ខ្សែជីវិតរបស់ TangMo Nida មុនជួបគ្រោះកាចស្លាប់បែរជាកម្សត់ជូរចត់យ៉ាងដូច្នេះ

កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅមានហេតុការណ៍មួយដ៏រន្ធត់បានកើតឡើងដែលធ្វើឱ្យសំណាក់មហាជនមានការភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្ដៅគគុកមានអ្នកតាមដានហូរហែរមិនថាតែក្នុងប្រទេសថៃ ឬក្រៅប្រទេសនោះគឺតារាសម្ដែងស្រីថៃ TangMo ឬ Nida patcharaveerapong បានរអិលជើងធ្លាក់ចេញពីទូកអំឡុងពេលជិះកម្សាន្ដជាមួយមិត្តភក្ដិរបស់ខ្លួននៅទន្លេចៅប្រាយ៉ា ក្បែរគល់ស្ពាន រ៉ាម៉ាទី ៧។ ថ្វីបើមិនសូវជាមានសង្ឃឹមប៉ុន្ដែមនុស្សជាច្រើនទាំងអ្នកគាំទ្រ និងមិត្តរួមអាជីពសុទ្ធសឹងតែបន់ស្រន់សុំឱ្យមានអព្ភូតហេតុ ជាពិសេសទេវតាឃុំគ្រងជួយថែរក្សាឱ្យតារាសម្ដែងស្រីរូបនេះចៀសផុតពីគ្រោះថ្នាក់មកជួបជុំក្រុមគ្រួសារវិញ។

ការធ្លាក់បាត់ខ្លួននេះដែរបានធ្វើឱ្យកងកម្លាំងជើងទឹកប្រទេសថៃតាមស្វែងរកទាំងថ្ងៃទាំងយប់អស់រយៈពេលជិត ៤០ ម៉ោង។ ការខិតខំប្រឹងប្រែងពិតជាទទួលបានផលមែននៅម៉ោងប្រហែលជាជាង ១  រសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ក្រុមអ្នករុករកពិតជាបានរកឃើញតារាស្រីវ័យ ៣៧ ឆ្នាំនេះតែគួរឱ្យសោកស្ដាយអ្វីដែលរកឃើញនោះគឺត្រឹមតែជាសម្បករាងកាយលែងមានវិញ្ញាណ ពោលគឺរូបនាងបានស្លាប់បាត់បង់ជីវិតទៅហើយ រីឯស្ថានភាពសពវិញគឺមានសភាពហើមមើលមិនចង់ស្គាល់។

តាមរយៈសារព័ត៌មានប្រទេសថៃបានឱ្យដឹងថា សាកសពត្រូវបានរកឃើញនៅក្បែរមាត់កំពង់ ភីប៊ុនសងក្រាម ត្រង់បរិវេណដែលម្ដាយរបស់ Tangmo យកផ្កាទៅរោយដើម្បីបែរបន់សុំឱ្យរកឃើញកូនស្រី។  ខណៈសាកសពដែលបានរកឃើញគឺស្លៀកឈុតដូចទៅនឹងតារាស្រី Tangmo មុនពេលបាត់ខ្លួន អាវវាលក្លៀកពណ៌សាច់ក្រហម និងអាវក្រៅពណ៌សាច់។

បើតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុរូបនាងបានទៅដើរលេងកម្សាន្ដជាមួយមិត្តភក្ដិ ៦ នាក់ដោយជិះទូកផ្ទាល់ខ្លួន ក្រោយមកម៉ោងប្រមាណជា  ១០: ៤០ នាទីយប់ ក៏រអិលជើងធ្លាក់ពីលើទូកចូលទន្លេបាត់ខ្លួនតែម្ដង។ ប៉ុន្ដែរហូតដល់ម៉ោងជាង ១១ ទើបខាងប៉ូលីស និងអ្នករុករកទទួលបានដំណឹងនេះ។ ខណៈអ្នកចាត់ការផ្ទាល់របស់នាងបែរជាទាក់ទងមិនបានទាល់តែសោះនាពេលនោះ រីឯមិត្តរួមដំណើរក៏មិនបានផ្ដល់ព័ត៌មានអ្វីឱ្យជាក់លាក់។ សូម្បីតែរូបភាពក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ផ្លូវការរបស់នាងក៏ត្រូវបានលុបចោលខ្លះជាបន្ដបន្ទាប់ ហាក់ដូចជាមាននរណាម្នាក់កំពុងតែចង់លាក់បាំងរឿងអ្វីមួយ។

ជុំវិញបញ្ហាធ្លាក់ចេញពីទូកនេះគឺមានការសង្ស័យជាច្រើនដែលទាមទារឱ្យខាងប៉ូលីសស៊ើនអង្កេតឱ្យបានម៉្មត់ចត់ ដើម្បីដឹងថាតើការស្លាប់របស់តារាស្រីរូបនេះពិតជាឧបទ្ទវហេតុ ឬក្ដីឃាតកម្ម?

ទន្ទឹមនេះ បើងាកមកមើលខ្សែជីវិតរបស់តារាស្រី Nida patcharaveerapong វិញឃើញថាពិតជាមានការតស៊ូយ៉ាងខ្លាំង។ បន្ទាប់ពីប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជិត ២០ ឆ្នាំ រូបនាងបានឈ្មុសឈ្មុលខំសាងកេរ្ដិ៍ឈ្មោះជាច្រើនរាប់មិនអស់ ហើយធ្លាប់បានសម្ដែងក្នុងរឿងភាគជិត ៤០ រឿង ​និងត្រូវគេចាត់ទុកជាតារាស្រីល្បីប្រចាំប្រទេសថៃមួយរូប។ យ៉ាងណាមិញ ក៏មិនមែនមានតែរឿងល្អៗកើតឡើងក្នុងជីវិតនាងដែរ ដោយរូបនាងហាក់ជួបទុក្ខមិនចេះចប់ដូចគ្នា។

នៅឆ្នាំ ២០០៧ តារាថៃរូបនេះក៏បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់គឺក្រឡាប់ឡានចុះពីផ្លូវខ្ពស់  មានរបួសធ្ងន់ធ្ងរទាំងរាងកាយ និងលើផ្ទៃមុខផងដែរ ដោយនាងត្រូវចំណាយពេលអស់ជាច្រើនខែដើម្បីសម្រាកព្យាបាល។

ក្នុងឆ្នាំ ២០១៣ រូបនាងក៏បានស្វែងរកឃើញដៃគូជីវិតគឺលោក Tono Pakin និងបានសម្រេចចិត្តរៀបការជាមួយគ្នា។ តែក្ដីរំពឹងទុកមិនល្អដូចការគិតរួមរស់ជុំគ្នាបានតែ ២ ឆ្នាំ​ ដោយសារតែខ្វែងគំនិតគ្នាក្នុងចំណងគ្រួសាររូបនាង និងស្វាមីលោក Tono ក៏បានលែងលះគ្នានៅដើមឆ្នាំ ២០១៥។

ពាក់កណ្ដាលឆ្នាំ ២០១៥ រូបនាងក៏បានលេបថ្នាំងងុយដេកអស់ជាង ១០ គ្រាប់ដើម្បីប៉ុនប៉ងធ្វើអត្ដឃាត ព្រោះខកចិត្តរឿងអាពាហ៍ពិពាហ៍មិនសមបំណង និងមានអារម្មណ៍ថាមនុស្សក្បែរខ្លួនលែងមានអ្នកត្រូវការខ្លួន។ ជាសំណាងរូបនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា និងត្រូវបានគ្រូពេទ្យសង្គ្រោះរួចផុតពីការស្លាប់។

រូបនាងផ្ទាល់ក៏ធ្លាប់ទម្លាយប្រាប់មហាជនថាខ្លួនមានជំងឺបាក់ទឹកចិត្តអស់ជាច្រើនឆ្នាំដោយសារតែឆ្លងកាត់រឿងឈឺចាប់ជាច្រើនពេក និងតស៊ូជំនះលំបាកខ្លាំងមែនទែនទើបយកឈ្នះជំងឺមួយនេះបាន។ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់ផ្ដែផ្ដាំឱ្យគ្រប់គ្នាថែរក្សាសុខភាពខ្លួន កុំមើលរំលងព្រោះជំងឺនេះកាចសាហាវណាស់បើហ៊ានតែប្រហែសច្បាស់ជាតែលតោលចុងក្រោយជ្រើសយកការស្លាប់មិនខាន។

លើសពីនេះ រូបនាងក៏ធ្លាប់ទទួលការរិះគន់យ៉ាងច្រើនពីសំណាកមហាជនទាក់ទិននឹងរឿងកែសម្ផស្សច្រើនហួសហេតុស្ទើរតែពាសពេញដងខ្លួន និងមានស្នេហាជាមួយមិត្តប្រុសដែលមានអាយុតិចជាងខ្លួនខ្លាំងគឺលោក Nick Kunatip។ បើទោះជាមានរឿងហេតុមិនល្អយ៉ាងណាក្នុងជីវិតរបស់នាងក៏តារាស្រីនេះនៅតែតស៊ូជម្នះមិនចុះចាញ់ឡើយ។ រហូតដល់បានរកឃើញដៃគូជីវិតថ្មីសង្ឃឹមរស់នៅជួបជុំសាងជីវិតគ្រួសាររួមគ្នាតែអកុសលរូបនាងបែរជាជួបគ្រោះកាចធ្លាក់ចូលទន្លេរហូតដល់ស្លាប់បាត់បង់ជីវិតគ្មានថ្ងៃវិលត្រលប់។ រឿងរ៉ាវដែលកើតឡើងក្នុងជីវិតរបស់នាងពិតជាធ្វើឱ្យសំណាក់មហាជនជាច្រើនអាណិតអាសូរក្រៃលែង ខណៈធ្វើអ្វីមិនបានក្រៅពីចូលរួមសោកស្ដាយព្រមទាំងរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តប្រុសរបស់នាងតែប៉ុណ្ណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

បើ​ទោះ​ជា​មង្គលការ​ប្អូន​ប្រុស និង​ប្អូន​ស្រី​ថ្លៃ​សំណព្វ​ចិត្ត​របស់​អ្នកនាង ទេព បូព្រឹក្ស បាន​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​កម្មវិធី​ដ៏​អធិកអធម និង​អស្ចារ្យ​នោះ មិន​ទាន់​ដាច់​ឆ្ងាយ​ពី​ការ​ជជែក​លើ​បណ្ដាញ​សង្គម​ឡើយ

ស្ទីល៍តែងខ្លួនព្រះនាង ជេនណា និងព្រះនាង អេម៉ា ស្រស់ស្អាតម្យ៉ាងម្នាក់ថ្ងៃចូលរួមមង្គលការប្អូន ទេព បូព្រឹក្ស

ព្រះ​នាង នរោត្តម ជេនណា និង​ម្ចាស់​បង​របស់​ទ្រង់ ព្រះ​នាង នរោត្តម អេម៉ា ជា​សែ​រាជ​វង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​វ័យ​ក្មេង។ ដ្បិត​​ជា​បង​ប្អូន​បង្កើត តែ​បើ​មើល​ពី​ស្ទីល៍​នៃ​ការ​តែង​ខ្លួន​របស់​ព្រះ​នាង​​ទាំង២ ​មាន​ភាព​ខុស​គ្នា តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ម្យ៉ាង​ម្នាក់

សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

Haruto ដែល​ជា​សមាជិក TREASURE និង​ជា​ក្រុម K-Pop ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ បាន​ចាប់​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូន​ខ្មែរ ដែល​បកស្រាយ​ដោយ N.John តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​នៅ

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថា កម្មវិធី

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)