ជាញឹកញាប់តារាស្រីនៅតែមានភាពលេចធ្លោ មាន សូនីតា តែងតែបង្ហោះសារលើកទឹកចិត្ត និងអប់រំផ្លូវចិត្តលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមរបស់ខ្លួន។ មិនខុសពីសព្វមួយដងនោះទេ ថ្មីៗនេះតារាស្រីមានរហ័សនាមថា រាជនីក្រម៉ា ក៏បានបង្ហោះសារលើកទឹកចិត្តមួយដល់អ្នកគាំទ្រ បង្ហាញពីភាពវិជ្ជមានដែលគ្រប់គ្នាគួរមាន។
ក្នុងនោះ មាន សូនីតា បានផ្តាំអ្នកគាំទ្រឱ្យឈប់ធ្វើរឿង ៥ ចំណុចក្នុងឆ្នាំថ្មីនេះ ដើម្បីឱ្យជីវិតរឹតតែប្រសើរឡើង រួមមាន៖
ទី១ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដ៏ទៃ
ទី២ ឈប់គិតច្រើនរហូតដាក់សម្ពាធលើខ្លួនឯង
ទី៣ ឈប់ធ្វើអ្វីដើម្បីអ្នកដ៏ទៃ ត្រូវធ្វើអ្វីដើម្បីខ្លួនឯង
ទី៤ ឈប់បន្ទោសខ្លួនឯង រាល់បញ្ហាដែលកើតឡើងយើងបានធ្វើអស់ពីសមត្ថភាពហើយ
ទី៥ ឈប់សួរខ្លួនឯងថា ហេតុអ្វីបានយើងអត់ល្អដូចអ្នកដ៏ទៃ
មាន សូនីតា ត្រូវចាក់ទុកជាតារាស្រីមានរសនិយមតែងខ្លួនឡូយឆាយម្នាក់ក្នុងចង្កោមអ្នកសិល្បៈខ្មែរ ព្រោះជារឿយៗនាងតែងធ្វើដំណើរកម្សាន្តទៅបរទេស និងប្រើប្រាស់សុទ្ធសឹងតែរបស់ប៊្រេនៗ។ ក្រៅពីការងារសិល្បៈ បច្ចុប្បន្ននាងក៏ជាថៅកែស្រីវ័យក្មេងដែលមានរបររកស៊ីពេញដៃផងដែរ ដូចជា ហាងកាហ្វេ «ណ» នៅម្តុំទួលទំពូង និងហាងសម្លៀកបំពាក់ «ផ្ទះស្រលាញ់» ដែលកំពុងតែពង្រីកសក្ដានុពលថ្មី ដោយបន្ថែមការកាត់ម៉ូដសម្លៀកបំពាក់ ច្នៃថ្មីដើម្បីឱ្យកាន់តែសម្បូរបែប។ បន្ថែមពីលើនោះ ក៏នៅមានជំនួញពាក់ព័ន្ធគ្រឿង Cosmetic ថែរក្សាសម្រស់ Slanh ថែមទៀតផង ធ្វើឱ្យជីវិតអតីត Freishie Girl លេខ៤ ជំនាន់ទី៨ ឆ្នាំ ២០០៩ នេះកាន់តែហ៊ឺហាខ្លាំងឡើង។
កាលពីដើមឆ្នាំ ២០២២ ស្រីស្អាតរាងស្រឡូនរូបនេះ ទទួលបានឱកាសការងារដ៏ធំមួយ គឺការដើរម៉ូដឱ្យម៉ាកដ៏ល្បី Pierre Cardin អំឡុងពេលនាងធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនទៅប្រទេសបារាំង។ នាងពិតជាធ្វើបានយ៉ាងល្អក្នុងការដើរបង្ហាញម៉ូដរួមក្រុមជាមួយក្រុមការងារបរទេស ថ្វីបើនាងខកខានការដើរបង្ហាញម៉ូដច្រើនឆ្នាំណាស់មកហើយ។
ដោយឡែក សម្រាប់រឿងរ៉ាវបេះដូងវិញនោះ សូនីតា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងមានម្ចាស់រួចហើយ ជាបុរសជនជាតិខ្មែរ តែកន្លងមកនាងមិនធ្លាប់បើកបង្ហាញឱ្យដឹងអត្តសញ្ញាណឡើយ៕

























Account
Security
Favourite Content