បិទបញ្ចប់រឿងក្ដី Tangmo! តុលាការថៃសម្រេចលើកលែងទោសឱ្យជនសង្ស័យ ៣រូប ដោយទុកឱ្យម្នាក់ជាប់ពន្ធនាគារ

នៅក្នុងសវនការទៅលើសំណុំរឿងដែលតារាស្រីថៃ​ Tangmo បានធ្លាក់ទូកស្លាប់ តុលាការខេត្ត Nonthaburi សម្រេចច្រានចោលលើកការប្ដឹងផ្ដល់ទៅលើជនជាប់ចោទចំនួន ៣នាក់ គឺ San, Kratik, Pheem ស្របពេលដែលលោក Job ត្រូវទទួលទោសជាប់ពន្ធនាគារ និងរងការផាកពិន័យជាទឹកប្រាក់។

យោងតាមកាសែត PPTV នៅថ្ងៃទី២៣ ខែឧសភានេះ តុលាការខេត្ត Nonthaburi បានបើកសវនការជាថ្មី ទៅលើហេតុការណ៍ដែលកើតឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ ដោយមានតារាស្រីឈ្មោះ Tangmo Nida Patcharaveerapong បានធ្លាក់ពីលើទូកល្បឿនលឿនចូលទៅក្នុងទន្លេចៅប្រាយ៉ា បណ្ដាលឱ្យនាងបានបាត់បង់ជីវិត ជាមួយនឹងការសង្ស័យថា ករណីនេះអាចជាអំពើឃាតកម្ម។

ជាលទ្ធផល នៅវេលាម៉ោង ១២ និង២៥នាទីនេះ តុលាការបានកាត់ក្ដីលើកលែងទោសឱ្យជនជាប់ចោទចំនួន រូបគឺ San, Kratik និង Pheem ដោយលើកហេតុផលថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកាត់ទោសតាមការចោទប្រកាន់នោះទេ។

ទន្ទឹមគ្នានេះ លោកមេធាវី Decha បានរៀបរាប់ថា ដ្បិតហេតុការណ៍បានកើតឡើងពិតមែន តែតុលាការសម្រេចច្រានចោលព្រោះតែ មិនមែនភស្តុតាងគ្រប់គ្រាន់ ហើយ Tangmo បានដើរទៅខាងក្រោយទូក ជាហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់នេះ ដោយខ្លួនឯង។

យ៉ាងណាមិញ ប្រភពដដែលបានរាយការណ៍បន្ថែមថា តុលាការបានកាត់ទោសឱ្យ Job ជាប់ពន្ធនាគារសរុបចំនួន ៦ខែ និងត្រូវបង់ប្រាក់ផាកពិន័យចំនួន ​២៤ ០០០​បាត ឬប្រមាណ ៧៤០ ដុល្លារអាមេរិក ដោយមានការព្យួរទោសរយៈពេល ១ឆ្នាំ។

ជាក់ស្ដែង លោកបានជាប់ទោសចំនួន ២ករណី រួមមានបទបំផ្លាញភស្តុតាងពាក់ព័ន្ធនឹងការស៊ើបអង្កេតក្នុងករណីស្រវឹងរបស់ហៃសូ Por ដោយលោកត្រូវជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ ១៦ ០០០បាត ឬប្រមាណ ៤៩០ ដុល្លារអាមេរិក និងត្រូវជាប់ពន្ធនាគារ ២ខែ និងពិន័យជាទឹកប្រាក់ ៨ពាន់បាត ឬ ២៥០ដុល្លារទៀត ពីបទចោលរបស់របរចូលទន្លេចៅប្រាយ៉ា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

Leave a Reply

Your email address will not be published.Required fields are marked *