ទម្លាក់បាន៤ថ្ងៃ «20’OUTNOW» បទថ្មី ទេព ពិសិដ្ឋ ផ្ទុះការគាំទ្រខ្លាំង ស្មានមិនដល់

យុវវ័យនិយមគាំទ្រវិស័យចម្រៀងរ៉េបនៅកម្ពុជាពិតដឹងច្បាស់ហើយថា កាល ៤ ថ្ងៃមុន តារាចម្រៀងរ៉េបវ័យក្មេង ទេព ពិសិដ្ឋ បានទម្លាក់ស្នាដៃចម្រៀងថ្មីមួយបទ ចំណងជើងថា «20’OUTNOW» ជាការបកស្រាយរួមគ្នាជាមួយ RICKY, CHANNTY , NPN។

នឹកស្មានមិនដល់ រយៈពេលត្រឹម៤ ថ្ងៃប៉ុណ្ណោះ បទ «20’OUTNOW» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសគឺយុវវ័យដែលនិយមចម្រៀងចង្វាក់រ៉េប និង hip hop តែម្តង សូម្បីតារាៗល្បីជាច្រើនក៏សរសើរស្នាដៃបទថ្មីនេះផងដែរ។ ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ បទនេះត្រូវបានគេយកទៅលេង Tik Tok យ៉ាងព្រោងព្រាតថែមទៀតផង។ 

សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាបានជួយឱ្យឆានែលយូធូបរបស់ Tep Piseth កើនចំនួន subscriber ​ឡើងស្រឺតៗតែម្តង។ គេបានឃើញហ្វេនៗ និងតារាល្បីៗជាច្រើន នាំគ្នាចូលទៅ Comment លើកសរសើរស្នាដៃបទថ្មីរបស់ កំលោះសង្ហា ទេព ពិសិដ្ឋ និងទឹកដមសំនៀងរបស់តារារ៉េបវ័យក្មេងនេះ រួមទាំងសមត្ថភាពក្នុងការតែងនិពន្ធសាច់ភ្លេង និងអត្ថន័យបទចម្រៀង ធ្វើឱ្យបទនេះស្តាប់ទៅរឹតតែទាក់ទាញថែមមួយកម្រិតទៀត។

ដោយសារសមត្ថភាព ទេពកោសល្យ និងដុងការច្រៀងចម្រៀងរ៉េបរបស់ ពិសិដ្ឋ ធ្វើឱ្យមហាជនសម្លឹងឃើញថា ទេព ពិសិដ្ឋ ជាពន្លកថ្មីខាងវិស័យចម្រៀងរ៉េបអាចនឹងបន្តតំណែងពី វណ្ណដា ទៀតផង រហូត​អ្នក​ខ្លះ​ហៅ​លោក​ថា វណ្ណដា ទី២ ។

សូមជម្រាបថា ម្ចាស់បទ «20’OUTNOW» ទេព ពិសិដ្ឋ ជាម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ អំឡុងឆ្នាំ ២០១៨។ ក្រោយជាប់ជាម្ចាស់ជយលាភី ទេព ពិសិដ្ឋ បានក្លាយជាតារាចម្រៀងអាជីពក្នុងទ្រនំរស្មីហង្សមាស ដូច​​ក្នុងកុងត្រា។ ពិសិដ្ឋ មានស្នាដៃចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ដែលសុទ្ធតែទទួលបានការ​គាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ហើយពេលនេះបទ «20’OUTNOW» កំពុងជួយច្បាបប្រជាប្រិយភាពឱ្យកំលោះសង្ហានេះឱ្យឡើងខ្ពស់ត្រដែត ក្លាយជាតារារ៉េបវ័យក្មេងមានឈ្មោះបោះសម្លេងនាពេលបច្ចុប្បន្ននេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម