Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ ស្រករក្រោយកាន់តែពិបាកប្រជែងជាមួយលោក។ ក្រៅពីមានទេពកោសល្យដ៏ឆ្នើមក្នុងការសម្ដែង លោកក៏ជាបុគ្គលម្នាក់ដែលពូកែខាងវិនិយោគអចលនទ្រព្យ និងដើរប្រមូលទិញតាមតំបន់ខុសៗ គ្នាផងដែរ។


យោងតាមរបាយការណ៍អចលនទ្រព្យប្រទេសកូរ៉េ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ បានឲ្យដឹងថា បច្ចុប្បន្ន លោកត្រូវបានគេប៉ាន់ប្រមាណ បានក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃ មានតម្លៃច្រើនជាង ២២ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៣ លោកបានទិញផ្ទះបែប Penthouse ក្នុងតម្លៃ ៣.២ លានដុល្លារអាមេរិក។ បច្ចុប្បន្ន តម្លៃនៅតំបន់ដែលលោកបានទិញគឺហក់ដល់ជិត ១០ លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៤ លោកបានទិញផ្ទះជាន់ទី ១៧ នៅតំបន់មួយក្នុងទីក្រុង សេអ៊ូល ដែលមានតម្លៃប្រមាណ ២.៤ លានដុល្លារអាមេរិក។ នៅខែ មករា ឆ្នាំ ២០២៤ លោកក៏បានទិញផ្ទះ Penthouse លក្ខណៈឯកជនមួយផ្សេងទៀត ដែលមានតម្លៃ ៦,៤ លានដុល្លារអាមេរិក។ សម្រាប់ទីផ្សារបច្ចុប្បន្ន ផ្ទះដែលលោកទិញទាំង ៣ ត្រូវបានគេប៉ាន់ប្រមាណមានតម្លៃហក់ដល់ ២២ លានដុល្លារ។


យោងតាមប្រភពព័ត៌មាន vnexpress បច្ចុប្បន្ន ទ្រព្យសម្បត្ដិសរុបរបស់តារាប្រុសវ័យ ៣៦ ឆ្នាំរូបនេះ ហក់ដល់ ១១៧ លានដុល្លារអាមេរិក ធ្វើឲ្យលោកក្លាយជាតារាប្រុសកូរ៉េម្នាក់ដែលជោគជ័យខ្លាំង និងរកបានប្រាក់ចំណូលយ៉ាងច្រើន។ ទ្រព្យសម្បត្ដិរបស់លោកបានមកពីការថតរឿង ថតស្បតពាណិជ្ជកម្មនានា និងពីការទិញដូរអចលនទ្រព្យ។ លោកក៏ជាតារាប្រុសម្នាក់មានតម្លៃខ្លួនថ្លៃ ដោយសម្ដែងក្នុងភាគទទួលបានប្រាក់ច្រើនជាង ១៦ ម៉ឺនដុល្លារអាមេរិក៕






















































Account
Security
Favourite Content