តារាចិនល្បីៗ ៣ រូប មានកិត្ដិយសក្លាយជាអ្នកកាន់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ ​កីឡាអូឡាំ​ពិក​ ទីក្រុងប៉ារីស

Olympic Games Paris 2024 ​ឬ កីឡាអូឡាំ​ពិក​ ទីក្រុងប៉ារីស នឹងក្លាយជាព្រឹត្ដិការណ៍ កីឡាដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងឆ្នាំនេះ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤។

សម្រាប់ព្រឹត្ដិការណ៍កីឡានេះដែរ តំណាងប្រទេសនីមួយៗក៏បានជ្រើសយកបុគ្គលមានឈ្មោះល្បី និងមានស្នាដៃជាច្រើនមកកាន់ភ្លើងគប់តំណាងអត្ដពលិក និងប្រទេសរបស់ខ្លួន ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។ ក្នុងចំណោមនោះ តារាស្រីប្រុសល្បីៗ ៣ រូបរបស់ប្រទេសចិន ក៏មានកិត្ដិយសក្លាយជាអ្នកកាន់ភ្លើងគប់តំណាងឲ្យប្រទេសចិនផងដែរ។

តារាស្រី Zhao Lusi បានក្លាយជាតារាស្រីចិនដំបូងគេដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស ដោយរូបនាងបានកាន់ភ្លើងគប់មួយនេះ កាលពីខែ ឧសភា ឆ្នាំ ២០២៤។

តារាស្រីល្បីឈ្មោះ YangZi គឺជាអ្នកបន្ទាប់ដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស។ ដោយរូបនាងបានកាន់ភ្លើងគប់នេះនៅដើមខែ កក្កដា ឆ្នាំ ២០២៤។

តារាប្រុស Wang YiBo គឺជាតារាប្រទេសចិនទី ៣ ដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស។ លោកជាតារាប្រុសចិនតែម្នាក់គត់ដែលមានឱកាសបានកាន់ភ្លើងគប់សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស ឆ្នាំ ២០២៤ ផងដែរ។ ដោយរូបលោកបានកាន់ភ្លើងគប់នេះនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤។​

មែនទែនទៅ តារាប្រុសស្រីទាំងបីរូបនេះ ត្រូវបានគេចាត់ទុកជាតារាសម្ដែងចិនជំនាន់ក្រោយដែលមានទេពកោសល្យខ្លាំងពូកែ និងមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈចិន។ អ្នកទាំងបី ត្រូវបានគេលើកឡើងថាជាបុគ្គលដែលស័ក្តិសមក្នុងការកាន់ភ្លើងគប់តំណាងឲ្យអត្ដពលិករបស់ប្រទេសចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​