Olympic Games Paris 2024 ឬ កីឡាអូឡាំពិក ទីក្រុងប៉ារីស នឹងក្លាយជាព្រឹត្ដិការណ៍ កីឡាដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងឆ្នាំនេះ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤។
សម្រាប់ព្រឹត្ដិការណ៍កីឡានេះដែរ តំណាងប្រទេសនីមួយៗក៏បានជ្រើសយកបុគ្គលមានឈ្មោះល្បី និងមានស្នាដៃជាច្រើនមកកាន់ភ្លើងគប់តំណាងអត្ដពលិក និងប្រទេសរបស់ខ្លួន ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។ ក្នុងចំណោមនោះ តារាស្រីប្រុសល្បីៗ ៣ រូបរបស់ប្រទេសចិន ក៏មានកិត្ដិយសក្លាយជាអ្នកកាន់ភ្លើងគប់តំណាងឲ្យប្រទេសចិនផងដែរ។
តារាស្រី Zhao Lusi បានក្លាយជាតារាស្រីចិនដំបូងគេដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស ដោយរូបនាងបានកាន់ភ្លើងគប់មួយនេះ កាលពីខែ ឧសភា ឆ្នាំ ២០២៤។




តារាស្រីល្បីឈ្មោះ YangZi គឺជាអ្នកបន្ទាប់ដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស។ ដោយរូបនាងបានកាន់ភ្លើងគប់នេះនៅដើមខែ កក្កដា ឆ្នាំ ២០២៤។




តារាប្រុស Wang YiBo គឺជាតារាប្រទេសចិនទី ៣ ដែលមានឱកាសបានកាន់ភ្លើងគប់តំណាងប្រទេសចិន សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស។ លោកជាតារាប្រុសចិនតែម្នាក់គត់ដែលមានឱកាសបានកាន់ភ្លើងគប់សម្រាប់ព្រឹត្ដិការណ៍កីឡា អូឡាំពិក ទីក្រុង ប៉ារីស ឆ្នាំ ២០២៤ ផងដែរ។ ដោយរូបលោកបានកាន់ភ្លើងគប់នេះនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤។





មែនទែនទៅ តារាប្រុសស្រីទាំងបីរូបនេះ ត្រូវបានគេចាត់ទុកជាតារាសម្ដែងចិនជំនាន់ក្រោយដែលមានទេពកោសល្យខ្លាំងពូកែ និងមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈចិន។ អ្នកទាំងបី ត្រូវបានគេលើកឡើងថាជាបុគ្គលដែលស័ក្តិសមក្នុងការកាន់ភ្លើងគប់តំណាងឲ្យអត្ដពលិករបស់ប្រទេសចិន៕






















































Account
Security
Favourite Content