RM និយាយឥតលាក់លៀមពីរឿងរៀបការ និងសម្ពាធ​សង្គមលើមនុស្សស្រី ជាពិសេសរឿងមានកូន

កាលពីថ្ងៃទី ៥ ខែតុលា មេក្រុម BTS RM បានជជែកជាមួយអ្នកគាំទ្រ ARMY តាមរយៈការផ្សាយផ្ទាល់លើ Weverse ព្រមទាំងបានបើកបង្ហាញអំពីទស្សនៈរបស់ខ្លួនទាក់ទងនឹងការរៀបការ និងការមានកូន ដែលគួរតែជាជម្រើសផ្ទាល់ខ្លួន មិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចាំបាច់ត្រូវធ្វើដោយសារតែសម្ពាធសង្គមនោះទេ។

RM បានចាប់ផ្តើមដោយនិយាយអំពីជីវិតផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំមានអាយុ ៣២ ឆ្នាំហើយ។ ប្រសិនបើខ្ញុំជួបមនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវ ខ្ញុំប្រហែលជារៀបការ ឬពុំដូច្នោះទេគឺនៅលីវបែបហ្នឹងដដែល។ ខ្ញុំមិនគិតថាមានចម្លើយត្រឹមត្រូវសម្រាប់រឿងនោះទេ”។

តារារូបនេះនិយាយថា “រាល់ថ្ងៃនេះ មនុស្សគ្រប់រូបមានអារម្មណ៍តានតឹងចំពោះរឿងរៀបការ តែមានហេតុផលជាច្រើនដែលត្រូវពិចារណា ជាពិសេសចំពោះមនុស្សស្រី។ ខ្ញុំគិតថាសង្គម និងប្រព័ន្ធផ្សព្វផ្សាយដាក់សម្ពាធលើពួកគេអំពីការមានកូន និងរឿងផ្សេងៗទៀត។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​អាច​រស់​នៅតាមជម្រើសរបស់​ខ្លួន​ឯង”។

លោកបន្តទៀតថា “ប្រសិនបើនរណាម្នាក់ជ្រើសរើសរៀបការដើម្បីគេចពីភាពឯកា ខ្ញុំមិនគិតថានោះជាហេតុផលត្រឹមត្រូវនោះទេ។ ហើយចំពោះការមានកូន ខ្ញុំក៏មិនប្រាកដអំពីរឿងនេះដែរ។ និយាយតាមត្រង់ទៅ ខ្ញុំចិញ្ចឹមខ្លួនឯងមិនចង់រស់ផង។ ការមានកូន អាចមិនដូចអ្វីដែលយើងចង់បាននោះទេ។ កូនៗមានគំនិតរៀងខ្លួន។ ពេលគិតដល់បញ្ហាដែលខ្ញុំទុកអោយឪពុកម្តាយខ្ញុំតាំងពីកើតមក ហើយ​បើកូនខ្ញុំកើតមកដូចខ្ញុំ ស្លាប់ហើយ ខ្ញុំមិនដឹងថាវេទនាប៉ុណ្ណាទេ។ ប៉ុន្តែប្រាកដណាស់ វាមិនមានចម្លើយត្រឹមត្រូវនោះទេ”​។

RM ក៏បានចង្អុលបង្ហាញថាអ្នកដែលកើតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ទំនងជាអ្នកជំនាន់ដំបូងនៅក្នុងប្រទេសកូរ៉េដែលចាត់ទុកអាពាហ៍ពិពាហ៍ជាជម្រើស មិនមែនជាអ្វីដែលធ្វើតាមការរំពឹងទុកនោះទេ។ លោកជឿថាមនុស្សគ្រប់រូបគួរតែមានជម្រើស និងសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត



Leave a Reply

Your email address will not be published.Required fields are marked *