ចាប់តាំងពីតារាប្រុស Song Joongki ប្រកាសថាមានទំនាក់ទំនងស្នេហា និងរៀបការជាមួយអតីតតារាស្រី Katy Louis មក អ្នកទាំងពីរតែងតែក្លាយជាទីចាប់អារម្មណ៍ និងប្រធានបទដែលត្រូវគេលើកមកនិយាយជារឿយៗ លើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ ដំណឹងដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរីករាយអ្នកទាំងពីរត្រៀមទទួលស្វាមគន៍កូនតូចរបស់ខ្លួនឆាប់ៗ ផងដែរ។
កាលពីម្សិលមិញថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាប្រុស Song Joongki និងភរិយា Katy Louis បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូងដើម្បីឆ្ពោះទៅកាន់ប្រទេស ហុងគ្រី។ គោលបំណងដែលអ្នកទាំងពីរទៅប្រទេស ហុងគ្រី ដោយសារតែ Song Joongki ត្រូវថតភាពយន្ដកុនថ្មីរបស់ខ្លួននៅទីនោះប្រមាណជា ២ ខែ។
មែនទែនទៅ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ Song Joongki ហាក់ដូចជាយកចិត្តទុកដាក់ និងហួងហែងបារម្ភខ្លាំងចំពោះភរិយា ដោយលោកដើរកៀកៗ ជាប់រហូត ថែមទាំងការពារនាងពីក្រុមអ្នកកាសែតទៀតផង។ ជាក់ស្ដែងនេះមិនមែនជាលើកទី ១ ឡើយដែលរូបលោកធ្វើយ៉ាងដូច្នេះរាល់ពេលដែលលោក និងភរិយាបង្ហាញខ្លួនជាសាធារណៈ លោកតែងតែប្រុងប្រយ័ត្នការពារភរិយាខ្លួនជានិច្ច ដោយមិនចង់ឱ្យអ្នកកាសែតតាមរំខាន និងមកជិតភរិយាខ្លួនពេកឡើយ។
ទង្វើរបស់លោកត្រូវបានមហាជនជាច្រើនលើបណ្ដាញសង្គមសរសើរមិនដាច់ពីមាត់ ដោយសារតែមើលទៅលោកពិតស្រឡាញ់យកចិត្ដទុកដាក់ការពារភរិយារបស់ខ្លួនខ្លាំង ពិតជាស្វាមីល្អម្នាក់មែន៕
























































Account
Security
Favourite Content