បទ “Pop Out” របស់ N.john ទាក់ចិត្ត Ahyeon ក្រុម BabyMonster

Ahyeon សមាជិក​ក្រុម​ចម្រៀង K-Pop នារី BabyMonster បាន​រាំ​បទ “Pop Out” របស់ N.john និង​បាន​បង្ហោះ​ឡើង​នៅ​ក្នុង Instagram នៅ​មុន​នេះ​បន្តិច។ “Pop Out” ដែល​ជា​បទ​ចម្រៀង​របស់​តារា​ខ្មែរ ដែល​កំពុង​ប្រកប​អាជីព​នៅ​លើ​ទឹកដី​អាមេរិក ពិត​ជា​ទទួល​បាន​ការ​សរសើរ​ខ្លាំង ព្រោះ​ជា​ការ​សហការ​ជាមួយ​ក្រុម​ជំនាញ​ផ្នែក​តន្ត្រី​របស់​អាមេរិក។

វីដេអូ​ដែល Ahyeon បាន​រាំ challenges មាន​អ្នក​ចុច​ចូលចិត្ត​ជាង 79K ដោយ​ប្រើ​ពេល​មិន​ដល់​១​ម៉ោង​ផង​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ IG story របស់ BabyMonster ក៏​បាន​ផុស​វីដេអូ​នោះ​បន្ត​ទៀត ដែល​នេះ​ក៏​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​បទ​ចម្រៀង​របស់​កូន​ប្រុស​ទី ២ របស់​តារា​ចម្រៀង ព្រាប សុវត្ថិ ដូចគ្នា។

បទ “Pop Out” របស់ N.John បាន​ចេញ​ផ្សាយ​តាំងពី​ខែ​មុន​មក​ម្ល៉េះ ហើយ​ក៏​ជា​បទ​ដ៏​ពីរោះ​១​នៅ​ក្នុង​អាល់ប៊ុម LaLa Land ផងដែរ។ ក្រោយ​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​របស់ K-Pop រាំ​បទ “Pop Out” វីដេអូ​នោះ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​យក​មក​បង្ហោះ​បន្ត​ផងដែរ។

“Pop Out” ក៏​ត្រូវ​បាន​អ្នក​ធ្វើ​វីដេអូ​នៅ​លើ YouTub ជាច្រើន​បាន Reaction ដោយ​សរសើរ​ពី​សំឡេង សុវត្ថិ មុនីនាគ ថា​ច្រៀង​បាន​ពីរោះ និង​ស្រែក​បាន​ខ្ពស់ ស័ក្តិសម​ហើយ​បាន​សហការ​ជាមួយ​ក្រុមការងារ production ធំ​ៗ៕

រូបភាព៖ N.JOHN

Leave a Reply

Your email address will not be published. Required fields are marked *