យោងតាមប្រភពសារព័ត៌មានកូរ៉េ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ តារាសម្ដែងស្រី Go Yoon Jung បានជូនអំណោយអាវរងាដល់បុគ្គលិក និងក្រុមការងារថតរឿងភាគថ្មីជាង ១០០ នាក់ដែលធ្វើឱ្យពួកគេមានភាពភ្ញាក់ផ្អើលជាខ្លាំង។

អាវរងានោះគឺជាផលិតផលរបស់ម៉ាក Discovery Expedition ដែលបច្ចុប្បន្នតារាស្រីរូបនេះកំពុងធ្វើជាទូតផ្សព្វផ្សាយ ហើយអាវនីមួយៗគឺមានតម្លៃជាង ៣៥០០០ វ៉ុនប្រហែលជិត ៣០០ ដុល្លារសហរដ្ឋអាមេរិកដែលជាតម្លៃនៅលើគេហទំព័រផ្លូវការរបស់ប្រេនមួយនេះ។ ដោយសារនៅប្រទេសកូរ៉េ ពេលនេះគឺកំពុងស្ថិតនៅក្នុងរដូវរងា ដូច្នេះការសម្ដែងទឹកចិត្តរបស់ Go Yoon Jung ប្រៀបដូចជាការផ្ដល់ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ដល់ក្រុមការងារទាំងមូលផងដែរ។



គួរបញ្ជាក់ដែរថា ថ្មីៗនេះតារាសម្ដែងស្រី Go Yoon Jung បានឈ្នះពានរង្វាន់តារាសម្ដែងថ្មីឆ្នើមបំផុតឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Asia Contents Awards & Global OTT Awards 2023 ផងដែរ។ អំឡុងពេលឡើងទទួលពានរង្វាន់នាងបានចែករំលែកថាពានរង្វាន់មួយនេះពិតជាមានន័យសម្រាប់នាងបំផុតព្រោះជាពានដំបូងដែលនាងបានទទួលចាប់តាំងពីនាងចាប់ផ្ដើមឈានជើងចូលវិស័យសម្ដែងភាពយន្ដមក។ តារាស្រីរូបនេះក៏បានបន្ថែមទៀតថានាងនឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរព្រមជាមួយក្ដីស្រឡាញ់ និងការលើកទឹកចិត្តដើម្បីអ្នកគាំទ្រជាទីស្រឡាញ់របស់នាង។ បច្ចុប្បន្ននាងបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង Wise Resident Life ដែលគ្រោងនឹងចាក់បញ្ចាំងនៅឆមាសទីមួយនៃឆ្នាំ ២០២៤ ផងដែរ ៕























































Account
Security
Favourite Content