Grand Winner of Miss Queen Cambodia 2024 នៀន នៀន ត្រូវប្រកាសទទួលតំណែងជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២៥ ព្រមទាំងត្រូវចូលរួមការប្រកួតតំណាងឱ្យកម្ពុជានៅឯប្រទេសអ៊ីតាលីនាពេលឆាប់ៗខាងមុខនេះ។

ក្នុងរាត្រីផ្ទេរមកុដកាលពីម្សិលមិញបវរកញ្ញាភេទទី៣ នៀន នៀន ដែលជាម្ចាស់ជយលាភី Grand Winner of Miss Queen Cambodia 2024 ត្រូវបានប្រកាសបន្តតំណែងក្នុងនាមជា Grand Winner of Miss Queen Cambodia 2025។ តាមរយៈការផ្ដល់តំណែង១នេះបវរកញ្ញាដែលពោរពេញទៅដោយសមត្ថភាពរូបនេះត្រូវទទួលភារៈមួយទៀតដើម្បីចូលរួមការប្រកួតក្នុងកម្មវិធីថ្មីនៅប្រទេសអ៊ីតាលី។
ការផ្ដល់តួនាទីថ្មីដល់ម្ចាស់ជយលាភីឆ្នាំ២០២៤រូបនេះគឺដោយសារតែការខិតខំប្រឹងប្រែងលើការងារនាពេលកន្លង ព្រមជាមួយការចូលរួមលើកទឹកចិត្ត និងបំផុសចលនាការងារក្នុងសង្គម។ ដោយឡែក ប៉ុន្មានម៉ោងមុនការផ្ទេរមកុដ និងតំណែង Grand Winner of Miss Queen Cambodia 2024 រូបនេះបានសរសេររៀបរាប់និងបង្ហោះសារយ៉ាងវែងអន្លាយនៅលើអាខោនរបស់កញ្ញាថា «ទោះបីយប់នេះមកុដ Grand Winner Miss Queen Cambodia ត្រូវផ្ទេរទៅអ្នកបន្ទាប់ខ្ញុំក៏នៅតែមានមោទនភាព ហើយខ្ញុំសន្យាថានឹងបន្តឈរជាគំរូនៃបងប្អូនភេទទី៣និងបន្តចូលរួមផ្សព្វផ្សាយពិវិស័យអប់រំ បណ្ដុះគំនិតល្អៗនិងលុបបំបាត់ការរើសអើងភេទនៅក្នុងសង្គម។
ទោះមានឬគ្មានមកុដក៏ខ្ញុំនៅតែចូលរួមលើកស្ទួយសហគមន៍ភេទទី៣។ ការចែករំលែកជាអ្វីដែលខ្ញុំតែងតែធ្វើពីដើមមកហើយខ្ញុំនៅបន្តជួយជ្រោមជ្រែងដល់អ្នកដែលខ្វះខាតទៅតាមលទ្ធភាព»។







តាមរយៈការលើកឡើងរបស់បវរកញ្ញាភេទទី៣ រូបនេះទទួលបានការកោតសរសើរពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក។ មិនតែប៉ុណ្ណោះការទទួលបានតំណែងថ្មីដើម្បីប្រកួតនៅប្រទេសអ៊ីតាលីបានធ្វើឱ្យមហាជនបង្ហាញក្ដីរំភើបចំពោះកិច្ចការថ្មីរបស់កញ្ញាក្នុងការតំណាងឱ្យមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិនាលើកនេះ៕
រូបភាព៖Nean Nean Som























Account
Security
Favourite Content