ឈុតតំណាងជាតិពណ៌ខ្មៅពី  Miss Grand ទាំង ៤ រូបយប់មិញ ឃើញហើយព្រឺសម្បុរ!

ការប្រកួតឈុតតំណាងជាតិ (National Costume Competition) ក្នុងកម្មវិធី Miss Grand Cambodia 2023 បានបញ្ចប់ទៅដោយរលូន កាលពីយប់មិញនេះ ដោយបេក្ខភាពផ្លូវការទាំង ២៥ រូប បានដើរបង្ហាញម៉ូដឈុតតំណាងជាតិផ្សេងៗគ្នាយ៉ាងស្រស់ស្អាត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

ក្នុងចំណោមឈុតទាំង ២៥ ដែលបានដើរបង្ហាញ គេឃើញមានឈុតតំណាងជាតិពណ៌ខ្មៅ ៤ ដែល​ច្នៃឡើងពីគោលគំនិតប្លែកៗពីគ្នាតាមតំបន់នីមួយៗ។ គួរឱ្យចាប់អារម្មណ៍ជាងនេះ ឈុត​ខ្មៅទាំង​នោះមើលទៅហាក់បង្កប់ដោយមន្តអ្វីម៉្យាង ដែលមើលឃើញហើយព្រឺសម្បុរណាស់ គួបផ្សំការដាក់អារម្មណ៍សម្តែងរបស់បេក្ខភាពទៀត រឹតតែធ្វើឱ្យអ្នកមើលព្រឺក្បាល​លើសដើម។ ខាងក្រោមជាឈុតតំណាងជាតិពណ៌ខ្មៅទាំង ៤ ដែលដើរបង្ហាញដោយ បេក្ខភាព Miss Grand តំណាងខេត្ត កំពង់ធំ បៃលិន ត្បូងឃ្មុំ និង បន្ទាយមានជ័យ។

Miss Grand កំពង់ធំ គ្រងឈុត មន្តអាគម នៃយ័ន្តខ្មែរ (ដំឡើងរចនាឈុតដោយ អម្រុងរ័ត្នកាត់ដេរសម្លៀកបំពាក់ដោយ ហាង សុធានី កាត់ដេរ)

Miss Grand ត្បូងឃ្មុំ គ្រងឈុត ក្របីស្នាទៈប្រក់ពល (រចនាឈុតដោយ រាជនីនំបញ្ចុកខេត្តត្បូងឃ្មុំ រៀបចំឈុតដោយ មីតសម្អាងការខ្មែរឥស្លាម)

Miss Grand បៃលិន គ្រងឈុត ដែនដី នៃមន្តអាគម (រចនាឈុតដោយ ស្ករគ្រាប់ កាត់ដេរសម្លៀកបំពាក់ដោយ ហាង សុខជា កាត់ដេរ)

Miss Grand បន្ទាយមានជ័យ គ្រងឈុត ល្ខោនស្រមោល (ដំឡើងឈុតដោយ សាយ ធារ៉ា)



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក