តាមរយៈការឡាយផ្ទាល់ពីផេកផ្លូវការ Miss Cosmo Cambodia នាព្រឹកថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២៤ បវរកញ្ញារូបស្រស់ អ៊ិន លក្ខិណា បានមកដល់ប្រលានយន្តហោះខ្មែរត្រៀមចេញដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមប្រកួត Miss Cosmo international 2024។

នៅក្នុងការចេញដំណើរនេះ ក៏មានការជូនដំណើរដោយផ្ទាល់ពីសំណាក់អ្នកនាង អ៊ឹម សុគន្ធា នាយិកា Miss Grand Cambodia និងអ្នកគាំទ្ររបស់ លក្ខិណា ផងដែរ។ ដោយឡែក បង្ហាញការតាំងចិត្តនៅចំពោះមុខអ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានក្នុងស្រុក អ៊ិន លក្ខិណា បានប្ដេជ្ញានាំយកជយលាភីត្រឡប់មកកាន់ជាតិមាតុភូមិ ព្រមទាំងពាំនាំចំណេះដឹងថ្មី និងការចែករំលែកល្អៗពីក្រៅប្រទេសទៀតផង។ ព្រមជាមួយគ្នានេះដែរ Miss Cosmo Cambodia 2024 សុំឱ្យមានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតគាំទ្រកញ្ញាតាមរយៈការប្រកួតក្នុងវគ្គនiមួយៗក្នុងកម្មវិធីនាលើកនេះ។



គួរឱ្យដឹងដែរថា បវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះបានបង្ហើបឱ្យអ្នកគាំទ្របានដឹងអំពីកាលបរិច្ឆេទនៃការប្រកួតដោយនៅថ្ងៃ ១០ ខែតុលា ឆ្នាំ ២០២៤ ជាការប្រកួត Final ខណៈថ្ងៃ ២ ខែតុលា ឆ្នាំ ២០២៤ ជាថ្ងៃប្រកាសលទ្ធផល។ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមអាចអញ្ជើញបានដោយផ្ទាល់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
ទស្សនាការ Live ផ្ទាល់ពីផេកផ្លូវការ Miss Cosmo Cambodia ៖ https://www.facebook.com/61561155777944/videos/482632731345780





















































Account
Security
Favourite Content