“ASIAN STATE OF MIND” ពី វណ្ណដា, Jay Park, Awich, Masi Wei និងតារារ៉េបឥណ្ឌា KR$NA បានចេញផ្សាយហើយកាលពីប៉ុន្មានថ្ងៃមុន។ សម្រាប់កម្ពុជាបទថ្មីនោះ ពិតជានៅតែដក់ជាប់ក្នុងចិត្ត និងមានមោទនភាពចំពោះតារាខ្មែរ ដែលអាចឈរនៅ Top ជាមួយតារានៅអាស៊ីដទៃទៀត។

សារពីតារា K-pop ម្ចាស់បទ «MOMMAE» បានបង្ហោះសារនៅ Story IG មានគណនី moresojuplease ជាបន្តបន្ទាប់ពីចម្រៀងមួយបទរួមគ្នាជាមួយតារាអាស៊ី ៤ រូបទៀត។ ក្នុងចំណោម story ដែល Jay Park បាន add ភ្ជាប់ជាមួយបទចម្រៀងថ្មីពីសំណាក់តារាប្រុសវ័យ ៣៧ ឆ្នាំរូប លោកបាននិយាយសរសើរពី វណ្ណដា ផងដែរ។ អ្នកគាំទ្រគ្រាន់តែឃើញបែបនេះភ្លាម រំភើបក៏រំភើប និងសន្និដ្ឋាន ឬទស្សន៍ទាយបន្តថា វណ្ណដា និង Jay Park អាចមានបទថ្មីរួមគ្នាតែ២ នាក់ដែរ ឬទេ។
សម្រាប់តារា K-Pop Jay Park បានកោតសរសេរថា “@therealvannda the voice of Khmer” មានន័យថា វណ្ណដា សំឡេងតំណាងឲ្យខ្មែរ ហើយសាមីខ្លួន ក៏បាន Share បន្តផងដែរ។ បើសង្កេតមើលក្នុង MV បទ “ASIAN STATE OF MIND” មានរូប poster ដែលអាចមើលស្គាល់យ៉ាងច្បាស់ថាជាកំពូលតារារ៉េបប្រចាំស្រុកខ្មែរ ម៉ាន់ វណ្ណដា។




មុន MV បទថ្មីរួមគ្នាជាមួយ Jay Park តារាកូរ៉េសាច់ដុំកង់ៗរូបនេះ បានចុច follow លើ Instagram តារាប្រុសខ្មែរវ័យ ២៧ រូបនេះដែរ។ គួរបញ្ជាក់ផងដែរថាបទចម្រៀង “ASIAN STATE OF MIND” វណ្ណដា បានព្យាយាមយកសម្បត្តិ
វប្បធម៌ខ្មែរច្រើនយ៉ាងទាំងសម្លៀកបំពាក់ ប្រាសាទបុរាណ ឧបករណ៍ភ្លេងខ្មែរ ជាដើម៕





រូបភាព៖ therealvannda និង moresojuplease




















































Account
Security
Favourite Content