រឿងភាគល្បីផ្ទួនៗគ្នាធ្វើឱ្យតារាប្រុសចិន ៣ ដួងលេចធ្លោខ្លាំងក្នុងឆ្នាំ ២០២២

ក្នុងឆ្នាំ ២០២២ នេះ មានរឿងភាគចិនទាំងសម័យ និងបុរាណជាច្រើនបានចេញបន្ដគ្នាឥតដាច់ដើម្បីមកបម្រើអារម្មណ៍អ្នកទស្សនា។​ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺរឿងភាគចិនចំនួន ៣ ដែលបានចាក់ផ្សាយដំណាលៗ គ្នា បែរជាផ្ទុះល្បីខ្លាំងទាំងអស់រហូតដល់ធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកយកមកពិភាក្សាពាសពេញក្នុងបណ្ដាញសង្គម។ ជាពិសេស ស្ទើរតែបែងចែកមិនដាច់ថាមួយណាល្អជាងមួយណាឡើយ មិនតែប៉ុណ្ណោះរឿងភាគទាំង ៣ ថែមទាំងកំពុងដណ្ដើមគ្នាយកតំណែងលេខ ១ ជារៀងរាល់ថ្ងៃលើតារាងពិន្ទុរឿងភាគផងដែរ។ ក្នុងនោះមានដូចជារឿង “Love Like the Galaxy”, “Immortal Samsara” និង “Love Between Fairy and Devil”។

មែនទែនទៅ ដោយសារតែប្រជាប្រិយភាពរបស់រឿងភាគទាំងបីនេះឡើងក្រើតៗ ជាលំដាប់ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនធ្វើឱ្យតួឯកប្រុសក្នុងរឿងទាំង ៣ សុទ្ធតែទទួលបានភាពល្បីល្បាញ និងកាន់តែទទួលការចាប់អារម្មណ៍ខ្លាំង ហើយក្នុងរយៈពេល ១ ខែចុងក្រោយនេះឡើង Trend លើបណ្ដាញសង្គម Weibo និង Douyin ស្ទើររាល់ថ្ងៃ។ តោះទៅមើលថាជានរណាខ្លះ៖

១.Wu Lei

Wu Lei សម្ដែងក្នុងរឿង “Love Like Galaxy” ក្នុងរឿងនេះលោកសម្ដែងជាតួអង្គមេទ័ពដ៏ខ្លាំងពូកែម្នាក់ និងថែមទាំងជាបុរសស្មោះស្នេហ៍ផងដែរ។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ និងស្រក់ទឹកភ្នែកតាមតែម្ដង ខណៈអ្នកចុចតាមដានលើបណ្ដាញសង្គម Weibo កើន​ឡើង​ប្រមាណជាជាង ១​ លាននាក់។ បើក្រឡេកមកមើលពីប្រជាប្រិយភាពរបស់រឿងនេះវិញ ជាប់ជារឿងល្បីខ្លាំងមួយរបស់ក្រុមហ៊ុន Tencent នាឆ្នាំនេះ និងជារឿងភាគមានអ្នកចុចគាំទ្រលើគណនីបណ្ដាញសង្គម Weibo ជាង ៧០ ម៉ឺននាក់។ ចំពោះចំនួនអ្នកចុចចូលតាមដានរឿងភាគខ្ពស់បំផុតក្នុងមួយថ្ងៃវិញមានរហូតដល់ជាង ៥០ លាននាក់។

២.Wang He Di

តារាប្រុសវ័យ ២៤ ឆ្នាំនេះ​សម្ដែងជាតួ​ឯកប្រុសក្នុងរឿងភាគមានចំណងជើងថា “Love Between Fairy and Devil”។ សម្ដែងជាតួអង្គស្ដេចបិសាច Wang HeDi ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងសរសើរថាសាកសមឥតខ្ចោះ។ ត្រឹមរយៈពេល ១៥ ថ្ងៃប៉ុណ្ណោះ លោកកើនអ្នកចុចតាមដានក្នុងបណ្ដាញសង្គម Weibo ដល់ទៅជាង ២ លាននាក់។ មកមើលពីប្រជាប្រិយភាពរបស់រឿងនេះវិញ ជាប់ជារឿងល្បីខ្លាំងមួយរបស់ក្រុមហ៊ុន IQiyi នាឆ្នាំនេះ និងជាប់ជារឿងល្បីបំផុតទី ៣ របស់ក្រុមហ៊ុន IQiyi ផងដែរ។ “Love Between Fairy and Devil” មានអ្នកចុចគាំទ្រលើគណនីបណ្ដាញសង្គម Weibo រហូតដល់ជិត ៧០ ម៉ឺននាក់។ ចំពោះចំនួនអ្នកចុចចូលតាមដានរឿងភាគខ្ពស់បំផុតក្នុងមួយថ្ងៃវិញមានដល់ជាង ៩១ លាននាក់។

៣.ChengYi

បន្ទាប់ពីទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង “Love and Redemption” កាលពីឆ្នាំ ២០២០ តារាប្រុសរូបនេះត្រូវបានមហាជនចាប់អារម្មណ៍មិនតិចឡើយ និងរងចាំទស្សនារឿងភាគជាបន្ដបន្ទាប់របស់លោក។ មិនធ្វើឱ្យខកបំណង វត្ដមានរបស់លោកក្នុងរឿងភាគថ្មី  “Immortal Samsara” កាន់តែធ្វើឱ្យអ្នកគាំទ្រជក់ចិត្ដដិតអារម្មណ៍។ ដោយក្នុងរឿងនេះ លោកសម្ដែងជាតួអង្គអ្នកគ្រប់គ្រងឋានទេវតាដ៏ស្រស់សង្ហាមួយរូប និងមានអំណាចក្ដោបក្ដាប់ពេញដៃ។ ក្រោយបង្ហាញខ្លួនក្នុងរឿងនេះ លោកកើនអ្នកចុចតាមដានក្នុងបណ្ដាញសង្គម Weibo ដល់ទៅជិត ១ លាននាក់។ រឿងនេះ ជាប់ជារឿងល្បីខ្លាំងមួយរបស់ក្រុមហ៊ុន Youku នាឆ្នាំនេះ និងមានអ្នកចុចគាំទ្រលើគណនីបណ្ដាញសង្គម Weibo ជាង ៥០ ម៉ឺននាក់។ ចំពោះចំនួនអ្នកចុចចូលតាមដានរឿងភាគខ្ពស់បំផុតក្នុងមួយថ្ងៃវិញមានដល់ជាង ៤០ លាននាក់។

ប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ