បវរកញ្ញាភេទទី៣ កម្ពុជា ៥ រូប ស្រស់ស្អាតខ្លាំងមិនចាញ់នារីពិតៗ

ដូចដឹងហើយថា ក្នុងវិស័យប្រកួតប្រជែងសម្រស់សព្វថ្ងៃ ក៏មានការប្រកួតប្រជែងសម្រស់បវរកញ្ញាភេទទី៣​ផងដែរ។ ដ្បិតការប្រកួតប្រជែងសម្រស់បវរកញ្ញាភេទទី៣កម្ពុជា (Miss Queen Cambodia) ដើរទៅមុខយឺតជាងគេបន្តិចក៏ពិតមែន តែការប្រកួត Miss Queen Cambodia ប៉ុន្មានឆ្នាំនេះ ទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកស្នេហាវិស័យ Beauty Pageant ទៀតផង។ បើនិយាយពីសម្រស់ និងចំណេះដឹងវិញនោះ បវរកញ្ញាភេទទី៣ កម្ពុជា ពិតជាស្រស់ស្អាតខ្លាំង មើលសឹងមិនតែមិនដឹងបានជាស្ត្រីកែភេទនោះទេ រីឯចំណេះដឹងទូទៅក៏ល្អ ភាសាក៏អាចប្រើប្រាស់ក្នុងប្រកួតប្រជែងបាន។

មកស្គាល់មុខបវរកញ្ញាភេទទី៣កម្ពុជា ៥ រូប ដែលស្រស់ស្អាតខ្លាំងមិនខ្លាំងមិនចាញ់នារីពីធម្មជាតិ៖

១. លាង សុធា ហៅ ប៉ុប ពី៖ ប៉ុប ពី ជាតារាភេទទី៣ កម្ពុជា ដំបូងគេបង្អស់ ដោយនាងបានចូលរួមប្រកួតបវរកញ្ញាភេទី៣ដំបូងគេឈ្មោះថា «នាទីចុងក្រោយ» រៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅអំឡុងឆ្នាំ២០០២។

២. ម៉ានីកា៖ ម៉ានីកា ជាជយលាភីលេខ១ ក្នុងកម្មវិធីកញ្ញាឯកភេទទី៣ The Classic Night ដែលរៀបចំឡើងនៅក្នុងឆ្នាំ ២០១៦។

៣.  សុខ ប៉ូលីន ហៅ សៃហ្វុន៖ សៃហ្វុន ជាបវរកញ្ញាភេទទី៣ កម្ពុជា ឆ្នាំ ២០២០ ដោយនាងបានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូបក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Queen Cambodia 2020  រៀបចំ​ឡើងដោយក្រុមហ៊ុន CIM ក្នុងឆ្នាំ២០២០។ សៃហ្វុន បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវីធី Miss International Queen 2022 នៅប្រទេសថៃ កាលពីឆ្នាំ ២០២២ ជាលទ្ធផលនាងទទួលបានចំណាតថ្នាក់ Top11 ចុងក្រោយ និងពាន Miss Photogenic។

៤. វ៉ាន់ ប៊ី៖ វ៉ាន់ ប៊ី ជាបវរកញ្ញាភេទទី៣ កម្ពុជាឆ្នាំ ២០២១&២០២២ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Queen Cambodia 2022 រៀបចំឡើងដោយក្រុមហ៊ុន CIM ក្នុងឆ្នាំ២០២២។ Miss Queen Cambodia 2022 រូបនេះ នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International Queen 2022 នៅប្រទេសថៃ នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

៥. ម៉ៃយ៉ា៖ មៃយ៉ា ដណ្តើមបានជោគជ័យជាបវរកញ្ញាភេទទីបីកម្ពុជាឆ្នាំ២០២៣ ក្នុងកម្មវីធី Miss Queen Cambodia 2023 ដែលទើបបញ្ចប់ទៅកាលពីដើមខែមីនានេះ។ បើទោះបីជាមានភាពចម្រូងចម្រាស់ខ្លះៗបានកើតឡើងក្រោយចប់ការប្រកួតក៏ពិតមែន តែ ម៉ៃយ៉ា នៅតែរក្សាជំហររឹងមាំ និងប្រឹងប្រែងដុះខាតសមត្ថភាពខ្លួនឯង ដើម្បីត្រៀមចេញទៅប្រកួតនៅឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ