ជារឿងកាន់តែក្តៅគគុកមួយ សម្រាប់ការប្រកួត Miss Supranational Cambodia 2023 ដោយគេឃើញមានបេក្ខភាពជើងខ្លាំងជាច្រើន បានសម្រុកមកដាក់ពាក្យចូលរួមប្រកួតកម្មវិធីនេះ។ មិនត្រឹមតែ ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 សូម្បីរៀមច្បង លីវ ជីលី Miss Grand Cambodia 2020 ក៏ដាក់ពាក្យប្រកួតដណ្តើមមកុដឆ្នាំនេះដែរ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា ការប្រកួត Miss Supranational ពិតជាមិនធម្មតា រឹតតែមិនអាចខកខាន ព្រោះអ្នកដាក់ពាក្យប្រកួតឆ្នាំនេះសុទ្ធតែជើងខ្លាំង និងមានប្រវត្តិធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេស មិនតែប៉ុណ្ណោះថែមទាំងធ្លាប់សាងប្រវត្តិសាស្រ្តលើឆាកអន្តរជាតិទៀតផង។
ក្រៅពីអតីត Miss Grand Cambodia ទាំងពីររូបនេះ ហួន ស្រីខួច Miss Elegent ពីកម្មវិធី KBJ Ratu KebayaInternational 2022 ក៏ដាក់ពាក្យប្រកួតប្រជែងកម្មវិធីនេះដែរ កាន់តែធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលចង់ឃើញការប្រកួតឆាប់ៗ។ ក្រៅពីបវរកញ្ញាដែលបានរៀបរាប់ខាងលើ ក៏មានបវរកញ្ញាខ្លាំងៗជាច្រើនរូបទៀតផងដែរ បានដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ដ៏ធំមួយនោះ។
សូមជម្រាបថា Miss Supranational Cambodia 2023 បានចាប់ទទួលពាក្យប្រកួតពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។ កាន់តែពិសេស ឆ្នាំនេះ Miss Supranational បើកឱកាសឱ្យស្រី្តអាយុចាប់ពី១៨ ដល់ ៣២ឆ្នាំ អាចចូលរួមប្រកួតប្រជែងបាន។
ការប្រកួតនឹងចាប់ផ្តើមនៅដើមខែកុម្ភៈខាងមុខនេះ រាត្រីផ្តាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ បេក្ខភាពកំពូលទាំង ៥ រូបចុងក្រោយនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាប្រកួតលើឆាកអន្តរជាតិផងដែរ៕























































Account
Security
Favourite Content