ចំណុចពិសេសៗធ្វើឲ្យ ឱក សុគន្ធកញ្ញា ទោះមានគ្រួសារនៅរក្សាទីផ្សារបានខ្ពស់មិនស្រកស្រុតឡើយ

ឱក សុគន្ធ កញ្ញា កំពូល​តារា​ចម្រៀង​ស្រី​ល្បី​ទាំង​បទ​ចម្រៀង មាន​សន្ដានចិត្ត អត្តចរិត​ល្អ ហើយ​មិន​ចេះ​វាយឫក​ធ្វើឲ្យ​អ្នក​គាំទ្រ​ទាំង​ប្រុស​ទាំង​ស្រី​ចាស់​ក្មេង​ស្គាល់ ស្រលាញ់​ចូលចិត្ត គឺ ឱក សុគន្ធកញ្ញា។

តារា​ចម្រៀង​ស្រី​ដែល​មាន​ទឹក​ដម​​សំឡេង​ធ្ងន់ និង​បត់បែន​បាន​គ្រប់​ទម្រង់​រូប​នេះ​ស្ថិត​ក្នុង​វ័យ ៣៦ ជិត​ចូល ៣៧ ឆ្នាំ​រូប​នេះ ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ច្រៀង​ប៉ុណ្ណោះ​ទេ នាង​ក៏​តែង​ត្រូវ​មហាជន​លួច​សរសើរ​ពី​សមត្ថភាព​ក្នុង​ការ​តុបតែង​ខ្លួន​ដូចគ្នា មិន​ថា​ឡើង​ឆាក​ប្រគំ​តន្ត្រី,ចូលរួម​កម្មវិធី​អ្នក​សិល្បៈ ឬ​ជា​អ្នក​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើយ អ្នក​ម្ដាយ​កូន​២ ដ៏​ស៊ីវិល័យ​រូបនេះ ពិតជា​រៀបចំ​បាន​យ៉ាង​សមសួន​គ្រប់​កាលៈទេសៈ។

មហាជន​ពិតជា​មាន​ចម្ងល់​ថា តើតារា​ចម្រៀង​ស្រី​វ័យ​ជ្រេ ដែល​ប្រឡូក​សិល្បៈ​តាំងពី​ក្មេង​វ័យ​ហេតុអ្វីនៅ​ទទួល​បាន​ការ​ស្រលាញ់ និង​គាំទ្រ​មិន​ចេះ​ដាច់​ បើ​ទោះ​ជា​រៀបការ និង​បង្កើត​កូន​ប្រុស​ដល់​ទៅ​២ រូប​​ បាន​យ៉ាង​ម៉េច?
ខាងក្រោមនេះជាចំណុចពិសេសៗមួយ​ចំនួន​៖

០១ មាន​មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ ឱក សុគន្ធកញ្ញា កើត​ចេញ​ពី​ពូជ​អ្នក​សិល្បៈ​ស្រាប់ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​តែម្ដង គឺ​បាន​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ។ ក្នុង​នោះ កញ្ញា ធ្លាប់​បាន​និយាយ​ថា ដោយសារ​មាន​មូលដ្ឋាន​គ្រឹះ​រាំ​របាំ​បុរាណ​ខ្មែរ ទើប​ធ្វើឲ្យ​នាង​អាច​រាំ​ចង្វាក់​បែប​សម័យ​បាន​យ៉ាង​រស់រវើក។ ពេល​ឡើង​សម្ដែង ឬច្រៀង​ម្ដង​ៗអ្នកនាង​ឆក់​បាន​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ខ្លាំង​លើសលប់។ ព្រោះ​តែ​បទពិសោធន៍​ដ៏​ក្រាស់ក្រែល​នៃ​ការ​ប្រឡូក​សិល្បៈជាង ២០ ឆ្នាំ​មក​នេះ ធ្វើឲ្យ កញ្ញា មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្វឹក និង​គណៈកម្មការ​កម្មវិធី​ប្រកួត​សមត្ថភាព​ផ្សេង​ៗ ហើយ​បាន​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​បេក្ខជន​គ្រប់​គ្នា។

០២ ដាក់​មនោសញ្ចេតនា​ក្នុង​បទ​ចម្រៀង ឱក សុគន្ធកញ្ញា កើត​ចេញ​ពី​ពូជ​អ្នក​សិល្បៈ​ស្រាប់ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​តែម្ដង គឺ​បាន​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ។ ក្នុង​នោះ កញ្ញា ធ្លាប់​បាន​និយាយ​ថា ដោយសារ​មាន​មូលដ្ឋាន​គ្រឹះ​រាំ​របាំ​បុរាណ​ខ្មែរ ទើប​ធ្វើឲ្យ​នាង​អាច​រាំ​ចង្វាក់​បែប​សម័យ​បាន​យ៉ាង​រស់រវើក។ ពេល​ឡើង​សម្ដែង ឬច្រៀង​ម្ដង​ៗអ្នកនាង​ឆក់​បាន​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ខ្លាំង​លើសលប់។ ព្រោះ​តែ​បទពិសោធន៍​ដ៏​ក្រាស់ក្រែល​នៃ​ការ​ប្រឡូក​សិល្បៈជាង ២០ ឆ្នាំ​មក​នេះ ធ្វើឲ្យ កញ្ញា មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្វឹក និង​គណៈកម្មការ​កម្មវិធី​ប្រកួត​សមត្ថភាព​ផ្សេង​ៗ ហើយ​បាន​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​បេក្ខជន​គ្រប់​គ្នា។

០៣ ពូកែ​រៀបចំ​ខ្លួន មិន​ថា​ក្នុង​បទ​ចម្រៀង ឬ​ជីវិត​ខាង​ក្រៅ​ឡើយ ឱក សុគ្ធកញ្ញា ពូកែ​រើស​ម៉ូដ​សម្លៀកបំពាក់​ខ្លាំង​ ព្រោះ​ស្គាល់​ពី​រូបរាង​ ពណ៌​សម្បុរខ្លួនឯងច្បាស់។ ទោះជា​តួអង្គ​ក្នុង​រឿង​​ជា​អ្នក​មាន ឬ​ក្រ ធាត់​ស្គម រូបរាង​ស្អាត ឬ​មិន​ស្អាត គឺ​តារា​ស្រី​រូបនេះចេះ​តុបតែង​ស៊ី​នឹង​សាច់​រឿង។ មិន​មែន​ពូកែ​តែ​រើស​​ម៉ូដ​សម្លៀកបំពាក់​ឡើយ សូម្បី​តែពណ៌ និង​​ម៉ូដ​សក់ ​​​គ្រឿង​អលង្ការ ឬ​របស់របរ​ផ្សេង​ៗ​ជាប់​ខ្លួន​ឡើយ​កំពូល​តារា​ស្រី​ម្នាក់នេះ លេចធ្លា​ជាង​អ្នក​ដទៃ​គ្រប់​ពេល។

ធាត់​ស្គម ​​ម៉ូដ​សក់ គ្រឿង​អលង្ការ

ការ​រៀបចំ​ខ្លួន​​​មិន​សិចស៊ី មាន​របៀប សម​​​នាម​កំពូល​តារា​ចម្រៀង​ទៀត​នោះ នាំឲ្យ​ កញ្ញា ​មិន​ធ្លាប់​​ទទួល​បាន​ពាក្យ​រិះគន់​ពី​សំណាក់​មហាជន​ឡើយ មានតែ​ពាក្យ​កោតសរសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ពពោះ និង​សម្រាល​កូន​ទៅ​ហើយ​ក៏​នៅ​តែ​ស្លៀកពាក់សម​សួនគ្រប់​ពេល។ រហូត​អ្នក​គាំទ្រ​ដាក់​នាម​ថា តារា​ស្រី​ពូកែ​រៀបចំ​ខ្លួន​បំផុត ហើយ​សម្រាប់​ម៉ូដ​នីមួយ​ៗ​ដែល​នាង​ស្លៀកពាក់​ហើយ​នោះ មិត្ត​នារី​ៗ​ទាំង​ចាស់​ទាំង​ក្មេង​តែង​យក​គំរូ​តាម ជាពិសេស​សម្លៀកបំពាក់​បែប​បុរាណ​អាវ​ប៉ាក់​​សំពត់​បត់។

នៅ​​​មិន​ទាន់​អស់​ឡើយ ការងារ​សង្គម​រាប់​មិន​អស់​ទៀត​ដែល​តារា​ចម្រៀង​ស្រី​កំពូល​រូប​នេះ​ជួយ​ដល់​សង្គម​ជាតិ ដែល​នេះ​ជា​គំរូ​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ​គ្រប់​រូប​យក​តម្រាប់​តាម ហើយ​ក៏​បាក់​ចិត្ត​ស្រលាញ់​នាង​ងើប​មិន​រួច។ ឱក សុគន្ធកញ្ញា ធ្លាប់​បាន​ជួយ​ដល់​អ្នក​ខ្វះខាត​មួយ​ចំនួន ទាំង​មិន​ចេញ​មុខ និង​ផ្សព្វផ្សាយ​ឲ្យ​មហាជន​ដឹង​ច្រើន​ដង​រួច​មក​ហើយ​ដែរ។ ០៤ ការងារ​សង្គម ក្រៅពី​ការងារ​សិល្បៈ​ដ៏​មមាញឹក​ហើយ​នោះ ម្ចាស់​បទ «ស្រលាញ់​គឺ​លះបង់» បាន​ចូលរួម​ការងារ​សង្គម​យ៉ាង​ច្រើន​ដូចជា​ការ​បរិច្ចាគ​ប្រាក់ និង​ចូលរួម​យុទ្ធនាការ​កៀរគរ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ច្រើន​រាប់​មិន​អស់។ មិន​​អស់​ត្រឹម​នេះ​ឡើយ កញ្ញា ក៏​ធ្លាប់​បរិច្ចាគ​ឈាម ព្រម​ទាំង​អំពាវនាវ​អ្នក​គាំទ្រ​ទៅ​បរិច្ចាគ​ឈាម​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ ហើយ​នៅ​ការ​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​កម្ពុជា និង​ចូលរួម​ការងារ​​សប្បុរសធម៌​ជួយ​ដល់​សិល្បករ​ចាស់​ជរា។

០៥ លើក​ទឹកចិត្ត​អ្នក​ដទៃ ឱក សុគន្ធកញ្ញា តែងតែ​ផ្ដែផ្ដាំ​ដល់​អ្នក​គាំទ្រ​មិន​ឲ្យ​ភ្លេច​ការ​សិក្សា​ឡើយ ហើយ​ក៏​តែងតែ​ជួយ​ដាស់តឿន​ដល់​យុវវ័យ​ឲ្យ​ខិតខំ​តស៊ូ​ក្នុង​ជីវិត។ ជាពិសេស​គឺ​ស្ត្រី​ភេទ​ដូច​គ្នា ដោយ​ពាក្យ​លើក​ទឹកចិត្ត​ល្អ​ៗ ដើម្បី​ធ្វើឲ្យ​ចិត្ត​កាយ​កាន់តែ​រឹងមាំ​មិន​ថា​តាម​រយៈ​បទ​ចម្រៀង និង​ពេល​ឡើង​ឆាក ឬ​ពេល​ជជែក​កម្សាន្ត​លើ​បណ្ដាញ​សង្គម​នោះ​ទេ។ ម្ចាស់​បទ «យុត្តិធម៌​គ្មាន​សម្រាប់​អ្នក​ស្មោះ» ក៏​ជា​រៀមច្បង​ក្នុង​រង្វង់​សិល្បៈ​ម្នាក់​ដែល​តែងតែ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ពេល​មិត្ត​រួម​អាជីព​ជួប​​ការ​រិះគន់ ​និង​ផ្ញើ​សារ​លើក​ទឹកចិត្ត គាំទ្រ​ដល់​អ្នក​តំណាង​ជាតិ​ណា​មួយ​ចេញ​ទៅ​ប្រកួត​កម្មវិធី​នៅ​ក្រៅ និង​ក្នុង​ប្រទេស។ ក្នុង​នោះ​សូម្បីតែ​ផ្នែក​កីឡា​ផ្សេង​ៗ ក៏​ភរិយា​លោក អ៊ឹង សុខលី បង្ហាញ​ការ​គាំទ្រ​គ្រប​កាលៈទេសៈ មិន​ថា​ប្រកួត​ចាញ់ ឬ​ឈ្នះ​ឡើយ។

០៦ ដាក់​ខ្លួន​ជានិច្ច តារា​ចម្រៀង​ស្រី​ដែល​មាន​ទេពកោសល្យ​ផ្នែក​ចម្រៀង​គ្រប់​ទម្រង់​មិន​ថា​សម័យ ឬ​បែប​បុរាណ​រូប​នេះ​ក៏​មាន​អ្នក​គាំទ្រ​ជា​តារា​ដូច​គ្នា​ទៀត​ផង។ ជាក់ស្ដែង​សូម្បីតែ មាស សុខសោភា ជា​គូប្រជែង​សមត្ថភាព​ដ៏​សំខាន់​ម្នាក់ ដែល​អ្នក​កាសែត​ជាច្រើន​ពី​មុន​ប្រៀបធៀប​សំឡេង និង​ទីផ្សារ​ការងារ​មិន​ឈប់​នោះ ក៏​ជា​មិត្ត​ម្នាក់​ដែល​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ដែរ​សោះ។ មិន​អស់​ត្រឹម​នេះ កញ្ញា ក៏​បាន​ចាត់​ទុក​អ្នក​រួម​អាជីព​ដូចគ្នា​ជា Idol ខ្លួន ហើយ​តែង​លើក​តម្កើង និង​សាទរ​ចំពោះ​សមិទ្ធផល​របស់​តារា​ដទៃ​ដូចគ្នា។ ដូច​កាល​ថ្មី​ៗ​នេះ​តារា​ស្រី​មាន​កូន​ប្រុស​ដល់​ទៅ​២ រូបនេះ​ប្រកាស​ធ្វើ Solo ខឺនសត មាន​ទាំង​អ្នក​រួម​អាជីព និង​អ្នក​គាំទ្រ​ចង់​ឃើញ​រូបភាព​នោះ​ឆាប់​ៗ។

រឿង​មួយ​វិញ​ទៀត​ដែល​ធ្វើឲ្យ​មាន​អ្នក​គាំទ្រ​គ្រប់​វ័យ គឺ​ដោយសារ​ប្អូន​ថ្លៃ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​ផលិតកម្ម​ហង្សមាស ​រូប​នេះ​ជា​មនុស្ស​ចិត្ត​ល្អ មិន​ចេះ​ឆ្មើងឆ្មៃ ដាក់​ខ្លួន​ជានិច្ច មិន​ថា​ពេល​ជួបជុំ​មិត្ត​សិល្បករ ឬ​ជួប​អ្នក​គាំទ្រ នាង​តែង​លើក​ដៃ​សំពះ​មុន និង​សំពះ​តប​ទៅ​គេ​វិញ​គ្រប់​ពេល។

០៧ មិន​ពឹង​សំណាង ស្ត្រី​ម្នាក់​នេះ​ ពិតជា​ស័ក្ដិសម​ជា​គំរូ​អ្នក​ដទៃ​ពិត​ៗ ត្បិត​បាន​រៀបការ​ចូល​គ្រួសារ​ត្រកូល​ស្ដុកស្ដម្ភ ដែល​ស្វាមី​គឺជា​ប្អូន​ប្រុស​របស់​អគ្គនាយក​ហង្សមាស តែ​នាង​នៅ​បំពេញ​ការងារ​ខ្លួន​ជា​ធម្មតា​មិន​ថា​ចេញ​បទ​ចម្រៀង​ថ្មី, ឡើង​ឆាក​ប្រគំ​តន្ត្រី,ទទួល​ការ​ងារ​ជា​អ្នក​តំណាង,ការ​ទៅ​ច្រៀង​នៅ​កម្មវិធី​មង្គលការ, ការ​ឡាយ​លក់​សម្ភារៈ​ដែល​ជា​ប្រេន​ផ្ទាល់​ខ្លួន គឺ ឱក សុគន្ធកញ្ញា បន្ត​ធ្វើ​ការ​ជា​ធម្មតា។

បើ​ទោះ​ជា​សម្រាល​កូន​មិន​ទាន់​រឹង​ដៃ​ជើង​ផង​នោះ ក៏​ម្ចាស់​បទ «ទុក​ស្នាម​ថើប​មួយ​ក៏​បង​មិន​ព្រម» ចេញ​ទទួល​ការងារ​ភ្លាម​ដែរ ដោយ​មិន​ឲ្យ​ខកខាន​ឱកាស​ឡើយ បើ​ទោះ​ជា​អ្នកនាង និង​គ្រួសារ​សល់​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ កេរ្តិ៍ឈ្មោះ និង​ទ្រព្យ​សម្បត្តិ​មាន​ទាំង​អស់​ដែល ឱក សុគន្ធកញ្ញា មាន​មក​ដល់​ពេល​នេះ សុទ្ធតែ​ជា​ការ​ប្រឹងប្រែង​កសាង​ឡើង​មក​ដោយ​ខ្លួនឯង​ទាំងអស់។

០៨ ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ បើ​ទោះ​ជា​បច្ចុប្បន្ន កញ្ញា គឺជា​សិល្បករ​ផ្នែក​សម័យ តែ​តារា​ស្រី​រូប​នេះ​នៅតែ​ឆ្លៀត​ចូលរួម​ច្រៀង​បែប​បុរាណ និង​ប្រពៃណី​រាល់​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ,បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក​ជាដើម។ មិន​ត្រឹម​តែ​ចម្រៀង​ឡើយ អ្នក​ម៉ាក់​របស់ ឆលី រូប​នេះ​តុបតែង​បែប​បុរាណ ដើម្បី​លើកស្ទួយ និង​ជួយ​ផ្សព្វផ្សយ​ពី​វប្បធម៌​ដ៏​ល្អល្អះ​របស់​ខ្មែរ។ ម្យ៉ាង​ទៀត​រាល់​ពេល​សម្ដែង​លើ​ឆាក​ជាតិ ឬ​អន្តរជាតិ​តារា​ស្រី​ដែល​មាន​ឪពុក​ជា​តន្ត្រីករ​រូប​នេះ តែង​ឆ្លៀត​បញ្ចូល​ផ្នែក​ណា​មួយ​ដែល​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​ឲ្យ​ជាតិ​សាសន៍​ដទៃ​បាន​ឃើញ និង​ស្គាល់​ជានិច្ច។

ប៉ុន្មាន​ចំណុច​នេះ​មិន​ទាន់​អស់​ពាក្យ​បរិយាយ​ព ​គុណសម្បត្តិ ​របស់ ឱក សុគន្ធកញ្ញា ដែល​​ជា​និមិត្តរូប​​ក្នុង​ដួងចិត្ត​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ឡើយ។ នៅ​មាន​រឿង​ល្អ​ៗ​ច្រើន​រាប់​មិន​អស់​ទៀត ដែល​តារា​ស្រី​កើត​ឆ្នាំ ១៩៨៧ រូប​នេះ​ធ្វើនាង​ក៏​ជា​អ្នក​ម្ដាយ​សម័យ​ថ្មី​មាន​ការ​អប់រំ​ល្អ​ ចេះ​ដឹង​ខុស​ត្រូវ ដឹង​ខ្ពស់​ទាប និង​ចេះ​ដឹង​គុណ​ដល់​អ្នក​មាន​គុណ​ចំពោះ​ខ្លួន៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)