ជាការពិតណាស់ រឿងរ៉ាវរបស់តារាសម្ដែងប្រុសល្បី Song Joongki និងភរិយា Katy Louis នៅតែជាប្រធានបទពេញនិយមលើបណ្ដាញសង្គម ព្រមទាំងត្រូវមហាជនលើកយកមកនិយាយពិភាក្សាឥតឈប់ឈរផងដែរ។
ថ្មីៗ នេះ តារាប្រុស Song Joongki បានបង្ហាញមុខក្នុងទស្សនាវដ្ដី GQ Magazine និងបានផ្ដល់បទសម្ភាសន៍មួយចំនួនផងដែរ។ ក្នុងចំណោមនោះ លោកក៏បានលើកឡើងពីរឿងសំខាន់ក្នុងជីវិតគឺចំណងអាពាហ៍ពិពាហ៍ជាមួយភរិយារបស់ខ្លួន Katy Louis។ លោកបានឱ្យដឹងថា៖ ខ្លួនពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានជួបភរិយាខ្លួន។
លោកបន្ដថា៖ លោកបានជួបរឿងថ្មីៗ ជាច្រើន។ ការមានគ្រួសារ និងកូនតូចជាបំណងប្រាថ្នាធំមួយក្នុងឆាកជីវិតរបស់លោក។ ពិតណាស់មានអារម្មណ៍ថារីករាយខ្លាំង តែក៏មានការព្រួយបារម្ភជាខ្លាំង។
ជាមួយគ្នានេះ លោកក៏បានបដិសេដរឿងដែលភរិយារបស់ខ្លួនធ្លាប់មានកូន និងស្វាមីពីមុនផងដែរ។ លោកបានបញ្ជាក់ ក្រៅពីរឿងទាក់ទងនឹងសកលវិទ្យាល័យដែល Katy ធ្លាប់រៀន ពាក្យចចាមអារ៉ាមទាំងអស់លើអ៊ីនធើណេតសុទ្ធតែមិនមែនជាការពិតឡើយ។
លោកបន្ដថា៖ ដើមឡើយលោកមិនខ្វល់ជាមួយពាក្យមិនបានការទាំងអស់នោះឡើយ ប៉ុន្ដែយូរទៅវាកាន់តែអាក្រក់ទៅៗ ដែលធ្វើឱ្យលោកទ្រាំមិនបាន។ ភរិយារបស់លោកជាមនុស្សល្អ និងមិនប្រកាន់ច្រើនឡើយ រូបនាងជាអ្នកហាមឃាត់មិនឱ្យលោកគិតច្រើន និងកុំខ្វល់ជាមួយពាក្យសម្ដីមិនល្អទាំងឡាយលើអ៊ីនធើណេត។
បន្ថែមពីនេះ Song Joongki ក៏បានលើកឡើងថា ខ្លួនបានកែប្រែច្រើនណាស់ ដោយសារតែភរិយា។ នាងធ្វើឱ្យលោកក្លាយជាមនុស្សល្អប្រសើរជាងមុន ដូច្នេះលោកពិតជាខឹងនៅពេលដែលមានរឿងមិនល្អកើតឡើងចំពោះនាង។
គួរបញ្ជាក់ថា តារាប្រុស Song Joongki បានប្រកាសពីទំនាក់ទំនងរបស់ខ្លួន និងភរិយានៅចុងឆ្នាំ ២០២២។ នៅចុងខែ មករា ឆ្នាំ ២០២៣ លោកក៏បានប្រកាសថា បានរៀបការជាមួយភរិយា និងត្រៀមទទួលចំណងដៃកូនតូចឆាប់ៗ ថែមទៀត៕























Account
Security
Favourite Content