ចង់សាក Burger ​​រសជាតិ​ដើម​ពី​បារាំង​ មាន​តម្លៃ​សមរម្យ និង​មាន​អនាម័យ​ខ្ពស់ កុំភ្លេចហាងនេះ

សម្រាស់​ប្រិយមិត្ត​ដែល​ជា Burger Lover បើ​បាន​ទៅ​អង្គុយ​ញ៉ាំ Burger ដែល​មាន​រសជាតិ​បែបបរទេសក្នុង​​ហាង​មួយ​កន្លែង​នេះ ច្បាស់​ជា​ពេញ​ចិត្ត​ស្ដូក​តែម្ដង​។ ថ្ងៃនេះ AMS សូម​ណែនាំ​ហាង​ Burger មួយ​កន្លែង​ដែល​មាន​រសជាតិ​​បរទេស ​តម្លៃ​សមរម្យ ​មានកន្លែង​សម្រាប់​អង្គុយលេង​ស្អាតៗ បរិយាកាសល្អ និង​មាន​រចនាបថ​នៃ​ការ​រៀប​ចំ​ហាង​បែប​អឺរ៉ុប។

Cambodia Bagels គឺ​ជា​ហាង Burger ​តូច​មួយ​ដែល​មាន​ម្ចាស់​ហាង​ជា​ជនជាតិ​បារាំង។ ហាង​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដង​ផ្លូវ ២៤៤ ក្បែរ​វត្ត​បុទុម។ នៅ​ទីនោះ​មាន Burger ដែល​មាន​រសជាតិ​ដើម​ពី​បារាំង​ជាច្រើន​ប្រភេទ បឺហ្គឺ​ដុត​ថ្មីៗ ក្ដៅៗ ហុយ​ៗ និង​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ផង​ដែរ។

ចំណុច​ពិសេស​របស់ Burger ​នៅក្នុង ​Cambodia Bagels គឺ​ម្ចាស់​ហាង​បាន​ធ្វើ​ម្សៅ បឺហ្គឺ ​ដោយ​ខ្លួន​ឯង​​តាម​រូបមន្ត​ដើម​ពី​ប្រទេស​បារាំង។ រីឯ​តម្លៃ​វិញ ​​ប្រិយមិត្ត​ដែល​មាន​លុយ​ចន្លោះ​ពី ៣ ដុល្លារ ទៅ ៥ ដុល្លារ ក៏​អាច​ចូល​ញ៉ាំ​ Burger រសជាតិដើមពី​បរទេស ​នៅ​ក្នុង​ហាង​​មួយ​កន្លែង​នេះ​បាន​ដែរ។ ចំពោះ​បរិយាកាស​វិញ ថ្វីត្បិត​តែ​ហាង​នេះ​មាន​ទីធ្លា​តូច​បន្តិច​មែន ប៉ុន្តែ​ម្ចាស់​ហាង​បាន​រៀប​ចំ​ការ​ដេគ័រ​យ៉ាង​ស្រស់​ស្អាត​ផ្សា​ភ្ជាប់​ជាមួយ​ធម្មជាតិ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ មាន​កន្លែង​អង្គុយ​ស្អាត ដាច់​ដោយ​ឡែក​ពី​​គ្នា និង​ពុំ​សូវ​មាន​សំឡេង​រំខាន​ពី​ខាង​ក្រៅ។

ចំពោះប្រភេទ ​Burger ​និង​ភេសជ្ជៈ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ជាង​គេ​​មាន​ដូចជា៖

  • Spicy breakfast with Jalapeno & cheddar Blueberry bagel with Blueberry cream cheese
  • Nordic Breakkie with everything bagel
  • Egg, Ham & Cheese with Chilli & Garlic bagel
  • Mocha Frappe (drink)
  • Matcha Frappe (drink)
  • Caramel Frappe (drink)

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០៦៩ ៧៧១ ០៩២ ​ស្វែង​រក​ទីតាំង​ផ្ទាល់​នៅ​ក្បែរ​វត្តបុទុម ផ្លូវ ២៤៤។ Cambodia Bagels ​បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង ៧: ០០ ព្រឹក​រហូត​ដល់​ម៉ោង ៣: ០០ រសៀល៕

ទីតាំង៖ https://goo.gl/maps/hvv9dijqAamQqiF48



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ