ក្ដៅៗ! អ៊ិន លក្ខិណា គ្រងឈុត «ត្បូងនិល» សម្រាប់ប្រកួត Miss Grand Cambodia 2023 យប់នេះ

កម្មវិធី Miss Grand Cambodia 2023 នា​រាត្រី​នេះឈាន​មក​ដល់​វគ្គ​បង្ហាញ​ឈុត​តំណាង​​ជាតិ។ អ៊ិន លក្ខិណា ជា​បេក្ខជន​តំណាង​ឲ្យ​ខេត្ត​ប៉ៃលិន ដោយ​មុន​នេះ​បន្តិច​នាង​បាន​បង្ហាញ​ឈុត​ត្រូវ​ឡើង​ប្រកួត​យប់នេះ មាន​ភាព​ស្រស់​ស្អាត​ខ្លាំង និង​មិន​ធ្លាប់​ឃើញ​ពី​មុន​ឡើយ។

ចំពោះ​អត្ថន័យ​របស់​ឈុត​វិញ​ត្រូវ​បាន​អ្នក​ច្នៃ​ម៉ូដ​ស្ករ​គ្រាប់ រៀបរាប់​ឲ្យ​ដឹង​ថា “ខេត្ត​ប៉ៃលិន​ជា​ខេត្ត​សាសនា​មួយ​ដែល​មាន​រឿង​អាថ៌កំបាំង​ជាច្រើន មាន​ជំនឿ​ប្លែក​ៗ រួម​ទាំង​មន្តអាគម …ជា​ឈុត national costume មួយ​បែប fashionដែល​ ជ្រើសរើស​យក​ពណ៌​ខ្មៅ​មក​ធ្វើ​ជា​ឈុត និយាយ​អំពី​ត្បូង​និល​ស្រោបមាស ឬ​និល​បើក​ភ្នែក​ថាមពល​នៃ​ផ្លូវ​ងងឹត អាថ៌កំបាំង​ , មន្ត​សន្តំ នៃ​កែវភ្នែក​ ,​ ការ​ជឿជាក់ ភាព​ជា​ម្ចាស់ ឥទ្ធិពល​ដែល​ស្ត្រី​មាន​ បង្ហាញ​ទាំងអស់​នៅ​ក្នុង​ឈុត​តែ​មួយ ទៅសន្តំចិត្តអោយមនុស្សគ្រប់គ្នា​ងាក​មកចាប់​អារម្មណ៍ មើល​ត្បូង​និល ដែល​កែច្នៃ​រួច​ហើយ”។

គ្រាន់តែ​ឃើញ​ភ្លាម ហ្វេន​ៗ​បាន​បញ្ចេញ​អារម្មណ៍​ថា ឈុត​ដែល លក្ខិណា ត្រៀម​គ្រង​នោះ ជា​ឈុត​ស្អាត​ខ្លាំង​មិន​ធ្លាប់​ឃើញ​ពី​មុន​ឡើយ។ ដោយ​សង្កេត​មើល​ឲ្យ​ម៉ត់ចត់​ឃើញ​ថា​ឈុត «ត្បូង​និល» នោះ បង្កប់​អត្ថន័យ​សិល្បៈ​បែប​ខ្មែរ មាន​ទាំង​បែប​បុរាណ និង​សម័យ ហើយ​អត្ថន័យ និង​ទឹក​មុខ Miss Grand ប៉ៃលិន ទៀតសោត​បង្ហាញ​ពី​ភាព​ឈឺចាប់ រួម​ទាំង​ក្ដី​ស្រលាញ់។

យប់នេះ​គឺជា​វគ្គប្រកួត​ឈុត​តំណាង​ជាតិ​របស់​កម្មវិធី Miss Grand Cambodia 2023 ​ ជា​វគ្គ​មួយ​ដ៏​សែន​ញាប់ញ័រ​ទាំង​អ្នក​ទស្សនា និង​បេក្ខជន​ទាំង ២៥ នាក់ និង​ជា​​វគ្គ​សំខាន់​បំផុត​មួយ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ និង​ការ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​។

អ៊ិន លក្ខិណា ​ជា​បេក្ខភាព​​លេចធ្លោ​មួយ​រូប​ក្នុង​កម្មវិធី Miss Grand Cambodia 2023 នេះ ហើយ​នាងតែងតែ​ជា​បេក្ខភាព​ដែល​ហ្វេន​ផេក​ធំ​ៗ​ដាក់​គោលដៅ​ថា​ជា top 5 នៃ​កម្មវិធី ឬ​អាច​ក្លាយ​ជា​ម្ចាស់​មកុដ​ថែម​ទៀត​ផង ព្រោះ​សមត្ថភាព និង​ការ​រៀបចំ​ខ្លួន​របស់​នាង​លើក​នេះ ពិតជាវិវឌ្ឍន៍បាន​ល្អ ហួស​ការ​រំបឹងទុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា