ពូកែណាស់! ព្រះនាង ជេនណា ច្រៀងបទចិនរួមគ្នា​ជាមួយក្រុម Boy Story

ព្រះ​នាង​តូច​ នរោត្តម​ ជេន​ណា​ ត្រូវ​បាន​កម្មវិធី​ដ៏​ធំ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ ​​CCTV​ អញ្ជើញ​​ជា​កិត្តិយស​ចូល​រួម​សម្ដែង​ និង​បក​ស្រាយ​ចម្រៀង​រួម​គ្នា​ជាមួយ​ក្រុម​ Boy Story​​ នៅឯ​ប្រទេស​ចិន​។​

នេះ​ជា​លើក​ទី​២​​ហើយ​ដែល​ខាង ​CCTV​​ អញ្ជើញ​ព្រះ​នាង​ ជេន​ណា ​​ឱ្យ​ចូល​រួម​ជា​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា «The Beauty of Shared Arts»​ ដែល​កម្មវិធី​មួយ​នេះ​​ធ្វើ​ឡើង​ដើម្បី​អប​អរ​សាទរ​មិត្តភាព​ដ៏​ស្រស់​បំព្រង​រវាង​កម្ពុជា ​និង​ចិន​​។​ ​ព្រះ​នាង​ ជេន​ណា ​បាន​នាំ​យក​វប្បធម៌​​ដ៏​ល្អ​ល្អះ​របស់​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​។ គួរ​បញ្ជាក់​ដែរ​ថា​ការ​បក​ស្រាយ​ចម្រៀង​រួម​គ្នា​រវាង​ទ្រង់ ​នរោត្តម​ ជេន​ណា​ និង​ក្រុម​ចម្រៀង​ Boy Story ​​​គឺ​ជា​លើក​ទី​១​សម្រាប់​ទ្រង់​​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ទ្រង់ក៏​ធ្វើ​បាន​យ៉ាង​ល្អ​ ទាំង​ការ​សម្ដែង​រាំ​​ និង​ការ​ច្រៀង​​គួរ​ឱ្យ​កោត​សរសើរ​ជា​ខ្លាំង​។​

​​មិន​ត្រឹម​តែ​ការ​សម្ដែង​ព្រះ​នាង ​ជេន​ណា​ ក៏​បាន​នាំ​យក​របាំ​ផ្លិត​ដែល​ជា​វប្បធម៌​របស់​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​ដ៏​ធំ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ CCTV ក្នុង​កម្មវិធី ‘The Beauty of Shared Arts’ របស់ CCTV ​ប្រទេស​ចិន​ផង​ដែរ​៕​​

ខាងក្រោមនេះជាវីដេអូចម្រៀងព្រះនាង ជេនណា ទ្រង់ឡើងបកស្រាយក្នុងកម្មវិធី The Beauty of Shared Arts នៅប្រទេសចិន ៖

https://www.facebook.com/JennaNorodomkh/videos/754788630203060

https://www.facebook.com/JennaNorodomkh/videos/811193644309882



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New