដែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះត្រូវបានផ្ដួចផ្ដើមគំនិត និងរៀបចំដោយតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ក្រោមគោលបំណង និងហេតុផលចម្បងដើម្បីរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិជាសញ្ញាមួយនៃការកសាងអត្តសញ្ញាណជាតិអោយកាន់តែរឹងមាំថែមមួយកំរឹតទៀត ហើយទឹកប្រាក់ទាំងអស់ដែលបានពីការលក់សំបុត្រនឹងយកទៅជួយវីរកងទ័ពជួរមុខ៕
ទស្សនាវីដេអូពេញ ៖ https://www.facebook.com/tepboprekofficial/videos/1589570105802947
រូបភាព ៖ ឱក សុគន្ធកញ្ញា ft ទេព បូព្រឹក្ស























Account
Security
Favourite Content