ប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមដ៏សែនយូរអង្វែងរបស់ប្រទេសចិន ធ្វើឲ្យបណ្ដាមេទ័ពដឹងថាការប្រើតែកម្លាំងក្នុងការធ្វើសង្គ្រាមមិនអាចនាំយកជ័យជម្នះត្រលប់មកវិញបានឡើយ។ ការរៀបចំគម្រោង និងល្បិចកលក៏ជាកត្តាមួយដែលជំរុញឲ្យការធ្វើសង្គ្រាមឈានទៅរកជ័យជម្នះបានដែរ។ ហេតុនេះហើយទើបកើតមានការកត់ត្រាជាច្រើនអំពី វិធីសាស្ត្រក្នុងការធ្វើសង្គ្រាមដ៏សែនចម្លែករបស់ប្រទេសចិន។ ថ្ងៃនេះ AMS បានរួបរួមយក ៥ យុទ្ធសាស្ត្រធ្វើសង្គ្រាមដ៏សែនចម្លែករបស់ប្រទេសចិនមកចែករំលែកដល់ប្រិយមិត្ត។ ចង់ដឹងថាចម្លែក និងមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ? តោះ! យើងទៅមើលទាំង អស់គ្នា!
១. ទាក់ទាញសត្រូវដោយប្រើនារីរបាំ

នៅអំឡុងឆ្នាំ ៦២៣ ” ឆាយឆៅ” មេទ័ពនៃរាជវង្សថាំងត្រូវទប់ទល់ជាមួយនឹងការឈ្លានពានតាមក្រវាត់ជាយដែន។ ការឈ្លានពាននេះបង្កឡើងដោយពួកក្រុមកុលសម្ព័ន្ធ “សៀនពើយ” រួមជាមួយនឹង កុលសម្ព័ន្ធតូចៗជាង ១០០ ក្រុមផ្សេងទៀត។ ពួកគេបានក៏កើតអាណាចក្រនៅបរិវេណទន្លេឈៀងហៃ។ ក្នុងសមរភូមិនៅក្រុង កានស៊ូ កងទ័ពរបស់រាជវង្សថាំងមានការថយខាងផ្នែកកម្លាំងទ័ព មិនអាចយកឈ្នះសត្រូវដោយចំពោះមុខបាន។ មេទ័ព ឆាយឆៅ បានរៀបចំឧបាយកលមួយ ដោយបានឲ្យនារីរបាំដែលមានរូបសម្រស់ស្រស់ស្អាត រួមជាមួយនឹងអ្នកតន្ត្រី ទៅរាំរែកទាក់ទាញបណ្ដាទាហានរបស់ពួកកុលសម្ព័ន្ធនៅឯក្បែរជាយដែន។ ពួកទាហានបានបែកហ្វូងប្រមូលផ្ដុំគ្នាឡើងទៅលើភ្នំដើម្បីបានមើលនារីរបាំបានកាន់តែជិត។ ដោយឃើញថាកងទ័ពសត្រូវកំពុងតែបែកខ្ចាត់ខ្ចាយ មេទ័ពឆាយឆៅ បានលើកទ័ពមកវាយសម្រុកពីខាងក្រោយយកតែម្ដង។
២. អ្នកពលីជីវិតរបស់ក្រុងយេ
នៅក្នុងសម័យឈុនឆីវចានក័រ ក្រុងតូចដែលទន់ខ្សោយដូចជា ក្រុងយេត្រូវបានឈ្លានពានជាញឹកញាប់ដោយទ័ពរបស់ក្រុងអ៊ូ។ កូចៀនដែលទើបតែឡើងមកគ្រប់គ្រងបានបង្កើតក្រុមអ្នកពលីជីវិតដោយយកមកពីអ្នកទោសប្រហារជីវិត។ ដោយបានប្រកាសឲ្យដឹងថានេះគឺជាក្រុមទាហានក្លាហានដែលបានស្ម័គ្រចិត្តមកដោយខ្លួនឯង។ តួនាទីរបស់ពួកគេគឺចូលរួមក្នុងការធ្វើចម្បាំងដោយនៅក្នុងសមរភូមិជួរមុខ ចាំពលីជីវិតដោយការធ្វើអត្តឃាតខ្លួនឯងនៅមុខទ័ពសត្រូវដើម្បីឲ្យសត្រូវមានការភ្ញាក់ផ្អើល ភ័យខ្លាចនិងច្របូកច្របល់។ បន្ទាប់ពីនោះកងទ័ពពិតប្រាកដនឹងចាំវាយសម្រុកចូលទៅតាមក្រោយ។
៣. រួចផុតពីការឡោមព័ទ្ធដោយសារការប្រច័ណ្ឌ
បន្ទាប់ពីលីវប៉ាំង យកឈ្នះកំពូលមេទ័ព ឆរ ប៉ាអង់ និងស្ថាបនារាជវង្សហាន់បានសម្រេច ព្រះអង្គក៏ត្រូវធ្វើសឹកជាមួយនឹងពួកកុលសម្ព័ន្ធអាណាថា ប៉ែកខាងត្បូងនៃប្រទេសចិន។ កងទ័ពរបស់កុលសម្ព័ន្ធមានកម្លាំងជាង ៤សែននាក់បានធ្វើការវាយលុកចូលមកកាន់ទឹកដីកាន់។ ចំណែកកងទ័ពហាន់ដែលទើបតែងើបពីសង្គ្រាម មានសភាពទន់ខ្សោយ ក៏ត្រូវបានពួកកុលសម្ព័ន្ធផ្ដួលរលំនិងធ្វើការឡោមព័ទ្ធ។ តែមុននឹងត្រូវបានគេសម្លាប់រង្គាលមេទ័ពកាន់បានរបៀបឧបាយកលដោយឲ្យជាងគំនូរគូររូបនារីស្រស់ស្អាតដូចទេពអប្សរ ផ្ញើទៅឲ្យភរិយារបស់មេទ័ពដោយសរសេរថា ” កងទ័ពហាន់សូមចុះចាញ់ហើយ យើងនឹងប្រគល់ស្រីស្អាតទៅធ្វើជាស្នំរបស់លោកមេទ័ព” ។ ភរិយារបស់មេទ័ពបានឃើញរូបនារីស្រស់ស្អាតនៅក្នុងគំនូរក៏កើតមានចិត្តប្រច័ណ្ឌយ៉ាងខ្លាំង។ នាងបានទៅរកមេទ័ពដែលជាប្ដីហើយបានប្រាប់ឲ្យគេដកទ័ពវិញភ្លាម។ មេទ័ពតាមចិត្តភរិយាទើបដកទ័ពថយត្រឡប់ទៅវិញ។

៤. គ្រាន់តែឃើញមុខសត្រូវក៏ខ្លាច
នៅសម័យសាមកុក ស៊ូម៉ាអ៊ី ត្រូវបានគេចាប់ដុតទាំងរស់ព្រមជាមួយនឹងបុត្រទាំង២។ តែហេតុការណ៍នឹកស្មានមិនដល់បានកើតមានឡើងកំឡុងពេលនោះស្រាប់តែមានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងធ្វើឲ្យអ្នកទាំងបីរួចផុតជីវិតបានយ៉ាងមិនគួរឲ្យជឿ។ ទោះបីជារួចជីវិតមកវិញបានតែសូម៉ាអ៊ីក៏នៅតែបាក់បបខ្លបខ្លាច ខុងបេង។ ស៊ូម៉ាអ៊ីបានលើកទ័ពមកវាយលុកខុងបេងវិញ។ ស្របពេលដែលកងទ័ពរបស់កុងបេងនៅសល់កម្លាំងតែ ២ ពាន់នាក់ និងស្បៀងបន្តិចបន្តួច។ ខុងបេងបានរៀបចំឧបាយកលដោយបញ្ជាឲ្យកងទ័ពទាំងអស់សំងំនៅឲ្យស្ងៀម បើកទ្វារក្រុង បង្ហូតទង់ជាតិចម្បាំងចុះ និងធ្វើការបោសសម្អាតក្រុងឲ្យបានស្អាត។ ចំណែកខ្លួនបានឡើងទៅអង្គុយដេញពិននៅលើដំបូលទ្វារក្រុងយ៉ាងរំភើយ មើលទៅដូចជាមិនមានភាពភ័យខ្លាចអ្វីទាល់តែសោះ។ ស៊ូម៉ាអ៊ីឃើញបែបនេះក៏នឹកគិតក្នុងចិត្តខ្លាចក្រែង ខុងបេងមានឧបាយកលអ្វីបង្កប់ ព្រោះខ្លួនធ្លាប់ចាញ់ឧបាយកលរបស់ខុងបេងម្ដងរហូតប៊ិះនឹងត្រូវគេដុតទាំងរស់។ ឆ្លៀតពេលដែលស៊ូម៉ាអ៊ីកំពុងតែរារែក ខុងបេងក៏បាននាំទ័ពរត់ភៀសខ្លួនបាន។
បើទោះបីជាខុងបេងបានស្លាប់បាត់បង់ជីវិតទៅហើយក្ដីតែគាត់នៅតែអាចធ្វើឲ្យស៊ូម៉ាអ៊ីកោតខ្លាចបានដដែល។
កន្លងមកបើទោះបីជាកងទ័ពរបស់ខុងបេងបន្លឺសម្លេងក្រុងការធ្វើសង្គ្រាមយ៉ាងណាក៏ខាងស៊ូម៉ាអ៊ីនៅគិតតែតាំងទ័ពនៅនឹងមួយកន្លែងរហូតដល់ខុងបេងធ្លាក់ខ្លួនឈឺខ្លាំង។ ដោយដឹងថារាងកាយរបស់ខ្លួនកាន់តែទ្រុឌទ្រោមខ្លាំងហើយ ខុងបេងបានប្រារព្ធពិធីដើម្បីពន្យារអាយុជីវិតរបស់ខ្លួនឯង តែពិធីក៏បានបរាជ័យ។ ស៊ូម៉ាអ៊ី បានទស្សន៍ទាយជោគជាតារាសីរបស់ខុងបេងតាមរយៈ តារាសាស្ត្រ ឃើញថាតារាសាស្ត្រប្រចាំខ្លួនរបស់ខុងបេង អួអាប់យ៉ាងខ្លាំង។ ស៊ូម៉ាអ៊ីបានធ្វើការប៉ាន់ស្មានថាខុងបេងអាចនឹងកំពុងតែជិតស្លាប់ ទើបគេត្រៀមកងកម្លាំងទាហានវាយសម្រុកចូល។ មុនស្លាប់ខុងបេងបានបញ្ជាឲ្យនាំយករូបចម្លាក់របស់ខ្លួនដែលធ្វើអំពីឈើ ( សៀវភៅខ្លះបានសរសេរថានេះជារូបរាងកាយពិតប្រាកដរបស់ខុងបេងតែម្ដង) ដាក់នៅលើខ្នងសេះចូលទៅច្បាំងក្នុងសមរភូមិដែរ។ ធ្វើបែបនេះដើម្បីឲ្យស៊ូម៉ាអ៊ីឃើញ ហើយគិតថាខុងបេងនៅមានជីវិតនៅឡើយ។ ក្រោយពីឃើញបែបនោះស៊ូម៉ាអ៊ីមានការភ័យខ្លាចដោយគិតថានេះប្រាកដជាឧបាយកលរបស់ខុងបេង ទើបបញ្ជាឲ្យដកទ័ពត្រឡប់ទៅវិញ។

៥. យុទ្ធនាការស៊ុយយ៉ាងមួយម៉ឺនទល់នឹងមួយសែន

នៅក្នុងកំឡុងឆ្នាំ៧៥៥មេទ័ពអាន់លូសានបានធ្វើការក្បត់ នឹងបានស្ថាបនាខ្លួនឯងឡើងទៅជាចក្រព័ទ្ធយាន។ អាន់លូសាននាំកងទ័ពទាហានដែលជំនាញក្នុងការធ្វើចម្បាំង ទៅវាយយកក្រុងជាច្រើនរហូតដល់ក្រុងឆាងអានក្រុងកណ្ដាលរបស់រាជវង្សថាង។ ចាងឆ្វីនមានទាហាន ១ម៉ឹននាក់ ចំណែកកងទ័ពយានមានទាហាន ១សែននាក់ដោយមានពួកនាហ្មឺនសព្វមុខមន្ត្រីជាច្រើនចូលរួបជាមួយ។ ចំណែក ចាងឆ្វីនបានស្បថថានឹងស្មោះស្ម័គ្រចំពោះរាជវង្សថាងរហូតដល់ថ្ងៃស្លាប់។ ចាងឆ្វីនដឹងយ៉ាងច្បាស់ថាកងទ័ពរបស់ខ្លួនមិនអាចយកឈ្នះកងទ័ពរបស់យានបានទើបគេបានរៀបចំឧបាយកលជាច្រើន។ ក្នុងនោះដែរគឺជាការបញ្ជាឲ្យទាហានក្រោកមកវាយស្គរបន្លឺឡើងនៃការធ្វើសង្គ្រាម ជារៀងរាល់យប់ដើម្បីឲ្យកងទ័ពយានក្រោកឡើងមកត្រៀមខ្លួនធ្វើសង្គ្រាមរហូតអត់បានដេកពួន។ នៅពេលដែលចេញច្បាំងពិតប្រាកដពួកគេក៏ល្វើយគ្មានកម្លាំងព្រោះមិនបានសម្រាកឲ្យគ្រប់គ្រាន់។
ជាច្រើនលើកច្រើនដងពេកក្រោយមកនៅពេលដែលលឺសូរសម្លេងស្គរបន្លឺឡើងកងទ័ពយានក៏លែងខ្វាយខ្វល់ ទើបធ្វើឲ្យកងទ័ព ចាងឆ្វីន លបលួចចូលទៅប្លន់ស្បៀងបានជាញឹកញាប់។ ក្រៅពីនោះចាងឆ្វីនបានធ្វើរូបមនុស្សចំបើងទម្លាក់មកតាមកំពែង ខាងទ័ពយានស្មានតែជាមនុស្សទើបប្រើគ្រាប់ធ្នូបាញ់ទៅជាច្រើន ធ្វើឲ្យខាងទ័ពចាងឆ្វីនប្រមូលគ្រាប់ធ្នូយកមកទុកប្រើបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើកក្រោយមកទៀតចាងឆ្វីនបានឲ្យទាហានលោតចុះទៅតាមកំពែងមែនទែន តែខាងទ័ពយានគិតថាជាមនុស្សចំបើងទៀតទើបមិនបានបាញ់ធ្នូដាក់ ធ្វើឲ្យទ័ពរបស់ចាងឆ្វីនឆ្លៀតឱកាសវាយលុកបានមួយតង់ថែមទៀត។ ក្រោយមកចាងឆ្វីនបានរៀបឧបាយកលបញ្ឆោតមេខ្លាចេញពីរូងដោយប្រើល្បិចថាអស់គ្រាប់ធ្នូទើបមេទ័ពយានចេញមុខធ្វើសឹកនាំទ័ពចូលទៅវាយសម្រុកដោយខ្លួនឯងដោយមិនបានដឹងថាអន្ទាក់គ្រាប់ព្រួញកំពុងតែរង់ចាំយ៉ាងច្រើន។ កងទ័ពរបស់ចាងឆ្វីនបានបាញ់គ្រាប់ព្រួញត្រូវភ្នែកខាងឆ្វេងរបស់មេទ័ពយានធ្វើឲ្យគេត្រូវដកទ័ពចេញដើម្បីទៅរក្សាខ្លួន។ បើទោះបីជាចាងឆ្វីនមានភាពឆ្លាតវ័យក្នុងការរៀបឧបាយកលយ៉ាងយ៉ាងណាក៏ដោយតែចុងក្រោយកងទ័ពយានក៏បានធ្វើការឡោមព័ទ្ធរហូតដល់កងទ័ពចាងឆ្វីនដាច់ស្បៀងស្លាប់ជាបន្តបន្ទាប់រហូតសល់តែ ៤០០នាក់ ទើបកងទ័ពយានចូលវាយលុកយកតែម្តង។ តែដោយសារកលឧបាយរបស់ចាងឆ្វីនដែលបានអុកឡុកកងទ័ពយានជាញឹកញាប់ក៏បានធ្វើឲ្យកងទ័ពយានបាត់បង់កម្លាំងអស់ជាច្រើនរហូតរាជវង្សថាងអាចបង្ក្រាបពួកក្បត់បាននៅទីបំផុត ៕

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
មានហេតុផលបែបនេះទើបក្រុមហ៊ុននីមួយៗហាមប្រាមមិនឱ្យតារាខេប៉ុបមានស្នេហា
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
ឈុត cute cute ពេជ្រ សូលីកា ពេលឡើងឆាក ស័ក្តិសមនឹងរូបរាងតូចទ្រមែ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។
Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។
Comeback បែប All-Kill! BTS ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 01/04/2026
ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។
តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
តារាសម្ដែងប្រុស ម៉េង ប៊ុនទ្បូ ត្រូវបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយសារទ្បើងកម្ដៅរហូតដល់ ៤០ អង្សា បណ្ដាលមកពីជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ។ នេះបើយោង
Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម
ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
ឱកាសមិនមែនមានច្រើនដង! ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា បានសម្រេចចិត្តដកពាក្យបណ្ដឹងពី VJ សុភា ព្រមទាំងបានលើកលែងទោស និងផ្ដល់ឱកាសដើម្បីកែខ្លួនជាថ្មី ដ្បិតបុគ្គលរូបនេះបានលួចយកសម្ភារៈកាមេរ៉ាមួយកាបូបដែលមានតម្លៃជិត ២
សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
បើទោះក្លាយជាគ្រូបង្រៀនបឋមសិក្សា ក៏កញ្ញានៅតែមិនបោះបង់អាជីពសិល្បៈ និងចូលរួមក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដែរ ដូចថ្មីៗនេះកញ្ញាតារាសម្ដែង និងជាគ្រូបង្រៀនបានមកចូលរួមកម្មវិធីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 30/03/2026
ផ្អើលអស់មនុស្សម្នាមកចោមរោមមើលក្បួនដង្ហែទេវតាឆ្នាំថ្មី នៅម្ដុំទីតាំងនៃសាលាតិចណូ ដែលមានទាំងតួអង្គទេវតា នាម៉ឺនមន្ត្រី អ្នកហែហម ប្រដាប់ដោយសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងល្អឥតខ្ចោះ ប្រៀបបីដូចទេវតាប្រតិស្ឋាន
ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 30/03/2026
Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក
ខែមេសា តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 30/03/2026
ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។

























Account
Security
Favourite Content