គង់ ចាន់ស្រីមុំ លាឈប់ជាពិធីការិនី 3 FUN ចាប់ពីពេលនេះទៅ

តារា​សម្ដែង គង់ ចាន់​ស្រីមុំ សម្រេច​បញ្ចប់​ងារ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី 3 FUN ក្រោយ​ការ​រួម​ដំណើរ​ដ៏​សែន​វែង​ឆ្ងាយ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ៥ ឆ្នាំ​មក​នេះ។ ការ​ចាកចេញ​ទាំង​ក្ដី​អាល័យ​នេះ​ក៏​ព្រោះ​តែ​អ្នក​នាង​មានការងារផ្ទាល់ខ្លួនជាច្រើន​ត្រូវ​បំពេញ​។

តារា​សម្ដែង​ស្រី គង់ ចាន់​ស្រីមុំ បាន​សម្រេច​ចិត្ត​លា​មិត្ត​រួម​ការងារ​និង​អ្នក​គាំទ្រ​ទាំង​ក្ដី​អាល័យ​ព្រោះ​តែ​មិន​អាច​បន្ត​ភារៈ​ជា​ពិធី​ការិនី​បន្ត​ទៀត​បាន។ ចូល​ប្រឡូក​ក្នុង​អាជីព​ជា​ពិធី​ការិនី​នៅ 3 FUN ដំបូង​ឡើយ​អ្នក​នាង គង់ ចាន់​ស្រីមុំ ហាក់​មិន​សូវ​ទុក​ចិត្ត​ថា​នាង​អាច​ធ្វើ​បាន​នោះ​ទេ​តែ​ដោយ​ក្ដី​ស្រលាញ់​ព្រម​ជាមួយ​ការ​ខំ​ប្រឹង​ក៏​ដូច​ជា​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​បាន​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​អាច​ឈរ​លើ​វិស័យ​មួយ​នេះ​រហូត​ដល់​ទៅជិត ៦ ឆ្នាំ។

ក្នុង​រយៈ​ពេល​ជាង ៦ ឆ្នាំ​នេះ​អ្នកនាង គង់ ចាន់​ស្រីមុំ ត្រូវ​បាន​មហាជន​ជា​ច្រើន​ទទួល​ស្គាល់​នូវ​សមត្ថភាព​ ដ្បិតថាមិន​មែន​ជា​ពិធី​ការិនី​អាជីព​ប៉ុន្តែ​អ្នកនាង​អាច​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​ឱ្យ​ពោល​សរសើរ​ពី​សម្រស់​ក៏​ដូច​ជា​​ហ្វេសសិន​នៃ​ការ​តុបតែង​ខ្លួន​របស់​អ្នក​នាង​ច្រើន​រាប់​មិន​អស់។

យ៉ាង​ណា​មិញ ក្នុង​នាម​ជា​ពិធី​ការិនី​ដែល​បានចូលរួម​ក្នុង​ការ​សម្ដែង​ប្រមាណ​ ២៩៤ Show អ្នក​នាង គង់ ចាន់​ស្រីមុំ បាន​បន្សល់​ទុក​អនុស្សាវរីយ៍​យ៉ាង​ច្រើន​សម្រាប់​ក្រុម​ការងារ​ក៏​ដូច​ជា​ទស្សនិក​ជន​ដែល​និយម​តាម​ដាន​កម្មវិធី 3 FUN នា​ពេល​កន្លង​មក។ ចំពោះ​ការ​សម្រេច​ចិត្ត​ចាកចេញ​មួយ​នេះ​វា​ពិត​ជា​ពិបាក​ខ្លាំង​ប៉ុន្តែ​ដោយ​សារ​អ្នក​នាង​ត្រូវ​មាន​ការងារ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ និង​ទំនួល​ខុស​ត្រូវ​ជា​ចាំ​បាច់​ទើបមិន​អាច​បន្ត​នៅ​ជា​ពិធី​ការិនី​ទៀត​បាន៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/3547598662057133

រូបភាព ៖ 3fun & Kong chansreymom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *