គួរដឹង! វីតាមីនទាំង ៥ នេះមិនគួរញ៉ាំមុនពេលចូលគេង

ការទទួលទានវីតាមីនបន្ថែមគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនដល់រាងកាយ។ ប៉ុន្តែការទទួលទានវីតាមីននេះផងដែរនឹងអាចបង្កជាគ្រោះថ្នាក់ដល់រាងកាយប្រសិនបើយើងញ៉ាំវាមិនត្រូវពេល ជាពិសេសមុនពេលចូលគេងដោយសារវាអាចប៉ះពាល់ដល់ដំណេក។ ដូច្នេះវីតាមីនទាំង ៥ ខាងក្រោមនេះគឺគួរតែជៀសវាងញ៉ាំមុនពេលចូលគេង៖

១. វីតាមីន B

វីតាមីន B មិនថាជាវីតាមីន B1 B2 B3 B5 B6 B7 B9 ឬ B12 នោះទេគឺសុទ្ធតែជាវីតាមីនដែលមិនគួរទទួលទានមុនពេលចូលគេងឡើយ។ វីតាមីន​ B គឺមានតួនាទីផលិតអរម៉ូនម្យ៉ាងដើម្បីជួយជំរុញដល់ដំណើរការនៃខួរក្បាល។  ដូច្នេះហើយប្រសិនបើយើងញ៉ាំវីតាមីន B មុនចូលគេងនឹងធ្វើឱ្យខួរក្បាល និងប្រព័ន្ធប្រសាទធ្វើការកាន់តែច្រើនហើយប៉ះពាល់ដល់ការគេងផងដែរ។ ជាមួយគ្នានេះដែរ វីតាមីន B ត្រូវបានគេណែនាំឱ្យញ៉ាំនៅពេលថ្ងៃវិញព្រោះវាអាចជួយផ្ដល់ថាមពលដល់ខួរក្បាល និងរាងកាយបានល្អជាង។

២. វីតាមីន D

ការទទួលទានវីតាមីន D នៅពេលយប់អាចបញ្ឈប់ ឬបន្ថយការផលិតអរម៉ូនមេឡាតូនីនដែលបង្កជាការរំខានដំណេករបស់យើង។ អរម៉ូនមេឡាតូនីនគឺជាអរម៉ូនដែលជួយសម្រួលដល់ការគេង។ ជាពិសេស នៅពេលយប់គឺជាពេលដែលល្អបំផុតក្នុងការផលិតអរម៉ូនមេឡាតូនីន ដូច្នេះប្រសិនបើអរម៉ូននេះត្រូវបានកាត់បន្ថយ វាអាចប៉ះពាល់ការគេង និងសុខភាពរាងកាយទាំងមូល។

៣. កាល់ស្យូម

ការទទួលទានកាល់ស្យូមនៅពេលយប់អាចប៉ះពាល់ដល់ការផលិតម៉ាញ៉េស្យូមក្នុងរាងកាយរបស់យើង។ ម៉ាញ៉េស្យូមនេះផងដែរគឺមានតួនាទីជួយសម្រួលដល់ការសម្រាក និងគេងលក់ស្កប់ស្កល់នៅពេលយប់។ ដូចនេះបើយើងញ៉ាំកាល់ស្យូមស្របពេលនឹងម៉ាញ៉េស្យូម នោះវានឹងមានការប៉ះពាល់ដល់ការស្រូប និងផលិតម៉ាញ៉េស្យូមដែលបណ្ដាលឱ្យប៉ះពាល់ដល់ដំណេកផងដែរ។

៤. វីតាមីន C

វីតាមីន C គឺត្រូវបានគេផ្ដល់យោបល់ឱ្យញ៉ាំជាមួយអាហារ ហើយមិនគួរញ៉ាំវាពេលយើងនៅពោះទទេរឡើយ ជាពិសេសមុនពេលចូលគេង។ ប្រសិនបើយើងញ៉ាំវាមុនពេលគេង ឬពោះទទេរ វានឹងធ្វើឱ្យច្រាលអាស៊ីតក្រពះ ឬឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះយើងគួរញ៉ាំវីតាមីន C នៅពេលព្រឹក ឬពេលថ្ងៃវិញព្រោះវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងមានប្រសិទ្ធភាពជាង។

៥. វីតាមីនចម្រុះ (Multivitamins)

សម្រាប់វីតាមីនចម្រុះ ឬអាចហៅថាជា Multivitamins នោះមិនគឺមិនត្រូវញ៉ាំនៅពេលយប់ ឬមុនពេលគេងឡើយ។ ដោយសារវាមានផ្សំឡើងពីវីតាមីន B វីតាមីន D វីតាមីន C កាល់ស្យូម និងអាហារបំប៉នផ្សេងៗទៀតដែលសុទ្ធតែអាចបង្កជាផលរំខានដល់ខូរក្បាល ប្រព័ន្ធប្រសាទ កាត់បន្ថយការផលិតអរម៉ូនក្នុងរាងកាយ ជាពិសេសធ្វើឱ្យប៉ះពាល់ដំណេកតែម្ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី