នៅក្នុងជំនួបកិច្ចសម្ភាសរវាងអ្នកព្រះនាង នរោត្តម ជេនណា និងអ្នកយកព័ត៌មានមកពីស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) កញ្ញា Wang Bingbing លើទឹកដីអច្ឆរិយអង្គរ សៀមរាប កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ ព្រះនាងតូចទ្រង់បានបង្ហាញប្រាប់ពីក្ដីស្រមៃចំនួន ៣ ក្នុងចំណោមក្ដីស្រមៃធំៗជាច្រើនរបស់ទ្រង់។

ឆ្លើយតបនិងសំណួរបស់កញ្ញា Bingbing ទាក់ទិនក្ដីស្រមៃរបស់ទ្រង់ក្នុងឆ្នាំថ្មីមានអ្វីខ្លះ? ព្រះនាងក៏បានរៀបរាប់ទាំងញញឹមថា ៖«តាមពិតខ្ញុំមានក្ដីស្រមៃច្រើន តែសុំលើកយកតែ ៣ មកសិន។ សម្រាប់ក្ដីស្រមៃទី១ នោះគឺខ្ញុំចង់បានកម្ពស់ ១.៧០ ម៉ែត្រ ខណៈបច្ចុប្បន្នខ្ញុំមានកម្ពស់១.៦០ ម៉ែត្រ ទៅហើយ រីឯក្ដីស្រមៃទី២ គឺចង់លើកស្ទួយប្រទេសកម្ពុជា និងចុងក្រោយទី៣ គឺសង្ឃឹមថាមិត្តកម្ពុជាចិននឹងគង់វង្សជាអមតហើយរឹងមាំជារៀងរហូត»។
ក្នុងវីដេអូសន្ទនាដ៏យូរនេះដែរព្រះនាងតូច ជេនណា ក៏បានរៀបរាប់ពីវប្បធម៌អរិយធម៌របស់ប្រទេសកម្ពុជា ដោយបានបញ្ចូលភស្តុតាងមួយចំនួនដែលបង្ហាញប្រាប់ថាប្រាសាទអង្គរវត្តជាបេតិកភណ្ឌជាតិ ថែមទាំងបានបរិយាយប្រាប់ថា សូម្បីតែទង់ជាតិប្រទេសកម្ពុជាក៏មានរូបប្រាសាទអង្គរវត្តដែរ ដើម្បីឲ្យអ្នកយកព័ត៌មានដ៏ស្រស់ស្អាតរបស់ចិនរូបនោះ យល់ពីគុណតម្លៃនៃប្រាសាទអង្គវត្ត។ ទ្រង់ក៏បានបន្តប្រាប់ពីប្រវត្តិ និងបុគ្គលសំខាន់ៗដែលរួមគ្នាបង្កើតរបាំអប្សរា មិនតែប៉ុណ្ណោះទ្រង់បានរៀបរាប់រឿងរ៉ាវមួយចំនួនទាក់ទងរឿងសង្ក្រាន្តផងដែរ។ សែរាជវង្សអង្គនេះ ក៏បានចែករំលែកពីវប្បធម៌ម្ហូបអាហារដែលមានដូចជា នំអាកោត្នោត នំអន្សមចេក និងបានរៀបរាប់អំពីពិធីទទួលទេវតាឆ្នាំថ្មី ទៅដល់ប្រព័ន្ធផ្សព្វផ្សាយរបស់សាធារណរដ្ឋប្រជាមានិតចិនទៀតផង។



ក្រោយពីបានសាកសួរ និងទទួលបានការចែករំលែករឿងរ៉ាវជាច្រើនពីព្រះនាង នរោត្តម ជេនណា កញ្ញា Wang Bingbing ក៏បានត្រៀមកាដូពិសេសមួយជូនទៅកាន់ព្រះនាងដែលនោះគឺរូបថតដែលសរសេរដោយផ្ទាល់ពីតារាស្រីចិនZhao Lusi ដែលជា Idol ក្នុងព្រះទ័យទ្រង់។ មិនតែប៉ុណ្ណោះក៏មានជាឈុតបុរាណចិន Ma Mian Qun ជូនជាកាដូបន្ថែមដល់ទ្រង់ផងដែរ។



គួរឱ្យដឹងដែរថា កម្មវិធី Bing Bing You Li Le ជាកម្មវិធីមួយថ្មីរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) របស់ប្រទេសចិន ដែលបានធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ប្រទេសកម្ពុជា ត្រូវបានបកប្រែជាភាសាខ្មែរ ខណៈដែលវីដេអូជាភាសាចិនទទួលបានចំនួនអ្នកទស្សនារហូតដល់ទៅ ៤០ លាននាក់ ត្រឹមរយៈពេល ២៤ ម៉ោង និងជាប់ចំណាត់ថ្នាក់លេខ ១៣ នៅក្នុងប្រទេសចិន៕
វីដេអូhttps://www.facebook.com/JennaNorodomkh/videos/742825774599182




















































Account
Security
Favourite Content