បញ្ហាទាំង ៥ ដែលស្រីៗភាគច្រើនជួបក្នុងរដូវភ្លៀងធ្លាក់

ក្នុងរដូវភ្លៀងបែបនេះមិនត្រឹមតែងាយធ្វើឱ្យយើងកើតជំងឺផ្ដាសាយ ឬជំងឺផ្សេងៗប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ស្បែកបានដែរ ដោយសារនៅក្នុងទឹកភ្លៀងមានផ្ទុកនូវសារធាតុគីំមីជាច្រើនដែលចូលទៅបំផ្លាញស្រទាប់ស្បែកបានយ៉ាងងាយ។ ចំពោះបញ្ហាទាំងនោះមានដូចជា៖

១. ស្បែកឡើងប្រេង

ដោយសារតែសំណើមនៃខ្យល់នឹងជំរុញឱ្យក្រពេញ sebaceous ធ្វើការកាន់តែខ្លាំងដែលធ្វើឱ្យប្រេងត្រូវបានផលិតកាន់តែច្រើន។ ដូច្នេះនៅពេល​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន​ជាង​ធម្មតា វាងាយបណ្ដាលឱ្យមានធូលីកកជាប់លើស្បែកមុខ ស្ទះរន្ធញើស និងឡើងមុនជាដើម។

២. ឡើងមុន

ទាក់ទិននឹងចំណុចខាងលើដែរ នៅពេលដែលខ្លាញ់ត្រូវបានផលិតឡើងមកច្រើនជ្រុល វានឹងបណ្ដាលឱ្យឡើងមុន និងបន្សល់ជាតិកខ្វក់ជាច្រើនកកស្ទះលើស្បែកមុខផងដែរ។ ជាពិសេសចំពោះអ្នកដែលមានប្រភេទស្បែកមុខងាយប្រតិកម្ម វាអាចនឹងឡើងកន្ទួលក្រហម ឬរមាស់បានទៀតផង។

៣. ស្បែកឡើងស្រអាប់

ដោយសារមេឃស្រទុំធ្វើឱ្យស្រីៗមួយចំនួនធ្វេសប្រហែសក្នុងការការពារស្បែកពីកម្ដៅថ្ងៃ។ ដូច្នេះហើយវាគឺជាឱកាសដ៏ល្អដែលពន្លឺព្រះអាទិត្យអាចប៉ះពាល់ស្បែក និងបំផ្លាញស្បែកបានយ៉ាងងាយ។ ជាលទ្ធផលស្បែកនឹងឡើងស្រអាប់។

៤. មានក្លិនខ្លួន

ក្នុងរដូវវស្សា បើទោះបីជាគ្មានព្រះអាទិត្យក៏ដោយ ក៏វាងាយធ្វើឱ្យយើងបែកញើសដែរ។ ដោយសារសំណើមពីទឹកភ្លៀង ញើស ឬសម្លៀកបំពាក់មិនទាន់ស្ងួតធ្វើឱ្យឡើងដុះផ្សិត និងកកើតឡើងមកនូវបាក់តេរីមិនល្អទើបធ្វើឱ្យមនុស្សស្រីឆាប់ធុំក្លិនខ្លួនជូរ ឬក្លិនផ្អូមជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចបង្កឱ្យមានបញ្ហាសើស្បែកដូចជារោល រមាស់ និងឡើងស្រែងជាដើម។

៥. រមាស់ ឬរលាកស្បែកក្បាល

ស្រីៗ​មួយចំនួនអាច​សង្ស័យ​ថា​នៅ​រដូវ​វស្សា​ហេតុ​អ្វី​ស្បែក​ក្បាល​រមាស់​និង​សក់​ជ្រុះ​ច្រើន​ម្ល៉េះ? នោះ​ក៏​ព្រោះ​តែ​ក្នុង​រដូវ​វស្សា​នឹង​មាន​ភាព​កខ្វក់ និង​មេរោគ​តោងមក​ជាមួយ​នឹង​ទឹក​ភ្លៀង បូករួមជាមួយ​សំណើម​ក្នុង​ខ្យល់ និង​ការ​បែកញើស ទើបវា​អាច​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ឆ្លង​មេរោគ​ផ្សិត និង​បាក់តេរី។ លើសពីនេះ សារធាតុកខ្វក់ទាំងនោះក៏អាចបណ្ដាលឱ្យរលាកស្បែកក្បាលជាមូលហេតុនៃបញ្ហាជ្រុះសក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la