រូបថត pre-wedding cute cute ជាច្រើនសន្លឹករបស់ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមី ដែលថតលើទឹកដីសៀមរាបអង្គរ កំពុងទទួលបានការចាប់អារម្មណ៍ និងត្រូវបានចែកចាយយ៉ាងច្រើនកុះករនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីកញ្ញាបានបង្ហោះនៅលើអាខោនហ្វេសបុកកាលពីថ្ងៃម្សិលមិញនេះ។













ដូចដែលប្រិយមិត្តធ្លាប់បានស្គាល់ហើយថា ស្រីស្រស់សោភារូបនេះធ្លាប់តែតុបតែងខ្លួនបែបស្រគត់ស្រគំសមសួន និងចរិតសុភាពរាបសារតារាស្រីធ្មេញច្រពើស តែដល់បានឃើញរូបថត pre-wedding ធ្វើឱ្យម្នាក់ៗលាន់មាត់ថា wow គ្រប់គ្នា ព្រោះរូបថតទាំងនោះមិនត្រឹមតែស្អាត និងគួរឱ្យស្រលាញ់នោះទេ រូបខ្លះបង្ហាញពីភាពផ្អែមល្ហែម រូបខ្លះទៀតក៏កំប្លែងដែលឆក់បេះដូងហ្វេនៗឱ្យស៊ែរមិនតិចនាក់នោះទេ។
គួរឱ្យដឹងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមីរូបសង្ហា លោក ឌី ពេជ្រ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ហើយ៕




















































Account
Security
Favourite Content