បង្ហាញស្នាដៃកំពូលៗ ៩ រឿងរបស់តួរឿង “Big World” Jackson Yee ដែលអ្នកគាំទ្រមិនគួររំលង

Jackson Yee ត្រូវបានគេស្គាល់ថាជាតារាសម្តែងនិងតារាចម្រៀងចិនវ័យក្មេងដ៏ល្បីល្បាញ ហើយថ្មីៗនេះកេរ្តិ៍ឈ្មោះរបស់គេកាន់តែកើនឡើងមួយកម្រិតទៀតតាមរយៈការសម្ដែងក្នុងភាពយន្ត “Big World” ជាតួអង្គ Liu Chunhe យុវជនមានជំងឺពិការខួរក្បាលដែលប្រឈម​នឹង​ការ​លំបាករាប់លាន​ជំពូកក្នុង​ជីវិត​ ប៉ុន្តែនៅតែមានក្តីសង្ឃឹម និងក្តីសុបិនមិនចុះចាញ់។

កើតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០០ នៅទីក្រុង Huaihua ខេត្ត Hunan តារាប្រុសរូបនេះបានចាប់ផ្តើមអាជីព ក្នុងវិស័យសិល្បៈតាំងពីអាយុ ៥ ឆ្នាំ ដោយបានចូលរួមកម្មវិធីទូរទស្សន៍ ហើយនៅអាយុ ១០ ឆ្នាំ លោកក៏បានចាប់ផ្តើមសម្តែងក្នុងខ្សែភាពយន្ត។ ក្រោយមកនៅអាយុ ១៣ ឆ្នាំ Jackson Yee បានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមចម្រៀងប្រុស TFBOYS ដែលជាក្រុមចម្រៀងប្រុសចិនដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ជាមួយនឹងសមត្ថភាពចម្រុះ ទាំង​ច្រៀង រាំ និង​សម្ដែង​ ​បាន​ធ្វើ​ឲ្យ​លោកត្រូវ​បាន​គេស្គាល់​និង​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ។

ក្នុងអាជីពសម្ដែង Jackson Yee បាន​បង្ហាញឱ្យឃើញពី​ទេពកោសល្យ​របស់ខ្លួនតាម​រយៈស្នាដៃ​ភាពយន្ត​ជា​ច្រើនដូចជា៖

១. ភាពយន្តភាគ “The Longest Day in Chang’an” ចេញឆ្នាំ ២០១៩ Jackson Yee សម្ដែងជាតួ Li Bi។ ដោយសារភាពល្បីល្បាញនៃរឿងនេះធ្វើឱ្យ រូបលោកបានជាប់បេក្ខភាពពានរង្វាន់តួឯកប្រុសឆ្នើមពីកម្មវិធី Golden Eagle Award លើកទី៣០ និងជាប់បេក្ខភាពពានរង្វាន់បុគ្គលមានឥទ្ធិពលបំផុតប្រចាំទសវត្សរ៍របស់ទស្សនាវដ្ដី GQ។

២. ភាពយន្ត “Better Days” ចេញឆ្នាំ ២០១៩ Jackson Yee សម្ដែងជាតួ Xiao Bei។ ភាពយន្តនេះបានធ្វើឱ្យ Jackson Yee ចាប់ផ្ដើមល្បីល្បាញជាអន្តរជាតិ ខណៈភាពយន្តត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់អូស្កាលើកទី៩៣ ផ្នែកភាពយន្តអន្តរជាតិ និងបានជាប់ជាបេក្ខភាពចុងក្រោយក្នុងកម្មវិធីមហោស្រពភាពយន្តក្រុងបែរឡាំងលើកទី៦៩ ថែមទាំងបានបំបែកកំណត់ត្រារកប្រាក់ចំណូលបានខ្ពស់រហូតដល់ ២៣០ លានដុល្លារ។

៣. ភាពយន្ត “A Little Red Flower” ចេញឆ្នាំ ២០២០ Jackson Yee សម្ដែងជាតួ Yihang Wei

៤. ភាពយន្ត “The Battle at Lake Changjin” ចេញឆ្នាំ ២០២១ Jackson Yee សម្ដែងជាតួ Wu Wanli។ រកចំណូលសរុបបានជាង ៩០០ លានដុល្លារ រឿងនេះបានបង្កើតប្រវត្តិសាស្ត្រសម្រាប់វិស័យភាពយន្តចិនដោយក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី២លើពិភពលោកសម្រាប់ឆ្នាំ២០២១ តាមរយៈការបង្ហាញសាច់រឿងពាក់ព័ន្ធការលះបង់ ភាពក្លាហាន ការស្រលាញ់ជាតិ និងទឹកចិត្តអ្នកតស៊ូមិនចុះចាញ់របស់កងទាហានចិន។

៥. ភាពយន្ត “Water Gate Bridge” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Wu Wanli

៦. ភាពយន្ត “Hero” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Li Zhaohua

៧. ភាពយន្ត “Nice View” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Jing Hao

៨. ភាពយន្ត “Full River Red” ចេញឆ្នាំ ២០២៣ Jackson Yee សម្ដែងជាតួ Sun Jun

៩. ភាពយន្ត “Big World” ចេញឆ្នាំ ២០២៤ Jackson Yee សម្ដែងជាតួ Liu Chunhe។ ការសម្ដែងតួអង្គ​នេះពិត​មាន​ការ​លំបាក និង​ទាមទារ​ការ​ត្រៀមខ្លួន​យ៉ាង​ហ្មត់ចត់។ លោកបានចំណាយពេលជាច្រើនដើម្បីសិក្សា និងសង្កេតយ៉ាងដិតដល់នូវអាកប្បកិរិយារបស់អ្នកជំងឺដែលមានជំងឺខួរក្បាល ដើម្បីអាចបង្ហាញពីអារម្មណ៍ និងចលនារបស់តួអង្គបានដូចពិតៗ។ ជាលទ្ធផល ការសម្ដែងរបស់លោកបានទទួលការកោតសរសើរកាន់តែខ្លាំង ដោយបានឆក់ទាញអារម្មណ៍ទស្សនិកជនឱ្យចូលតួតាម​ស្ទើរគ្រប់គ្នា។

Jackson Yee ធ្លាប់​និយាយ​ថា “ការសម្ដែងគឺជាចូលទៅរស់នៅក្នុងជីវិតដែលមានបែបផែនផ្សេងៗជាច្រើន” ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការកែលម្អខ្លួនឯង និងការប្រកួតប្រជែងដែនកំណត់សមត្ថភាពរបស់ខ្លួន។ ពីក្មេងប្រុស​ម្នាក់​ដែលតាមចាប់ក្ដីស្រមៃ​ក្នុង​វិស័យ​សិល្បៈ បច្ចុប្បន្នលោក​បាន​ក្លាយ​ជា​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ និង​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ខណៈវិថីរបស់លោកគឺពោរពេញទៅដោយការខិតខំប្រឹងប្រែង និងការលះបង់ ដែលក្លាយជាកម្លាំងជំរុញទឹកចិត្តមួយសម្រាប់អ្នកមានសុបិនចង់ដើរតាមគន្លងរបស់លោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *