សៀមរាបក៏មានស្ទឹងពពកដែរ នៅស្រុកស្វាយលើ​ មើលតែរូប ក៏ស្រស់ស្រាយ!

សម្រស់​ដ៏​ស្រស់​អស្ចារ្យ​នៅ​ស្ទឹង​ពពក ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​តាម​ទីកន្លែង​បែប​ធម្មជាតិ និង​ការ​ផ្សងព្រេង។ គ្រាន់តែ​មើល​រូប​ថត​ហើយ ចង់​ឃើញ​ផ្ទាល់ ចង់ទៅដល់ទីតាំងពិតៗ ដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនោះដោយនេត្រាទាំងសងខាង។

ជាក់ស្ដែង នៅ​ឯ​ខាង​ខេត្ត​សៀមរាប ក៏​មាន​ល្បី​អំពី​តំ​បន់​មួយ​នៅ​ក្នុង​ឃុំ​ខ្នងភ្នំ នា​ស្រុក​ស្វាយលើ ដែល​ត្រូវ​បាន​គេហៅថា «តំបន់​ស្ទឹងពពកសៀមរាប» នោះ គឺមាន ២ទីតាំង ៖ ពើង​ទុក​ព្រះ និង​ពើង​វត្ត​ចាស់ (ទីតាំងជាក់លាក់ មានដាក់លីងផែនទីនៅខាងក្រោមអត្ថបទ)

តំបន់​ទាំង ២ នេះ បាន​ក្លាយ​ជា​គោលដៅទេសចរណ៍ថ្មី និង​ជាទី​ប្រាថ្នា​របស់ទេសចរ​ជាច្រើន​នាក់ ពិសេស​អ្នក​ស្រលាញ់​ការ​ដើរ​ព្រៃ​បោះតង់ មាន​ឆន្ទៈ​តស៊ូ​ក្នុងការដើរផ្សងព្រេង ក៏​ដូចជា​រុករក​ទីកន្លែង​ស្រស់​ស្អាត​ប្លែកភ្នែក ដែល​សម្ងំ​លាក់​ខ្លួន​នៅ​តំបន់​ដាច់ស្រយាល អម​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់​បែប​នេះ។

យ៉ាងណាមិញ យោងតាមប្រភពរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​អាច​មើល​ឃើញ​ស្ទឹង​ពពក​បាន​ច្បាស់ និង​ស្អាត​ខ្លាំង​នោះ អ្នក​ទស្សនា​គួរតែ​ទៅ​លេង​នៅ​ខែ​ដែល​មាន​ភ្លៀង​ធ្លាក់ និង​ខែ​ត្រជាក់។

រីឯផ្លូវចូលទៅកាន់គោលដៅទាំង២នេះវិញ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប ក៏​បាន​បញ្ជាក់​ផង​ដែរថា «ផ្លូវឡើងទៅលើភ្នំមិនពិបាកទេ តែបើផ្លូវចូលទៅកាន់ពើងទុកព្រះ រាងតូចបន្តិច អាចចូលបានតែម៉ូតូប៉ុណ្ណោះ។ ចំណែក​ផ្លូវ​ទៅ​ខាងពើងវត្តចាស់វិញ គឺអាចជិះឡានចូលទៅដល់»

សម្រាប់អ្នកដែលបានទៅដល់ស្រុកស្វាយលើ តែមិនចង់ឡើងភ្នំ អ្នក​ក៏​អាច​ទស្សនា​រមណីយដ្ឋាន​កែច្នៃ​នៅ​ជាប់​ជើង​ភ្នំ​គូលែន ដែល​មានទីតាំងសម្រាប់ការសម្រាកបោះតង់ និង​ម្ហូប​អាហារ​ជាមួយ​រសជាតិ​ប្រចាំ​ស្រុក រួម​មាន ជ្រូក​កណ្តុរ​អាំងទឹកឃ្មុំ មាន់ដុតចុងសោម និងបុកក្រហម ជាដើម។

ទីតាំងពើងទុកព្រះ ៖ https://goo.gl/maps/VqALCjAJqFf1yuQy8

ទីតាំងពើងវត្តចាស់ ៖ https://goo.gl/maps/vhniYT5pJatP5s8R9

ប្រភពរូបភាព​ ៖ Sinun YN


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ