តារាចម្រៀងរ៉េបលំដាប់ប្រទេស វណ្ណដា មិនធ្វើឱ្យអ្នកទស្សនា និងមហាជនខកបំណង ខណៈបទថ្មីទើបចេញបាន២ថ្ងៃ ស្រាប់តែហក់ឡើង Trend#1 នៅលើយូធូបបាត់ទៅហើយ បើទោះជាសាមីខ្លួនកំពុងនៅអាមេរិកក៏ដោយ។

កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងរ៉េប វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា «BABY MAMA» ជាបទចម្រៀងដែលបានទទួលបានការគាំទ្រមិនចាញ់បទមុនៗនោះទេ។ បទ«BABY MAMA» បានកើនចំនួនអ្នកទស្សនាជាង ២ លាននាក់នៅលើហ្វេសបុក និង 800K អ្នកទស្សនា និងបានឡើង Trend#1 នៅលើយូធូបគិតត្រឹមម៉ោង ១១ ព្រឹកនេះ។ សម្រាប់បទចម្រៀងនីមួយៗរបស់តារារ៉េបមានប្រភពពីខេត្តព្រះសីហនុរូបនេះ ពេលចេញផ្សាយ ដឹងតែអាចហក់ឡើងលេខ១ លើយូធូប ជាបទពេញនិយមខ្លាំងបានយ៉ាងងាយមិនថាបទទោល ឬបទសហការឡើយ សុទ្ធតែអាចឈរនៅតំណែងនោះបាន៕

ទស្សនាវីដេអូចម្រៀង BABY MAMA របស់ វណ្ណដា























































Account
Security
Favourite Content