កំពូលតារាស្រីចិន ៣ ដួងសុទ្ធតែខកចិត្តរឿងស្នេហាតែជោគជ័យខ្លាំងក្នុងវិថីសិល្បៈ

ចំណងអាពាហ៍ពិពាហ៍រមែងតែងមានភាពរកាំរកូសមិនអាចផ្អែមល្ហែមគ្រប់ពេលនោះទេបើទោះផ្ដើមដំបូងស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏អាចនឹងមានថ្ងៃមួយដើរដល់ផ្លូវបញ្ចប់។ ជាក់ស្ដែងតារាស្រីចិន ៣​ ដួងថ្វីបើខកចិត្តរឿងស្នេហាប៉ុន្ដែបើក្រឡេកមកមើលពីការងារនិងប្រាក់ចំណូលវិញសុទ្ធសឹងតែមិនធម្មតានិងជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសចិន។ តោះទៅមើលថាជានរណាខ្លះ៖

១. YangMi

YangMi និងស្វាមីរបស់នាង Hawick Lua ជួបគ្នាដំបូងកាលពីឆ្នាំ ២០១១ ក្រោយមើលចិត្តថ្លើមគ្នាអស់រយៈពេល ៣ ឆ្នាំក៏សម្រេចចិត្តរៀបការនៅឆ្នាំ ២០១៤។ ប៉ុន្ដែក៏សម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ ២០១៨។

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាតារាសម្ដែងស្រីមួយរូបដែលមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងប្រទេសចិន។ រូបនាងចាប់យកអាជីពជាតារាសម្ដែងតាំងពីនៅវ័យកុមារម្ល៉េះនិងលេចមុខក្នុងរឿងភាគខ្សែភាពយន្ដល្បីៗជាច្រើនជាពិសេសគឺរឿង Chinese Paladin 3, Sword of Legend និង Eternal Love។ គិតមកទល់ពេលនេះ YangMi ធ្លាប់បានឈ្នះពានរង្វាន់សរុប ៧០ និងជាអ្នកតំណាងម៉ាកប្រេនល្បីៗជាច្រើននោះក្នុងនោះរួមមានដូចជា Victoria secret,  Etro, Wetv, Crocs Taps ។ល។ មិនតែប៉ុណ្ណោះនាងក៏មានផលិតកម្មផ្ទាល់ខ្លួនផងដែរគឺ Jay Walk Studio ខណៈនាងក៏ជាអ្នករកស៊ីផ្នែកអចលនាទ្រព្យទៀតផង។ បច្ចុប្បន្ននាងត្រូវបានជាប់ឈ្មោះជាតារាសម្ដែងស្រីចិនមានតម្លៃខ្លួនខ្ពស់ខ្លាំង រីឯទ្រព្យសម្បត្ដិសរុបបើគិតទាំងអចលទ្រព្យនិងផ្សេងៗទៀតត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ៧០០ លានដុល្លារ។  បើក្រឡេកទៅមើលបណ្ដាញសង្គម Weibo របស់នាងវិញគឺមានអ្នកចុចតាមដានរហូតដល់ ១១១ លាននាក់។

២. Zhao Liying

Zhao Liying និងស្វាមី Feng Shao Feng ជួបគ្នាដំបូងកាលពីឆ្នាំ ២០១៦ នៅពេលដែលសម្ដែងខ្សែភាពយន្ដ The Monkey King 3។ បន្ទាប់មកក៏ប្រកាសរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៨។ គួរឲ្យសោកស្ដាយ ពួក​គេបានប្រកាសលែងលះគ្នានៅឆ្នាំ ២០២១។

តារាស្រីវ័យ ៣៤ ឆ្នាំនេះក៏ជាតារាស្រីល្បីមួយរូបផងដែរប្រចាំប្រទេសចិន។ នាងក៏បានបង្ហាញវត្តមានក្នុងរឿងភាគជាច្រើនដោយរឿងនីមួយៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះដូចជារឿង Legend of Luzhen, Boss & Me, The Journey of flower, Legend of Zu, The Mistic Nine, Legend of Chusen, Princess Agent និង Story of MingLan ជាដើម។ ខណៈធ្លាប់បានឈ្នះពានរង្វាន់ចំនួន ៣៦ រួចមកហើយ។ រូបនាងក៏ជាអ្នកតំណាងម៉ាកប្រេនល្បីៗ ជាច្រើនក្នុងប្រទេសចិនដូចជា Dior, Longines, Nars, OMO។ល។ ក្រៅពីជាតារាសម្ដែងនាងក៏មានភាគហ៊ុននៅក្រុមហ៊ុនធំចំនួន ១០ ក្នុងប្រទេសចិន។ រីឯទ្រព្យសម្បត្ដិសរុបបើគិតទាំងអចលទ្រព្យនិងផ្សេងៗទៀតត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ១០០ លានដុល្លារ។  ក្នុងបណ្ដាញសង្គម Weibo របស់នាងមានអ្នកចុចតាមដានជិត ៩០ លាននាក់។

៣. Angelababy

Angelababy និងស្វាមីជួបគ្នាដំបូងក្នុងឆ្នាំ ២០១០ ហើយបានសម្រេចចិត្តរៀបការក្នុងឆ្នាំ ២០១៥។ អាពាហ៍ពិពាហ៍របស់ Angelababy និង Huang XiaoMing ត្រូវបានគេចាត់ទុកថាជាពិធីដែលចំណាយលុយច្រើនបំផុតក្នុងវិថីសិល្បៈដោយចំណាយអស់ជាង ៣១ លានដុល្លារ។ អ្នកទាំងពីរក៏សម្រេចចិត្តលែងលះក្នុងឆ្នាំ ២០២២។

ផ្ដើមចេញពីតារាម៉ូឌែលវិវត្ដខ្លួនមកជាតារាសម្ដែង Angelababy ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងនិងត្រូវបានគេសរសើរថាជាតារាស្រីដែលមានមុខដូចតុក្កតា Barbie ទៀតផង។ នាងបានបង្ហាញវត្តមានក្នុងរឿងភាគខ្សែភាពយន្ដល្បីៗជាច្រើនដូចជា One Smile is Very alluring, General and I, Love Yunge from the desert និង My True Friend។ លើសពីនេះធ្លាប់បានពានរង្វាន់ចំនួន ២៧ រួចមកហើយ។  តារាស្រីវ័យ ៣២ ឆ្នាំរូបនេះក៏ជាអ្នកតំណាងប្រេនល្បីៗ ដូចជា Dior, Anmuxi, MOLSION។ល។ ទ្រព្យសម្បត្ដិរបស់តារាស្រីនេះត្រូវបានប៉ាន់ប្រមាណថាមានច្រើនជាង ៥០ លានដុល្លារ។ មកទល់ពេលនេះបណ្ដាញសង្គម Weibo របស់នាងមានអ្នកចុចតាមដានជិត ១០៤ លាននាក់ ៕

តារាស្រី ៣ ដួងនេះត្រូវបានប្រជាជនប្រទេសចិនចាត់ទុកជាតារាស្រីដែលមានឥទ្ធិពលខ្លាំងនិងមានសមត្ថភាពខ្ពស់បើទោះជាមានបញ្ហារឿងជីវិតគូក៏ពិតមែនប៉ុន្ដែពួកនាងនៅតែមានភាពលេចធ្លោខ្លាំងលើវិស័យសិល្បៈដែលធ្វើឲ្យក្មេងៗជំនាន់ក្រោយពិបាកនឹងផ្ដួលនិងប្រៀបផ្ទឹមណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន