Almée Couture ច្នៃឈុតប្រាសាទអង្គរវត្តឱ្យម៉ូដែលកម្ពុជាដើរលើឆាក New York fashion week

Almée Couture គឺ​ជា​ប្រ៊េន​កូន​ខ្មែរ​ដំបូង​គេ​ដែល​បាន​បង្ហាញ​វត្តមាន​លើ​ឆាក New York Fashion Week 2025 ដោយ​មាន​ការ​ចូលរួម​ដើរ​ម៉ូត​ដោយ​ម៉ូដែល​កូន​កាត់ មាលា ព្រម​ទាំង​បវរ​កញ្ញា​កម្ពុជា ២ រូប ដែល​សុទ្ធ​សឹង​តែ​ជា​ម្ចាស់​មកុដ​នៃ​កម្មវិធី​ប្រកួតប្រជែង​សម្រស់​នៅ​ក្នុង​ស្រុក។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ ម៉ូដែល​កូន​ខ្មែរ​កាត់​បារាំង មាលា ព្រម​ទាំង​ម្ចាស់​មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី និង Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា បាន​រួម​គ្នា​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ដ៏​អស្ចារ្យ​នៅ​លើ​ឆាក​លំដាប់​ពិភពលោក New York Fashion Week 2025 ដោយ​ការ​ដើរ​ម៉ូត​ជាមួយ​ឈុត​សំលៀកបំពាក់​ដែល​ច្នៃ​ជា​ពិសេស​ដោយ​ប្រ៊េន​កូន​ខ្មែរ Almée Couture ។

ឈុត​ដែល​ច្នៃ​សម្រាប់​ម៉ូដែល​អាជីព​ទាំង ៣ រូប​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​និង​លេច​ធ្លោ​ជាមួយ​ការ​ច្នៃ​ប្រឌិត​ដែល​បង្កប់​នូវ​សិល្បៈ វប្បធម៌ ដោយ​បាន​ផ្ដល់​​ជូន​នូវ​ភាព​ប្រណីត​ភាព​និង​ភាព​ស៊ី​វិស័យ។ ដោយឡែក ឈុតដែល​ស្រីពី និង មាលា គ្រងក្នុងកម្មវិធីបានបង្កប់នូវប្រាសាទអង្គរវត្តដែល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ហើយឈុតទាំងពីរនេះត្រូវបានប្រើក្នុងការបើក និងបិទ Show របស់ប្រ៊េន Almée Couture។

គួរ​បញ្ជាក់​ដែរ​ថា​ នេះ​ជា​លើក​ទី​១​ដែល​ប្រ៊េន​កូន​ខ្មែរ Almée Couture បាន​បង្ហាញ​មោទនភាព​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​កម្មវិធី New York Fashion Week 2025 ដោយ​បង្ហាញ​ពី Spring/Summer ’26 Collection – Spirit of the Forgotten៕

រូបភាព ៖ ALmée Couture 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *