Angelina Jolie បារម្ភ​​កូន​ចិញ្ចឹមខ្លួន​មាន​គ្រោះ​ថ្នាក់ដោយសារការរើសអើងពណ៌សម្បុរ

តារាសម្ដែងអាមេរិក Angelina Jolie បានបង្ហាញក្ដីបារម្ភថាកូនស្រីចិញ្ចឹមរបស់ខ្លួន Zahara ក៏ដូច​ជា​កុមារ​មិនមែនជនជាតិស្បែកស​ដទៃ​ទៀតអាចនឹង​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស​ពេល​ទៅ​ជួប​ពេទ្យ ​ព្រោះ​ប្រព័ន្ធ​សុខាភិបាលយកចិត្តទុកដាក់តែ​មនុស្ស​ស្បែក​ស។

តាមរយៈអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Nursing កាលពីថ្មីៗនេះ តារាសម្ដែង Angelina Jolie បានបរិហារអំពីការផ្ដល់អាទិភាពចំពោះមនុស្សស្បែកសក្នុងការថែទាំសុខភាពលើសមនុស្សដែលមានស្បែកសម្បុរផ្សេង។ អ្នកស្រី​ជឿ​ថា បញ្ហានេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ជា​ច្រើន ជា​ពិសេស​កុមារៗ។

រូបថត៖ AFP

តារាស្រីដែលមានកូនចិញ្ចឹមជនជាតិខ្មែរម្នាក់ដែរបាននិយាយថា៖ “ក្នុងនាមជាម្តាយរបស់កូនដែលមានជាតិសាសន៍ជាច្រើន ខ្ញុំបានឃើញថាកូនរបស់ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស ដែលធ្វើឲ្យសុខភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់”។

តួឯករឿង “Maleficent” បានចែករំលែកអំពីបច្ចេកវិទ្យាថ្មីដែលអាចជួយឱ្យឃើញស្នាមជាំនៅលើមនុស្សដែលមានស្បែកខ្មៅ ដោយប្រើពន្លឺជំនួសដើម្បីរកមើលស្នាមជាំនៅលើស្បែកពួកគេ និងសង្កត់ធ្ងន់ថាបច្ចេកទេសនេះគឺ “មានប្រសិទ្ធភាពជាងការពិនិត្យធម្មតាប្រាំដង” ។

និយាយអំពីបទពិសោធន៍មិនល្អទាក់ទងនឹងការពិនិត្យមើលស្នាមជាំនៅលើស្បែកនេះ អ្នកស្រី Jolie បានរំឭកពីករណីកូនស្រីចិញ្ចឹមរបស់នាង Zahara (ជនជាតិអេត្យូពី) ដែលត្រូវបានគិលានុបដ្ឋាយិកាបកស្រាយខុស។

រូបថត៖ AFP

អ្នកស្រីរៀបរាប់ថា៖ “ទោះបីជាគ្រួសាររបស់ខ្ញុំទទួលបានការថែទាំដែលមានគុណភាពខ្ពស់ក៏ដោយ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យសាមញ្ញៗបែរជាមានចន្លោះប្រហោងដោយសារតែលក្ខខណ្ឌរាងកាយរបស់អ្នកមានស្បែកខ្មៅគឺខុសពីជនជាតិស្បែកស ហើយក្នុងវិស័យសុខាភិបាល គេយកចិត្តទុកដាក់លើអ្នកស្បែកសជាង។ ភាពខុសគ្នានៃការថែទាំសុខភាពបានធ្វើឱ្យប៉ះពាល់ដល់លទ្ធផល មនុស្សរាប់លាននាក់ ហើយវាដល់ពេលហើយដែលត្រូវទទួលយកដំណោះស្រាយថ្មី ដើម្បីដោះស្រាយបញ្ហានេះទាំងស្រុង”។

មិនត្រឹមតែជាតារាសម្តែងហូលីវូដជួរមុខប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី Jolie ក៏ត្រូវបានគេស្គាល់ថាជាសប្បុរសជន និងជាសកម្មជនដ៏សកម្មផងដែរ។ ក្រៅ​ពី​បញ្ហា​រើសអើង​ជាតិ​សាសន៍ អតីត​ភរិយា Brad Pitt ក៏​បាន​និយាយ​ការពារ​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយថ្មីៗ​នេះ អ្នកស្រី​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ដោយ​មាន​បំណង​ចង់​បន្ត​ច្បាប់​ស្តីពី​អំពើ​ហិង្សា​លើ​ស្ត្រី។

ថ្លែងទៅកាន់ NBC News អ្នកស្រី Jolie បាននិយាយថា៖ “យើងត្រូវមើលថែគ្រួសាររបស់យើង កូនរបស់យើង សុវត្ថិភាពផ្ទាល់ខ្លួន និងសុខភាពរបស់សហគមន៍។ ខ្ញុំគិតថាមនុស្សជាច្រើនមិនបានដឹងថាបញ្ហានៃអំពើហិង្សាក្នុងគ្រួសារ ការ​រំលោភ​បំពាន​លើ​ស្ត្រី និង​កុមារ​កំពុងកើតមានធ្ងន់ធ្ងរប៉ុណ្ណានោះទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ