ដឹងអត់ប៉ុន្មានឆ្នាំនេះ តារាណាខ្លះធ្លាប់បាក់ទឹកចិត្ត? ពួកគេព្យាបាលបែបណា?

ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានបុគ្គលអ្នកសិល្បៈជាច្រើន
បានបើកបង្ហាញឱ្យដឹងពីស្ថានភាពជំងឺផ្លូវចិត្តដែលពួកគេ
បានជួបប្រទះ ដោយភាគច្រើននៃ ដែលបានជួបបញ្ហាផ្លូវចិត្តនោះ សុទ្ធសឹងតែបានសម្រាកពីការងារសិល្បៈមួយរយៈ
ដើម្បីព្យាបាល រួចទើបត្រឡប់មកបង្ហាញខ្លួនវិញជាធម្មតា។

គ្រប់ពេលដែលត្រឡប់វិញ គ្រប់គ្នាតែងតែចែករំលែកពីស្ថានភាពផ្លូវចិត្តរៀងៗ ខ្លួននិងបាន ចែករំលែក ពីវិធីដែលពួកគេប្រើសម្រាប់ព្យាបាលថែមទៀតផង។ ខាងក្រោមជាសិល្បករខ្មែរមួយចំនួនដែលធ្លាប់សារភាពថាធ្លាប់ជួបបញ្ហាផ្លូវចិត្តកាលពីពេលកន្លងទៅ៖

១. តារាចម្រៀងឯករាជ្យ NiKKi ៖ អំឡុងពាក់កណ្ដាលឆ្នាំ ២០១៨ តារាចម្រៀងឯករាជ្យ រូបនេះ ធ្លាប់ប្រកាសជាសាធារណៈលើទំព័រហ្វេសប៊ុកថានាងមានជំងឺបាក់ទឹកចិត្ត។ ក្នុងវីដេអូ
ប្រមាណជាង៦ នាទី
បានបញ្ជាក់ថា៖ ខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្តបណ្ដាលឱ្យនាងធ្លាក់ខ្លួនឈឺនិងស្រកទម្ងន់នៅសល់ត្រឹម ៣៥ គីឡូប៉ុណ្ណោះ។

អំឡុងពេលកើតមានជំងឺនោះ ជីវិតនាងហាក់គ្មានសិរីសួស្ដី និងហាក់លែងមានន័យអ្វីទាំងអស់ រហូតធ្លាប់គិតធ្វើអត្តឃាតទៀតផង តែរឿងទាំងនោះ មិនមាននរណាដឹងឡើយ។ Nikki ធ្លាប់ដើរលេងរាំតាមបារ
និងក្លឹបពេល
ធ្លាប់សេពសុរា ជក់បារីទៀតផង តែគ្រប់យ៉ាងមិនបានជួយឱ្យនាងធូរស្បើយទេ។ជំងឺនេះបានជះឥទ្ធិពលលើដល់ការរស់នៅនាងយ៉ាងខ្លាំងដូចជាឆាប់យំ មួម៉ៅពិបាកចិត្ត កម្សត់ និងមានអារម្មណ៍ជីវិតគ្មានន័យជាច្រើនលើកច្រើនសារ។

សម្រាប់ការព្យាបាល Nikki ណែនាំថា បើសិនអ្នកចង់យំ អ្នកកុំឃាត់យំចុះ ព្រោះថាការយំអាចជួយអ្នកបានក្រោយមកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជំងឺផ្លូវចិត្ត ឬក៏ពិភាក្សាជាមួយឪពុកម្ដាយ។ ការនិយាយចែករំលែកបទពិសោធន៍ ជាមួយគ្រួសារជួយអ្នកឱ្យទទួលបានគំនិតល្អៗ​ និងដោះស្រាយបញ្ហាជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាព។បច្ចុប្បន្ន Nikki ហាក់ប្រសើរឡើងច្រើនពីជំងឺនេះហើយ និងមានការងារសិល្បៈពេញដៃថែមទាំងមានជំនួញក្រៅសិល្បៈជារបស់ខ្លួនឯងទៀតផង។

២. តារាចម្រៀង អាន គុណកូឡា៖ តារាចម្រៀងរូបនេះបានបាត់មុខពីវិស័យចម្រៀងអំឡុង ដោយសារតែជំងឺបាក់ទឹកចិត្ត។ ជំងឈនេះបានកើតឡើងលើលោកអំឡុងពេលលោកធ្លាក់ប្រជាប្រិយភាពដែលធ្វើឱ្យលោកមិនចង់ធ្វើអ្វីមិនចង់ជួបនរណារហូតគិតថាលែងចង់ធ្វើជា

អ្នកសិល្បៈ ទៀតផងទោះមានខាងកម្មវិធីអញ្ជើញឱ្យចូលរួមក៏លោកបដិសេធដែរនិងធ្លាប់គិតចង់បញ្ចប់ជីវិតទាំងវ័យក្មេងទៀតផង។ សម្រាប់ការព្យាបាល គឺលោកបើកចិត្តចេញក្រៅជួបមនុស្សថ្មីៗ បានស្ដាប់ការណែនាំ ពាក្យពេចន៍ល្អៗតាមរយៈកម្មវិធីលើកទឹកចិត្តបានធ្វើឱ្យលោកអាចក្រោកឈរ និងចាប់ផ្ដើមសាជាថ្មីបាន។ បច្ចុប្បន្ន តារាចម្រៀងរូបនេះបានត្រឡប់មកវិញហើយ ដោយចាប់ផ្ដើមចេញមុខតាមកម្មវិធីសិល្បៈមួយចំនួនលោកបានរៀបការសាងគ្រួសារ និងមានកូនម្នាក់ជាចំណងដៃ។ យ៉ាងណាលោកហាក់នៅរអាចំពោះការវិលមកកាន់អាជីពជាតារាចម្រៀងដូចពីមុន ដោយមិនទាន់ដាច់ចិត្តបញ្ចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រនៅឡើយទេ។

៣.តារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា៖ តារាស្រីរូនេះ ធ្លាប់ប្រកាសប្រាប់ថានាងមានធ្លាប់មានជំងឺផ្លូវចិត្តដែលវាកើតឡើងចំពោះនាងដោយសារការ Bully លើរូបរាងកាយធាត់របស់នាង ក្រោយប្រកាសថា កើតមានជំងឺនេះ គឺឃើញតារាស្រីរូបនេះបានជម្នះការ Bullyទាំងនោះ ដោយចាប់ផ្ដើមហាត់ប្រាណតមអាហារ សម្រកយករូបរាងមានសភាពតូចជាងពីមុន។

បន្ទាប់ពីឆ្លងកាត់ជំងឺនេះ កញ្ចនា បានផលិតចម្រៀងច្រើនបទបង្ហាញពីជំងឺបាក់ ថែមទាំងធ្វើការលើកទឹកចិត្តឱ្យអ្នកដទៃកុំឱ្យកើតជំងឺនេះដូចនាងទៀតផង។ បច្ចុប្បន្នតារាចម្រៀងឯករាជ្យមានស្នាមញញឹមរស់នៅពោរពេញដោយក្ដីស្រលាញ់ពីមនុស្សជុំវិញខ្លួននិងបន្តផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រកញ្ញា។

៤. តារាចម្រៀងឯករាជ្យ អេដា៖ នៅពាក់កណ្ដាលឆ្នាំ ២០២១ ម្ចាស់បទ កញ្ញា អេដាបានប្រកាសឱ្យដឹងថា នាងបានឱបនូវជំងឺបាក់ទឹកចិត្តនិងថប់បារម្ភស្ទើរតែមួយជីវិតរបស់នាងហើយ។ អេដា មិនបានបញ្ជាក់ឱ្យដឹងពីហេតុផលដែលនាំឱ្យនាងកើតជំងឺនេះទេតែដំណាក់កាលដែលកើតមានជំងឺនោះ គឺនាងនិយាយរកតែគូស្នេហ៍និងមនុស្សជិតស្និទ្ធប៉ុណ្ណោះ ហើយបានសុំអនុញ្ញាតឈប់សម្រាកពីអ្វីគ្រប់យ៉ាងទាំងអស់ ថែមទាំងបានលុបចោលរូបថតពីលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីស្រ្តាក្រាមនាងទៀតផង។

ជាវិធីសាស្ត្រ អេដា បានជួបប្រឹក្សាផ្លូវចិត្តជាមួយអ្នកចិត្តសាស្ត្រ និងបានប្រើប្រាស់ថ្នាំ ដើម្បីព្យាបាល។ ពេលនេះ អេដា បានប្រសើរឡើងពីជំងឺនេះហើយដោយនាងបានបង្ហាញខ្លួនក្នុងសង្គមវិញជាធម្មតានិងចូលរួមកម្មវិធីផ្សេងៗ ដូចកាលពីមុនជាមួយវត្តមានគូស្នេហ៍ជនជាតិបរទេសរបស់នាង។ ក្រោយជាសះស្បើយ អេដា ក៏បានចូលរួមចែករំលែកបទពិសោធន៍នៃជំងឺនេះ និងបន្ថែមជាមួយប្រធានបទBully ទៀតផង។

ពិធីករល្បីឈ្មោះរូបនេះ បានប្រកាសលើបណ្ដាញសង្គមថាលោកមានជំងឺខ្លាចបរិយាកាសខាងក្រៅ ៥. ពិធីករ វី យ៉ារ៉ូ៖ កាលពីចុងឆ្នាំ ២០២១ លោកកើតមានជំងឺនេះ ដោយសារតែមានបញ្ហាជាច្រើនទាំងបញ្ហាគ្រួសារមិត្តភ័ក្ដិនិងស្នេហា ជាដើម រហូតក្លាយជាមនុស្សលែងចង់និយាយស្ដី ខ្លាចចិត្តអ្នកដទៃ។

ពិធីកររូបនេះ លាក់អាថ៌កំបាំងជំងឺនេះប្រមាណជាង ២ឆ្នាំមកហើយទម្រាំដាច់ចិត្តទៅរកអ្នកប្រឹក្សាឱ្យបានធូរស្បើយនៅឆ្នាំ ២០២១។ បានបាត់មុខពីការងារសិល្បៈ មួយរយៈធំដោយសំងំនៅតែក្នុងផ្ទះមិនចង់ជួបនរណាមិនចង់ធ្វើអ្វី រហូតគិតចង់សម្លាប់ខ្លួនទៀតផង។ លោកបានចំណាយពេលធ្វើដំណើរឆ្លងទ្វីប ទៅសហរដ្ឋអាមេរិកដោយមានដំណើរកម្សាន្តតំបន់មួយដែលមានអត្រាអ្នកជំងឺបាក់ទឹកចិត្តច្រើនបំផុតដើម្បីសិក្សាស្វែងយល់ពីការរស់នៅប្រជាជនទៅទីនោះ។

ជាផ្នែកមួយនៃការព្យាបាលរបស់លោក និងផ្នែកមួយទៀតគឺលោកបានរកពេទ្យផ្លូវចិត្តដើម្បីប្រឹក្សា ហើយវាពិតជាទទួលបានផលពិតមែន។ស្ថានភាពលោកពេលនេះបានប្រសើរឡើងច្រើនហើយដោយលោកទទួលការងារ ការធ្វើដំណើរកម្សាន្ត វិញធម្មតា ប៉ុន្តែយ៉ាងណាលោកនៅតែស្ថិតក្នុងដំណាក់កាលព្យាបាលខ្លួនឯងនិងធ្វើអ្វីឱ្យខ្លួនឯងបានប្រសើរឡើង។

ក្នុងកម្មវិធី V Talk កាលពីពេលថ្មីៗ ម៉ៃយ៉ា រៀបរាប់ថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តតាំងពីក្មេងមកម្ល៉េះដោយរស់នៅទាំងតូចចិត្ត តាំងពីតូចមកដល់ពេលនេះ ៦.តារាសម្ដែងនិងពិធីការិនីកូកាត់អាល្លឺម៉ង់ម៉ៃយ៉ា៖ ដោយនាងនៅតែ ចិញ្ចឹម ដោយនាងនៅតែចិញ្ចឹមចិត្តនឹករលឹកដល់ប៉ាជាខ្លាំង ដែលតែងតែនិយាយថានឹងមកជួបប៉ុន្តែមិនដែលមកម្ដងណាសោះ ទើបធ្វើឱ្យនាងមានបញ្ហាផ្លូវចិត្តខ្លាំង។

កាលពីនៅតូច ម៉ៃយ៉ា ពុំដឹងថាខ្លួនឯងកើតជំងឺផ្លូវចិត្តនោះទេ តែគ្រប់ពេលនាងពិបាកចិត្តគឺតែងតែសំងំនៅក្នុងបន្ទប់ ស្ដាប់ ចម្រៀង ហើយគេងច្រើនជាងញ៉ាំ និងចង់នៅតែម្នាក់ឯងអត់ចង់ចេញក្រៅ ឬទៅកន្លែងមានអ្នកដទៃ តែពេលទៅជួបពេល ទើបគ្រូពេទ្យលើកឡើងថានាងប្រហែលកើតជំងឺផ្លូវចិត្ត។ ម៉ៃយ៉ា ឆាប់ភ័យ ឆាប់រំភើប ឆាប់តក់ស្លុត និងយំរាល់ថ្ងៃតែម្នាក់ឯងរហូតគេងលក់។

កាលពីនៅតូច ចាកចេញពីជំងឺនេះបាន នៅពេលចាប់ផ្ដើមមានការងារធ្វើហើយនាងងាកមកផ្ដោតលើការងារ តែយ៉ាងណានាងមិនចង់ឱ្យនរណាធ្លាក់ក្នុង ជំងឺនេះឡើយ ហើយព្យាយាមហាត់ប្រាណឱ្យ បានច្រើនចេញក្រៅជួបមនុស្សជុំវិញខ្លួនរៀនទទួលបទពិសោធន៍ល្អៗពេលនោះជំងឺនឹងទៅចោលម្ដងបន្តិចៗ។

ពាក់កណ្ដាលឆ្នាំ ២០២០ នាងបានទម្លាយឱ្យដឹងថា ធ្លាប់កើតជំងឺបាក់ទឹកចិត្តខ្លាំងដោយសារមនុស្សម្នាក់ តែនាងមិនបានបញ្ជាក់ឈ្មោះឡើយ។ ៧.តារាសម្តែង ឌី សូនិត្តា៖ តាមអ្វីដែលនាងបានបង្ហោះ លើបណ្ដាញសង្គមកន្លងទៅ នាងធ្លាប់ញញឹមទាំងទឹកភ្នែកស្រក់មក ម្ដងៗស្ទើរក្លាយជាឈាម កើតជំងឺបាក់ទឹកចិត្តក៏នៅតែស៊ូ ឈឺចាប់រហូតដល់ឆ្អែត ឆ្អែតរហូតដល់ចាប់ផ្ដើមប្រឹងម្តងទៀតសាជាថ្មី ទម្រាំតែរកខ្លួនឯងត្រឡប់មកវិញបាន ស្ទើរតែចុះចាញ់ ម្ដងៗ។ សូនិត្តា មិនធ្លាប់រំលឹកពីរឿងនោះទៀតទេ ដោយពេលនេះនាងមានជីវិតរសនៅយ៉ាងមានសុភមង្គលជាមួយកូនស្រីបណ្ដូលចិត្តជាដំណក់ឈាមជាមួយលោក អេឡិច ហ្សូរ៉ា។

៨.តារាចម្រៀងនិងសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ៖ អ្នកនាងបានប្រកាសប្រាប់ថា នាងមានជំងឺបាក់ទឹកចិត្តរហូតលេបថ្នាំព្យាបាលបន្ទាប់ពីជីវិតគ្រួសាររបស់ត្រូវបានបែកបាក់ នាំមកជាមួយបញ្ហាស្មុគស្មាញជាច្រើន។ អ្នកនាងបានចំណាយពេលជាច្រើនធ្វើលំហាត់ប្រាណ និងបង្ហាញសកម្មភាពវិជ្ជមានក្នុង ជីវិត ពេលនេះនាងបានជាសះស្បើយហើយ តែអ្នកនាងធ្លាប់ឱ្យដឹងថា នាងហាក់មិនដូចពីមុនទេប៉ុន្តែនឹងព្យាយាមរកខ្លួនឯងឱ្យត្រឡប់មកវិញដូចពីមុន។

លោកធ្លាប់ប្រកាសប្រាប់ថាលោកធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត កាលពីអំឡុងឆ្នាំ២០២២ ៩.តារាសម្តែង អេដវីន៖ លោកធ្លាប់ប្រកាសប្រាប់ថា លោកធ្លាប់កើតមានជំងឺបាក់ទឹកចិត្តកាលពីអំឡុងឆ្នាំ២០២២ដោយសាររងសម្ពាធពីគ្រួសារ បងប្អូន ស្នេហា មិត្តភ័ក្ដិ និងការងារ។ ក្រោយមកលោកក៏បានឆ្លងកាត់រឿងក្ដីក្ដាំពីសំណាក់អតីតគូស្នេហ៍រហូតត្រូវជាប់ពន្ធនាគារទៀតផង ប៉ុន្តែពេលនេះលោកបានចេញមកវិញហើយនិងបានកំពុងសំងំធ្វើជាគ្រូហាត់ប្រាណ តែសម្រាប់ការងារសិល្បៈវិញនោះគេនៅពុំទាន់ឃើញលោកទទួលវិញនៅឡើយទេ។

១០. ពិធីការនី Pancake៖ ពិធីការិនីរូបនេះ ធ្លាប់កើតមានជំងឺបាក់ទឹកចិត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចអំឡុងពេលស្រុកទេសកើតមានជំងឺកូវីដ១៩ដំបូងៗ។ Pancake មើលទៅហាក់ធូរស្បើយបន្តិច ដោយចាប់ផ្ដើមទទួលបានការងារវិញដូចធម្មតា។

១១. ពិធីការិនី និងតារាចម្រៀង កញ្ញា សុភ័ក្រ កុសុម៉ា៖ ធ្លាប់ប្រាប់ឱ្យដឹងថា នាងធ្លាប់មានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងររហូតមានចិត្តចង់សម្លាប់ខ្លួនម្ដងៗ តែដោយសារមានកម្លាំងចិត្តពីគ្រួសារ នាងអាចក្រោកឈររឹងមាំបានមកដល់ពេលនេះ។ ពេលនេះនាងជាមនុស្សស្រីរឹងមាំម្នាក់ ជាបុគ្គលកំពុងជោគជ័យលើវិថីសិល្បៈ ថែមទាំងមានជំនួញផ្ទាល់ខ្លួនទៀតផង៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន​ ណេត Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន ណេត ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.) ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.) ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.) ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន​ ណេត ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.) ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៤ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន ណេត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Service Co., Ltd.)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កញ្ញា កុយ អេនណា បាន​បន្ត​បេសកកម្ម​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​ខ្មែរ កាន់តែ​ច្បាស់ និង​ដឹង​ថា​ខ្មែរ​ជា​ប្រទេស​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌​បុរាណ​ដ៏​ល្អ​ឥត​ខ្ចោះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី