កម្មវិធី Miss Grand Cambodia 2023 កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្លាពីមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាយើង។ សមរភូមិប្រកួតដ៏ក្តៅគគុកតាំងពីថ្ងៃចាប់ផ្ដើម រហូតមកដល់យប់មិញនេះប្រកួតឈុតតំណាងជាតិ (National Costume Competition) ធ្វើឱ្យហ្វេនៗរំជើបរំជួលជាខ្លាំង ចង់ដឹងថាតើបេក្ខភាពរូបណាដែលនឹងអាចស្នងតំណែង ពេជ្រ វត្តសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជា 5th Runner up Miss Grand International 2022។
យ៉ាងណាមិញ តាមការកត់សម្គាល់បេក្ខភាពផ្លូវការទាំង ២៥ រូប សុទ្ធសឹងតែស្រស់ស្អាត និងមានភាពខ្លាំង រួមទាំងចំណុចទាក់ទាញ់រៀងៗខ្លួន ទោះបីបេក្ខភាពខ្លះធ្លាប់មានបទពិសោធន៍ប្រកួតកន្លងមក ប៉ុន្តែបវរកញ្ញាថ្មីសន្លាងដែលកំពុងប្រកួតប្រជែងកម្មវិធីនេះ ក៏មានសក្តានុពលខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ។ អត្ថបទនេះ AMS Infotainment នឹងបង្ហាញមុខបវរកញ្ញាថ្មីសន្លាង ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Cambodia 2023 ដែលក្នុងនោះមានរហូតដល់ទៅ ១៧ នាក់ឯណោះ ៖
១. កុយ អេនណា Miss Grand ក្រចេះ


២. ម៉ែន ណងនិត Miss Grand ព្រះសីហនុ


៣. ម៉ូវ សុផាន់ Miss Grand ស្ទឹងត្រែង


៤. ប៉ោ លីនណា Miss Grand ស្វាយរៀង


៥. រិទ្ធី សុមនាមរកត Miss Grand មណ្ឌលគិរី


៦. លេន អាលីហ្សា Miss Grand ឧត្តរមានជ័យ


៧. ទូច វរលក្ខណ៍ Miss Grand កំពង់ស្ពឺ


៨. អ៊ី គីមសួរ Miss Grand ពោធិ៍សាត់


៩. ធី គន្ធា Miss Grand កំពង់ចាម


១០. គង់ នីកាអ៊ីនថង Miss Grand កោះកុង


១១. អូ ដាវី Miss Grand កណ្តាល


១២. ភឹម សុខឡេង Miss Grand រតនគិរី


១៣. ផាត ស្រីនុន Miss Grand កំពង់ឆ្នាំង


១៤. ដន ស្រីដែត Miss Grand ព្រៃវែង


១៥. ស៊ូ ស្រីនីត Miss Grand កំពង់ធំ


១៦. ហេង កូស៊ីន Miss Grand បាត់ដំបង


១៧. ម៉ៅ ប៊ុនសក្ខ័រង្សី Miss Grand ព្រះវិហារ




















































Account
Security
Favourite Content