កាន់តែយ៉ាប់! Kim SaeRon ត្រូវផលិតកម្មប្រកាសមិនបន្ដកុងត្រា​ ខណៈកំពុងអស់ការងារក្នុងសិល្បៈ

Kim SaeRon ជាតារាសម្ដែងស្រីកូរ៉េវ័យក្មេងម្នាក់ដែលមានទេពកោសល្យ និងប្រជាប្រិយភាពមិនធម្មតា ប៉ុន្ដែឆាកជីវិតរបស់តារាស្រីវ័យ ២២ ឆ្នាំរូបនេះត្រូវបានផ្លាស់ប្ដូរ ១៨០ ដឺក្រេក្រោយបើកបរទាំងស្រវឹង និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពីខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅ។

កាលពីមួយរយៈមុនរូបនាងត្រូវបានគេរាយការណ៍ថា កំពុងធ្វើការនៅហាងកាហ្វេមួយកន្លែងដើម្បីរកប្រាក់ដោយសារតែអស់ការងារក្នុងសិល្បៈ។ មិនតែប៉ុណ្ណោះ នាងក៏កំពុងមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងផងដែរ ដោយសារត្រូវសងប្រាក់យ៉ាងច្រើនសម្រាប់ការខូតខាតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ឥឡូវនេះ ផលិតកម្ម Gold Medalist ដែលជាទ្រនំរបស់តារាស្រី Kim SaeRon ក៏បានប្រកាសមិនបន្ដកុងត្រាជាមួយនាងទៀតឡើយដែលធ្វើឱ្យជីវិតសិល្បៈរបស់នាងកាន់តែយ៉ាប់យឺនជាងមុនទៅទៀត។ នេះបើយោងតាមប្រភពព័ត៌មាន My Daily Report ប្រទេសកូរ៉េ។ ផលិតកម្ម Gold Medalist បានបញ្ជាក់យ៉ាងដូច្នេះថា៖ កុងត្រារបស់ពួកយើងជាមួយតារាស្រី  Kim SaeRon បានផុតកំណត់ ហើយពួកយើងសម្រេចមិនបន្ដកុងត្រាជាមួយទៀតឡើយ។

មែនទែនទៅ ដំណឹងមួយនេះពិតជាធ្វើ​ឱ្យអ្នកគាំទ្រជាច្រើនរបស់នាងហាក់មានការព្រួយបារម្ភពីជីវិត និងជីវភាពរបស់នាង ដោយសារស្ថានភាពរបស់នាងបច្ចុប្បន្នមិនអាចពឹងផ្អែកលើការសម្ដែង ឬថតពាណិជ្ជកម្មនានាដើម្បីរកប្រាក់ឡើយ។ រូបនាងត្រូវបានមហាជនជាច្រើនលើកឡើងថា មិនសក្ដិសមធ្វើជាតារាសម្ដែងទៀតនោះទេ ព្រោះនាងជាគំរូមិនល្អមួយសម្រាប់ក្មេងៗ ស្របពេលដែលពួកគេមិនបន្ដគាំទ្រនាងទៀតឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG

កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់

អ្នកគាំទ្រ BTS ប្រតិកម្មខ្លាំងលើកម្មវិធី Jimmy Fallon ចំពោះពាក្យសម្ដីរើសអើងជាតិសាសន៍ និងការលេងសើចមិនសមរម្យ

ថ្មីៗនេះ ARMY ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស BTS បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និងទាមទារការសុំទោសជាសាធារណៈពីកម្មវិធីទូរទស្សន៍

Dahyun បន្តអវត្តមានលើឆាក​ This Is For World Tour ខណៈបញ្ហាបាក់ឆ្អឹងកជើងនៅមិនទាន់ធូរស្បើយ

យោងតាមការជូនដំណឹងរបស់ JYP Entertainment នៅថ្ងៃទី២៥ ខែមីនា នេះ Dahyun សមាជិកក្រុម TWICE នឹងខកខានមិនបានចូលរួមការប្រគំតន្ត្រីទេសចរណ៍ This Is For ជាថ្មី ដើម្បីបន្តសម្រាកព្យាបាលរបួស

ថុល សុភិទិ និងគូស្នេហ៍ ផ្ញើថវិកាជួយលោកយាយកម្សត់ ដែលត្រូវអ្នករត់កង់បីបោកប្រាស់

កាល​ពី​ម្សិល​មិញ លោក​យាយ​វ័យ ៨០ ឆ្នាំ​ម្នាក់ ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​បីប្រើ​ល្បិច​ធ្វើ​ជា​ខូច​ម៉ូតូ ហើយ​បាន​ដឹក​យក​ផ្លែ​ឈើ​ដែល​ម៉ូយ​កុម្ម៉ង់​ចេញ​ទៅ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​លោក​យាយ​កំព្រា​ឱ្យ​អង្គុយ​រង់ចាំ​កណ្ដាល​ថ្ងៃ​ក្ដៅ ទាំង​ឈឺ​

ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

កាល​ពី​រាត្រី​ម្សិល​មិញ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត ​សារីតា បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឯ​សាល​សន្និសីទ​ចតុមុខ។ ទាយ​ទៅ​មើល៍ ថា​ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង ក្នុង​ពេល​នេះ

កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត ៣ រូបរបស់កូរ៉េខាងត្បូង រួមមាន IU, Kim Go-eun និង Go Youn-jung កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់កញ្ចក់ទូរទស្សន៍វិញនាខែ មេសា ខាងមុខ ខណៈអ្នកគាំទ្រ

ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

កុំ​ភ្លេច​ចូល​រួម! ចាប់​ពី​ម៉ោង ២ រសៀល នា​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២៦ នេះ​ត​ទៅ កម្ពុជា​បាន​នាំ​យក​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ​ ១៥០ រឿង មក​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​មហោស្រព​ភាពយន្ត​

ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang?

នៅថ្ងៃទី ២០ ខែមីនា កន្លងទៅ BTS ទើបតែបានចេញផ្សាយអាល់ប៊ុម Comeback ក្រោមចំណងជើង Arirang។ ខណៈពេលដែលសមាជិក ៦ នាក់ទទួលបានក្រេឌីតលើការតែងនិពន្ធ

សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

បើ​ទោះ​ជា​មង្គលការ​ប្អូន​ប្រុស និង​ប្អូន​ស្រី​ថ្លៃ​សំណព្វ​ចិត្ត​របស់​អ្នកនាង ទេព បូព្រឹក្ស បាន​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​កម្មវិធី​ដ៏​អធិកអធម និង​អស្ចារ្យ​នោះ មិន​ទាន់​ដាច់​ឆ្ងាយ​ពី​ការ​ជជែក​លើ​បណ្ដាញ​សង្គម​ឡើយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)