អបអរសាទរ! ស្រ្តីខ្មែរមួយរូបទទួលបានមេដាយពីអង្គការសហប្រជាជាតិ

ថ្មីៗ​នេះ​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UN បាន​ប្រគល់​មេដាយ និង​លិខិត​សរសើរ​ជូន លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែល​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដែលជា​ស្ត្រី​ដ៏​ក្លាហាន និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ។ លោកស្រី វរសេនីយ៍ត្រី ជា ម៉ៃសារ៉ស់ ត្រូវ​បាន​ជ្រើសរើស​យក​មក​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ “ស្ត្រី​ដើម្បី​ពហុភាគី​និយម” ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​ហ្សឺណែវ ចាប់​ពី​ថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២២ កន្លងទៅ។

យុទ្ធនាការ​ខាង​លើ​គឺ​មាន​គោល​បំណង​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ជាង ១១០ រូប ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​កសាង​ពិភព​លោក​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ជាតិ​ទាំង​អស់​គ្នា។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ​ឯក​ឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ក៏​បាន​សម្ដែង​ការ​​ត្រេកអរ​ចំពោះ​វីរនារី​ខ្មែរ​រូប​នេះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ ដោយ​ខ្លឹម​សារ​ទាំង​នោះ​គឺ​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

“តើ​អ្នក​ដឹង​ទេ​ថា កម្ពុជា​ដែល​ធ្លាប់​ជា​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ជិត ៨​ពាន់​នាក់ ទៅ​កាន់​ប្រទេស​ចំនួន៩ ចាប់​តាំង​ពី​ឆ្នាំ២០០៦ មក? ពិសេស​ដែរ​នោះ​គឺ​ការ​ចូលរួម​យ៉ាង​សំខាន់​ពី​សំណាក់​បង​ប្អូន​កូន​ក្មួយ​ជា​ស្ត្រី​កម្ពុជា​ក្នុង​ការ​រក្សា​សន្តិភាព​នៅ​តាម​តំបន់​នានា​នៅ​លើ​ពិភព​លោក។ កម្ពុជា​នឹង​បន្ត​ជំរុញ​របៀបវារៈ «ស្ត្រី សន្តិភាព និង​សន្តិសុខ» នេះ។

ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែល​ទើប​ទទួល​បាន​មេដាយ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​កោត​សរសើរ​មេ​បញ្ជាការ​កង​កម្លាំង រួម​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ភាព​ក្លាហាន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោកស្រី។ លោកស្រី​បាន​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ព្រំ​ប្រទល់​លីបង់​និង​អ៊ីស្រាអែល ខណៈ​ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ «ស្ត្រី​ដើម្បី​ពហុភាគី​និយម»។ជម្នះ​ ​

យើង​ពិត​មាន​មោទកភាព​ចំពោះ​លោកស្រី ក៏​ដូចជា​បុគ្គល​ជាច្រើន​រូប​ទៀត​ដែល​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ ដើម្បី​បុព្វហេតុ​សន្តិភាព និង​សន្តិសុខ​នៃ​តំបន់​និង​ពិភពលោក”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ