ទម្លាយ​ប្រវត្តិមិន​ធម្មតា​របស់​អ្នក​ចាត់ការ Tangmo និង​​រឿង​ដែល​ធ្វើ​ឲ្យ​មហាជនឆ្ងល់​​ហួសចិត្តក្រោយ​ការ​ស្លាប់របស់ Tangmo

ការចាកចេញភ្លាមៗរបស់តារា​សម្ដែង​ថៃ Tangmo Nida បានធ្វើឱ្យអ្នក​នៅ​ក្នុង​និង​ក្រៅវិស័យសិល្បៈថៃភ្ញាក់ផ្អើល និងអាណិតអាសូរជាទីបំផុត ។ យ៉ាងណាក៏ដោយ នៅពីក្រោយការស្លាប់ដ៏សោកសៅនេះ មនុស្សជាច្រើនបានចោទសួរពីទំនាក់ទំនងរបស់នាងជាមួយមិត្តភ័ក្តិនៅលើទូក។

មតិចម្រូងចម្រាស និងហួសចិត្តបំផុតសម្រាប់សាធារណជននាពេលបច្ចុប្បន្ននេះ គឺការពន្យល់ដ៏ច្របូកច្របល់ និងមិនសមហេតុសមផលរបស់ពួកគេនៅលើកញ្ចក់ទូរទស្សន៍ ជាពិសេស Kratik ដែលជាអ្នកចាត់ការយូរ​ឆ្នាំរបស់តារាសម្តែងរូបនេះ។ គ្រប់គ្នាគិត​ថា​នាង​ជា​មិត្ត​ជិតស្និទ្ធ​ដែល​តែង​តែ​ការពារ​ Tangmo ប៉ុន្តែ​អ្វី​ដែល Kratik ​បានធ្វើ​ទាំងអស់ ​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា​នាង​ជាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ក្នុងទឹក​ទន្លេ​នេះ។

ធ្លាប់​ជា​តារា​ម៉ូដែល​ល្បី​ក្នុង​វិស័យ​កម្សាន្ត​ថៃ

Kratik (ឈ្មោះពេញ Itsarin Juthasuksawat) គឺជាអ្នកគ្រប់គ្រងរបស់ Tangmo អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាម​ព័ត៌មាន​ពី​ប៉ុស្តិ៍លេខ៣ថៃ Kratik កើត និង​ធំធាត់​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធារ ។ មុន​នឹង​​​មក​ធ្វើ​ជា​អ្នក​គ្រប់​គ្រងរបស់ Tangmo, Kratik ក៏ធ្លាប់​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដមួយ​រូបដែរ។ ដោយ​មាន​រូប​រាងស៊ិចស៊ី ធ្វើ​ឲ្យ​នាង​មាន​ឱកាស​សហការ​ជាមួយទស្សនាវដ្ដី​បែប​សិចស៊ី​ជា​ច្រើន​ដូច​ជា Playboy និង Maxim ។

ស្និទ្ធស្នាល​ខ្លាំង​​ដល់​ថ្នាក់​​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ​និង​ស្លៀក​សម្លៀក​បំពាក់​ដូច​ Tangmo

Kratik កាន់តំណែងជាអ្នកគ្រប់គ្រង Tangmo ជាច្រើនឆ្នាំ។ សម្រាប់ Tangmo អ្នកចាត់ការ​រូបនេះមិនត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាមិត្តជិតស្និទ្ធ និងសមាជិកគ្រួសារដែរ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចែក​រំលែក​ថា Kratik និង​កូន​ស្រី Easter បាន​និងកំពុង​រស់​នៅ​ផ្ទះ​តែ​មួយ​ជាមួយ Tangmo។

ជាការកត់សម្គាល់ អ្នកគាំទ្របានឃើញរូបភាពរាប់មិនអស់របស់អ្នកចាត់ការរូបនេះស្លៀកសម្លៀកបំពាក់ដូច Tangmo។ ក្នុង​ពេល​បង្ហាញ​ខ្លួន​ដល់​ប៉ូលីស (នៅ​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ) Kratik ត្រូវ​បាន​គេ​​ឃើញ​ស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក និង​បៃតង​ដូច​គ្នា​នឹងឈុត​របស់ Tangmo។ មិនឈប់ត្រឹមហ្នឹងទេ នៅថ្ងៃធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៧ ខែកុម្ភៈ Kratik បានបន្តប្រើវ៉ែនតាស្រដៀងនឹងវ៉ែនតាដែល Tangmo ពាក់ក្នុងថ្ងៃទទួលមរណភាពទៀត។

អ្នក​​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ផ្ញើ​សារ​ទៅ​ម្ចាស់​យីហោ​សម្លៀក​បំពាក់នោះ​ (មាន​ឈ្មោះ​ថា Nui Chollana Nakoda) ដើម្បី​សួរ​ពី​ដំណើរដើមទង។ Nui បាន​និយាយ​ថា ខ្លួន​នាង​ផ្ទាល់​បាន​កុម្ម៉ង់ឈុត​ដាច់​ដោយ​ឡែក​សម្រាប់ Tangmo តែមិន​បាន​ផ្ញើ​ទៅ​ Kratik ​ទេ។

កូនស្រីរបស់ Kratik គឺជាកូនស្រីចិញ្ចឹមរបស់ Tangmo

Kratik មាន​កូន​ស្រី​តូច​ម្នាក់​ឈ្មោះ Easter។ ក្នុងឆ្នាំ ២០១៨ នៅថ្ងៃខួបកំណើតរបស់ខ្លួន  Tangmo បានសម្រេចចិត្តទទួលចិញ្ចឹម Easter ហើយ​ក៏ប្រកាស​ខ្លួនជាម្តាយទោល (Single Mom) នៅអាយុ ៣៤ ឆ្នាំ។ Tangmo ស្រឡាញ់និងអាណិត Easter ខ្លាំងណាស់ ដោយនៅលើបណ្តាញសង្គម នាងតែងតែចែករំលែកពេលវេលាដ៏សប្បាយៗជាមួយកូនស្រីចិញ្ចឹមជារឿយៗ។

នៅលើ Twitter មានពាក្យ​ចចាមអារ៉ាមជាច្រើនលើកឡើង​ថា​ទ្រព្យសម្បត្តិរបស់ Tangmo នឹងក្លាយជាកម្មសិទ្ធិរបស់ Easter តែដោយសារ Easter នៅក្មេង ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវគ្រប់គ្រងដោយ Kratik សិន។ ព័ត៌មាន​នេះ​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ចោទ​ជា​ចម្ងល់​ថា​តើ​អ្នកចាត់ការ​​រូប​នេះ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​តារា​ស្រី​ឬ​អត់?

កំហឹង​​មហាជន​កាន់​តែ​ក្ដៅក្រោយ​​ Kratik ​និយាយថា «Tangmo ​ស្លាប់​ទៅ លុយ​ខ្ញុំ​ក៏​បាត់បង់​ដូច​គ្នា»

នៅយប់ដែលតារាវ័យ ៣៨ ឆ្នាំបានបាត់ខ្លួន Kratik បាននិយាយថា នាងបានត្រលប់មកផ្ទះ Tangmo នៅម៉ោង ១ ទៀបភ្លឺ ដោយសារតែនាងបារម្ភពីកូនស្រីតូចរបស់នាង។ បន្ទាប់​មក Kratik ​បាន​ងូត​ទឹកហើយ​ក៏​សម្ងំ​បាត់​អស់​មួយ​ថ្ងៃ​។ នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​គាត់​មិន​នៅ​កន្លែង​កើតហេតុ​ដើម្បី​រក Tangmo, Kratik ​និយាយ​តែ​មួយ​ប្រយោគថា​ “ខ្ញុំ​នៅបន់ស្រន់​កុំឲ្យ Tangmo កើតអី” ។

ពេលដែលអ្នកស្រី Panida ម្តាយរបស់ Tangmo ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដើម្បីស្វែងរកកូនស្រីដែលបាត់ខ្លួន គាត់បាននិយាយថា គាត់មិនបានទទួលទូរស័ព្ទពីអ្នកចាត់ការ​នោះ​ទេ។ សូម្បី​ពេលគាត់​ទូរស័ព្ទ​ទៅ​ Kratik ក៏​នាង​មិន​លើក​ទូរស័ព្ទ​ដែរ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈ Kratik បាននិយាយថា នាងភ្លេចប្រាប់សាច់ញាតិរបស់ Tangmo ហើយថាបានទៅនិយាយជាមួយម្តាយរបស់តារាស្រីរូបនេះនៅវិទ្យាស្ថានស្រាវជ្រាវកោសល្យវិច្ច័យហើយ។ Kratik ​បានបក​ស្រាយ​ថា​ធ្លាប់​តែ​និយាយ​ជាមួយ​ឪពុក​របស់ Tangmo ពីមុន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​សូវបាន​ស្គាល់ម្ដាយ​ច្បាស់​ទេ ។

យ៉ាង​ណា​ក៏​ដោយ ម្តាយ​របស់ Tangmo បាន​បរិហារ Kratik ដោយ​ចោទ​នាង​ថា​ជា​អ្នក​កុហក។ អ្នក​ស្រី​​និយាយ​ថា អ្នក​ស្រី​មិន​ដែល​និយាយ​តាម​ទូរស័ព្ទ ឬ​​និយាយ​ផ្ទាល់​ជាមួយ Kratik នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កោសល្យវិច្ច័យ​អ្វី​នោះ​ទេ​តាំង​ពី​កើត​ហេតុ។ អ្នកស្រីបញ្ជាក់​ថា ក្នុង​រឿង​កូនស្រី​គាត់​ស្លាប់​ត្រូវ​តែ​មាន​រឿង​នៅ​ពី​ក្រោយ មិនមែនឧបទ្ទវហេតុទេ។

ក្នុង​សន្និសីទសារព័ត៌មាន Kratik បាននិយាយ​ប្រយោគ​ដែល​ធ្វើ​ឲ្យ​មហាជនឮហើយ​ខឹង​យ៉ាង​ខ្លាំង ​ថា៖ «បើ​មិត្ត​ខ្ញុំ​ស្លាប់ លុយ​ក៏​បាត់ ការងារ​ខ្ញុំក៏​លែង​មាន​ដែរ ខ្ញុំបាត់បង់​ប្រយោជន៍ បើ​​ខ្ញុំសម្លាប់គាត់ គឺ​ខ្ញុំជា​អ្នក​បំបែកឆ្នាំងបាយខ្លួន​ឯងហើយ»។

សិល្បករ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​មាន​ការ​ខឹង​សម្បារ​នឹង​សម្ដី​ Kratik។ តារា​សម្ដែង Kwan Usamanee បាន​សម្ដែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ថា៖ “ឆ្កួតទេអី ម៉េច​ក៏​និយាយ​បែប​នេះ​ចំពោះ​មិត្តភ័ក្ដិ? លុយ​ស្មើ​មិត្ត? ចិត្តខ្មៅពេកហើយ”។

ក្នុង​កម្មវិធីសម្ភាស Live ជាមួយប៉ុស្តិ៍លេស៣​ Kratik ត្រូវ​បាន​ពិធីករ​ស្តីឲ្យ​ចំៗ​ក្នុង​ការ​​ផ្សាយ​ផ្ទាល់​ថា​៖ «​សុំទោស​ផង ប៉ុន្តែ​តើ​អ្នក​សម្តែង​មែន​ទេ? ត្រូវ​ប្រាប់​សង្គម​ថា​អ្នក​ជា​មិត្ត​ប្រភេទ​ណា ពេល​អ្នក​ចាក​ចេញ​ពី​មិត្ត​ពេល​នាងបាត់​ខ្លួន​​នៅ​ឡើយ”, “តើ​អ្នក​នៅ​មានភាព​ស្មោះត្រង់​ទេ? រាល់ ៣ វិនាទី​ ខ្ញុំ​ឃើញអ្នក​​យំ​ហើយ​ឈប់, យំ​ហើយ​ឈប់”។

បច្ចុប្បន្ន​មហាជន​នៅតែ​ចោទ​សួរ​​សំណួរ​ជាច្រើន​ចំពោះអ្នកគ្រប់គ្រង​រូបនេះ​នៅឡើយ​ដោយសារ​ការ​ចែករំលែក​មិន​សម​ហេតុផល​ច្រើន​ពេក រួម​ទាំងទង្វើ​របស់​ Kratik ដែល​បង្ក​ការ​ខឹងសម្បារ​ជា​សាធារណៈ។ ជាពិសេស Kratik និង Tangmo មានទំនាក់ទំនងស្និទ្ធស្នាលដូចសាច់ញាតិ ការព្រងើយកន្តើយរបស់នាង មិនអើពើនឹងមិត្តភ័ក្តិដែលមាន​រឿង​ដល់​ស្លាប់ ធ្វើឲ្យមហាជនជាច្រើនពិបាក​នឹង​យល់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published.Required fields are marked *