ដឹងការលំបាកទាំងនេះហើយ ពេលទៅគិរីរម្យជួយទិញផ្កាព្រៃ កុំតថ្លៃអី!

នៅ​ពេល​ប្រិយមិត្ត​​ធ្វើ​​ដំណើរ​កម្សាន្ត​ទៅ​កាន់​​​ខេត្ត​កំពង់​ស្ពឺ​ កន្លែង​កម្សាន្ត​មួយ​ដែល​កម្រ​នឹង​មាន​អ្នក​រំលង​ហួស​នោះ​គឺ​ “ឧទ្យានជាតិ​គិរីរម្យ” ។ នៅ​ទី​នេះ​ក្រៅ​ពី​ព្រៃឈើ​ធម្មជាតិ​ដែល​ជា​ទី​ចាប់​នៃ​បណ្ដា​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​ហើយ​នោះ​ យើងនឹងឃើញការ​ប្រកប​អាជីវកម្ម​របស់​បង​ប្អូន​សហគមន៍​នៅ​ទី​នេះ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។

នៅ​ពេល​ដែល​​ធ្វើ​ដំណើរ​ចូល​មក​ដល់​ក្នុង​បរិវេណ​ ឧទ្យានជាតិ​គិរីរម្យ​ ​ប្រិយមិត្ត​នឹង​សង្កេត​ឃើញ​ថា​ក្រៅ​ពី​ចំណី​អាហារ​ នៅ​ទី​នេះ​ក៏​មាន​ដាក់​លក់​ប្រភេទ​ផ្កា​ព្រៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ជា​ទូទៅ​យើង​ ​គ្រាន់​តែ​បាន​ដឹង​មក​ថា​ពពួក​ផ្កា​ព្រៃ​ទាំង​អស់​នេះ​ គឺ​ត្រូវ​បាន​នាំ​យក​មក​ពី​ក្នុង​ព្រៃ​ តែ​យើង​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ​ថា​ទម្រាំ​តែ​បាន​ផ្កា​ទាំង​នេះ​មក​អ្នក​ទៅ​រក​គាត់​ត្រូវ​ជួប​ប្រទះ​ជា​មួយ​អ្វី​ខ្លះ?

ថ្ងៃ​នេះ​ AMS បាន​ជួប​ផ្ទាល់​ជា​មួយ​បង​ប្រុស​ ហាក់​ សំណាង​ អាយុ​ ៣១ ឆ្នាំ​​ប្រកប​របរ​ជា​អ្នក​លក់​ផ្កា​ព្រៃ​នៅ​ក្នុង​ឧទ្យាន​ជាតិ​គិរីរម្យ​។​ ក្រោយ​ពី​ធ្វើ​ការ​សំណេះ​សំណាល​ជា​មួយ​បង​ប្រុស​ AMS ក៏​បាន​សួរ​នាំ​អំពី​ការ​នាំ​យក​ពពួក​ផ្កា​ទាំង​នេះ​មក​ដាក់​តាំង​លក់​។ ក្នុង​ការ​សម្ភាសន៍​បងប្រុសរូបនោះ​បាន​ប្រាប់​មក​ក្រុម​ការងារ​របស់​ AMS ថា “​ផ្កា​ព្រៃ​ទាំង​នេះ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ដើម្បី​រក​​។ ក្នុង​ការ​ចេញ​ទៅ​រក​ពី​ព្រឹក​ទល់​ល្ងាច​គឺ​អាច​រក​បាន​មួយ​ការុង​ស​ ឬ​ពេល​ខ្លះ​បើ​រក​នៅ​ព្រៃ​ជិតៗ​មិន​បាន​ក៏​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ ហើយ​បើ​ត្រឡប់​មក​វិញ​មិន​ទាន់​ក៏​នឹង​ត្រូវ​សម្រាក​នៅ​ក្នុង​ព្រៃ​មួយ​យប់” ។

នៅ​ពេល​សួរ​ដល់​រឿង​ឧបសគ្គ​នៃ​ការ​ចូល​ព្រៃ​រក​ផ្កា​បង​ប្រុស​បាន​បន្ត​ថា​ “ការ​រក​ផ្កា​ព្រៃ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ពេល​ខ្លះ​ត្រូវ​ជួប​ជា​មួយ​សត្វ​សាហាវ​ដូច​ជា​ ខ្លា​ ខ្លាឃ្មុំ​ ពស់​ និង​ ស្វា​ធំ​ជា​ដើម”។ ​ទាក់​ទង​ជា​មួយ​នឹង​ការ​ជួប​សត្វ​សាហាវ​លោកក៏​បាន​ចែក​រំលែក​វិធី​សាស្ត្រ​ខ្លះៗ​ដើម្បី​យក​រួច​ខ្លួន​ពី​ពពួក​សត្វ​ទាំង​នេះ​បាន​គឺ​ ត្រូវ​ រត់​ឡើង​ដើមឈើ​ លោត​តោង​មែក​ឈើ​ ក្រាប​ចុះ​ក្រោម​ រត់​ចូល​ល្អាង​ ឬ​លោក​ចូល​ជ្រោះ​តែ​ម្ដង”។

ងាកមកផ្កាព្រៃវិញ បន្ទាប់​ពី​យក​មក​ដល់​ផ្ទះ​បុរស​វ័យ ៣១ ឆ្នាំ​នោះ​ និង​ភរិយា​ក៏​ធ្វើ​ការ​បំបែក​ដាក់​ក្នុង​ផើង​ឈើ​ដែល​បង​ប្រុស​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង។​ ការ​បំបែក​ផ្កា​ដាក់​ក្នុង​ផើង​ គឺ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លក់​ជូន​ភ្ញៀវ​។​ សម្រាប់​តម្លៃ​ផ្កា​មួយ​ផើង​មាន​ចាប់​ពី​ ៥ ០០០៛​ រហូត​ដល់​ ១០០ ០០០៛ ទៅ​តាម​ប្រភេទ​ផ្កា​ និង​ទំហំ​ផ្កា​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា​អ្នកលក់ផ្កានោះ​គឺ​ជា​អ្នក​ខេត្ត​កំពង់​ស្ពឺ​ ដែល​ទើប​តែ​មក​ប្រកប​របរ​នេះ​បាន​រយៈ​ពេល​ជាង​ ២ ឆ្នាំ​តាម​ការ​បបួល​ពី​សំណាក់​អ្នក​ស្គាល់​គ្នា សម្រាប់​មុខ​របរ​មួយ​នេះ​បាន​ត្រឹម​តែ​ផ្គត់ផ្គង់​តែ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ