អៀង ចេនឡា ប្រឹងចេញថតទាំងឈឺ បន្សល់ស្នាដៃសិល្បៈចុងក្រោយ​ទាំងនេះ

តារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា បានទទួលមរណភាពកាលពីវេលាយប់ថ្ងៃទី ២៨ ម្សិលមិញនេះ ដោយសារជំងឺរលាកស្រោមខួរក្បាល។ ដំណឹងមរណភាពរបស់លោក ធ្វើឱ្យអ្នកសិល្បករ សិល្បការនីខ្មែរមានការតក់ស្លុតជាខ្លាំង និងបាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខដល់លោកយ៉ាងព្រោងព្រាតពាសពេញបណ្តាញសង្គមទៀតផង។

អៀង ចេនឡា ជាសិល្បករម្នាក់ដែលតស៊ូខ្លាំងក្នុងវិស័យសិល្បៈ ជាក់ស្តែងមុនពេលលោកទទួលមរណភាព ពោលសូម្បីតែពេលកំពុងឈឺហើយ ក៏លោកនៅតែខិតខំឈ្មុសឈ្មុលថតខ្សែភាពយន្ត ថតវីដេអូកំប្លែងថ្មីៗ រួមទាំងចេញច្រៀងតាមរោងការទៀតផង តែអកុសលលោកត្រូវទទួលមរណភាពជាមុនពេលស្នាដៃថ្មីៗរបស់បង្ហាញលើទីផ្សារទៅវិញ បន្សល់ទុកតែស្នាដៃ និងភាពអាឡោះអាល័យជាពន់ពេកដល់មហាជន និងមិត្តសិល្បករ។

គេបានដឹងមកថា លោកនៅមានស្នាដៃទាំងរឿងភាគថ្មីៗ និងវីដេអូកំប្លែងថ្មីៗជាច្រើនដែលនៅមិនទាន់បានចាក់បញ្ចាំងនៅឡើយទេ តួយ៉ាងដូចជា រឿង «បាបស្នេហ៍អតីត» ជាស្នាដៃរឿងភាគចុងក្រោយរបស់លោកជាមួយ PNN នឹងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិនយប់នេះតែម្តង។ «ភ័ព្វព្រេងនាងពិដោរ» ជាស្នាដៃ​រឿងភាគចុងក្រោយរបស់លោកជាមួយស្ថានីយ៍ទូរទស្សន៍កងយោធិពលខេមរភូមិន្ទកម្ពុជា (TV5) ហើយរឿងនេះទើបបញ្ចប់ការថតកាលពីពេលថ្មីៗ នឹងត្រៀមចាក់បញ្ចាំងឆាប់ៗខាងមុខ ចំណែករឿង «អវតាស្នេហ៍» កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន។ ក្រៅពីនេះក៏មានស្នាដៃផ្សេងៗទៀតដែលលោកបានថតផងដែរ ជាក់ស្តែង គេបានដឹងមកថា ថ្មីៗនេះលោកក៏កំពុងថតរឿងភាគថ្មីមួយឱ្យទូរទស្សន៍ ហង្សមាស ផងដែរ ជារឿងបែបបុរាណ ក្រោមការដឹកនាំរបស់លោក កៅ សីហា តែមិនទាន់ដឹងចំណងជើង ហើយលោកថែមទាំងបានថតរឿងកំប្លែកឱ្យខាងផលិតកម្ម ថោន ផងដែរ ដោយស្នាដៃនោះនៅមិនទាន់ចាក់បញ្ចាំងនៅឡើយទេ។ មិនតែប៉ុណ្ណោះ លោកក៏មានឈ្មោះជាតារាសម្តែងម្នាក់ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ផងដែរ។

ខណៈស្នាដៃរឿងភាគថ្មី «បាបស្នេហ៍អតីត» នឹងចាក់បញ្ចាំងក្នុងយប់នេះ កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្ហាញការសោកស្តាយចំពោះដែលបាត់ធនធានមនុស្សដ៏សំខាន់ម្នាក់ក្នុងវិស័យភាពភាពយន្តដូចជាលោក អៀង ចេនឡា។ កញ្ញា ប្រាប់ឱ្យដឹងថា រយៈពេលជាង៦ឆ្នាំនៃការចូលរួមផលិតរឿង និងកម្មវិធីរបស់ភីអិនអិន លោក អៀង ចេនឡា មានវត្តមានក្នុងរឿង PNN មិនតិចជាង១០រឿងនោះទេ។ នាងចាត់ទុកការបាត់បង់លោក អៀង ចេនឡា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ផ្នែកវិស័យសិល្បៈ ហើយកញ្ញាពិតជាស្ងើចសរសើរ​ស្នាដៃការងារ អៀង ចេនឡា ព្រោះលោក គឺជាបុគ្គលគំរូម្នាក់ក្នុងការធ្វើការ គោរពម៉ោង ពេលវេលាក្នុងការធ្វើការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ