កត្តាជំរុញ ៣ យ៉ាងជួយឱ្យ ហានី​ ជម្នះឧបសគ្គរហូតក្លាយជាម្ចាស់ជយលាភី MQC 2024

ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន CIM បានសម្រេចជ្រើសរើសម្ចាស់ជយលាភី Miss Queen Cambodia 2024 ដល់ទៅ ២រូប។ ក្នុងនោះ នៀន នៀន ដណ្តើមបានជយលាភី Grand Winner Miss Queen Cambodia 2024 រីឯ ហានី ជាម្ចាស់ជយលាភី Miss Queen Cambodia 2024។

នេះជាលើកទី២ ដែល ហានី ចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញាភេទី៣ ដោយកាលពីឆ្នាំ ២០២០ នាងបានចូលរួមប្រកួត Miss Queen Cambodia ម្តងរួចហើយ ថែមទាំងបានជាប់ជយលាភីលំដាប់រងទី ២ ទៀតផង។ ដោយសារមិនទាន់សម្រេចបំណងប្រាថ្នាធំ ហានី បានត្រឡប់មកប្រកួតជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៤ ជាមួយការត្រៀមខ្លួនយ៉ាងល្អ រហូតដណ្តើមបានតំណែងជយលាភី។ 

ហានី​ ឱ្យដឹងថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខ្លួនឯងបានក្លាយជាម្ចាស់ជយលាភី Miss Queen Cambodia 2024 ព្រោះវាជាក្តីស្រមៃដ៏ធំក្នុងជីវិតរបស់នាង ដែលចង់ក្លាយបវរកញ្ញាភេទទី៣តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ វាមិនមែនជារឿងចៃដន្យដែលសុខៗ ហានី ឈ្នះមកុដ Miss Queen Cambodia 2024 តែគ្រប់យ៉ាងកើតចេញពីការខិតខំប្រឹងប្រែង និងការតាំងចិត្តជម្នះគ្រប់ឧបសគ្គ។ អ្វីដែលសំខាន់ជាងនេះ គឺនាងមានកត្តាជំរុញចិត្តធំៗ ៣ ដែលចាំជួយរុញច្រានឱ្យនាងឆ្ពោះទៅមុខឥតឈប់ឈរ។

១. ក្តីស្រមៃ៖ ហានី មានក្តីស្រមៃចង់ក្លាយបវរកញ្ញាភេទទី៣កម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីនាងអាចប្រើប្រាស់ឥទ្ធិពលសំឡេងរបស់ខ្លួនឯងបញ្ជ្រាបការយល់ដឹង ចំណេះដឹង ឆ្ពោះទៅការលុបបំបាត់ការរើសអើងភេទក្នុងសង្គម។ 

២. ក្រុមគ្រួសារ៖ ក្រុមគ្រួសាររបស់ ហានី តែងតែឈរនៅក្រោយចាំជួយជំរុញលើកទឹកចិត្តដល់នាងគ្រប់ពេលវេលា មិនថា ស្ថិតក្នុងដំណាក់កាលណាក៏គ្រួសាររបស់នាងនៅតែប្រកាន់ជំហរគាំទ្រដល់រូបនាងជានិច្ច។

៣. បំពេញបំណងប្រាថ្នាអ្នកម្តាយ៖ ទោះបីជាអ្នកម្តាយជាទីគោរពស្រលាញ់របស់ ហានី បានលាចាកលោកទៅហើយក្តី​ តែនាង​ខំប្រឹងគ្រប់បែបយ៉ាង ដើម្បីបង្ហាញឱ្យវិញ្ញាណក្ខន្ធអ្នកម្តាយបានឃើញពីភាពជោគជ័យរបស់កូន និងប្រាប់ឱ្យអ្នកម្តាយដឹងថា កូនម្នាក់នេះពិតជាអាចធ្វើបានប្រាកដមែន។

ទោះការប្រកួតមើលទៅហាក់នៅឆ្ងាយក៏ពិតមែន តែ ហានី មិនប្រហែសក្នុងការត្រៀមខ្លួននោះឡើយ ដោយសព្វថ្ងៃនេះនាងកំពុងហ្វឹកហាត់ពង្រឹងចំណេះដឹងទូទៅ ភាសា ក៏ដូចជាត្រៀមឱ្យល្អនូវឈុតតំណាងជាតិ និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឱ្យខ្លួនឯងលេចធ្លោក្នុងការប្រកួត Miss International Queen Pageant នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ