ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទម្រាំតែអាចមកធ្វើជាតារាចម្រៀងនៅក្នុងវិស័យខេប៉ុបបាន តារាគ្រប់រូបត្រូវមានសមត្ថភាពខាងច្រៀង និងរាំព្រមទាំងសមត្ថភាពផ្សេងៗជាច្រើនទៀត ដូចជាការរៀន និងភាពប៉ិនប្រសប់ខាងផ្នែកជំនាញ ជាច្រើនទៀត។ ថ្ងៃនេះយើងនឹងមកបើកបង្ហាញពីតារាខេប៉ុបទាំង១០រូបដែលភាពឆ្លាតវៃនិង IQ ខ្ពស់មិនធម្មតា ចង់ដឹងថាមានតារាណាខ្លះ តោះយើងទៅមើលទាំងអស់គ្នា!
១. JANG WON-YOUNG (IZONE)

អាយដលក្មេងខ្ចីដែលបានបើកបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមចម្រៀងនារីនៅវ័យត្រឹមតែ ១៤ឆ្នាំរូបនេះធ្លាប់បាននិយាយពីពិន្ទុក្នុងការរៀនរបស់ខ្លួនក្នុងកម្មវិធីកម្សាន្តមួយថា នាងទទួលបានពិន្ទុ ១០០ពេញទៅលើមុខវិជ្ជាគណិតវិទ្យា ភាសាកូរ៉េ និង ភាសាអង់គ្លេស។ នាងធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតមុខវិជ្ជាគណិតវិទ្យា វាជារង្វាន់ដំបូងបង្អស់ក្នុងជីវិតនាង ហើយនាងពិតជាមានមោទនភាពជាមួយពានរង្វាន់នោះខ្លាំងណាស។
WON YOUNG អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ព្រោះសាលារៀនរបស់នាងបង្វឹកឲ្យសិស្សនិយាយភាសាអង់គ្លេសតាំងពីរៀនបឋមមកម្ល៉េះ។ ពិន្ទុ IQ របស់នាងនៅក្នុងកម្រិតប្រហែល ១៣០។
២. KYU HYUN ( SUPER JUNIOR)

KYU HYUN មានកម្រិត IQ ដល់ទៅ ១៣០ជាម្នាក់ក្នុងចំណោមអាយដលដែលពូកែខាងគណិតវិទ្យា ។ នៅក្នុងអំឡុងពេលសិក្សានៅថ្នាក់អនុវិទ្យល័យ គេបានទទួលបានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាលំដាប់ប្រទេស។
ដោយសារតែភាពឆ្លាតវៃរបស់គេ ឪពុកម្តាយរបស់ KYU HYUN បានឲ្យរូបគេរៀនខាងផ្នែកច្បាប់ តែមិនបានសម្រេចព្រោះ KYU HYUN ដឹងថាខ្លួនមានទេពកោសល្យខាងចម្រៀងទើបសម្រេចចិត្តចូលមកប្រឡូកវិស័យសិល្បៈ។ ពីដំបូងម្តាយរបស់គេមិនគាំទ្រយ៉ាងខ្លាំងដែលគេចង់មកធ្វើជាតារាចម្រៀងតែ ឪពុករបស់គេបានប្រាប់ថាគាត់នឹងគាំទ្រឲ្យ KYU HYUN ប្រឡូកក្នុងវិស័យសិល្បៈ ប្រសិនបើ KYU HYUN អាចចូលរៀនក្នុងមហាវិទ្យាល័យដែលល្បីឈ្មោះបាន ហើយ KYU HYUN ក៏បានចូលរៀនក្នុងមហាវិទ្យាល័យ KYONG HEE ជាមហាវិទ្យាល័យល្បីឈ្មោះលំដាប់លេខ១នៅក្នុងប្រទេសកូរ៉េ។ KYU HYUN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០១៣ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅក្នុងឆ្នាំ ២០១៦។
៣. YONG HEE (CIX)

ក្រៅពីរូបរាងដែលស្រស់សង្ហាហើយបើនិយាយពីការសិក្សាវិញក៏ល្អមិនចាញ់មុខមាត់ដែរ។ គេបញ្ចប់ការសិក្សាផ្នែកគណិតវិទ្យាពីសាលារៀនឯកជនលំដាប់លេខ១ក្នុងចំណោមសាលាឯកជនដែលល្បីឈ្មោះទាំង៥របស់ប្រទេសកូរ៉េ។
YONG HEE មានសមត្ថភាពដោះស្រាយលំហាត់គណិតវិទ្យាយ៉ាងខ្លាំង ឬសូម្បីតែការប្រលងដើម្បីចូលមហាវិទ្យាល័យដែលជាវិញ្ញាសាលំបាកៗ ក៏គេអាចធ្វើបានយ៉ាងល្អ ហើយគេក៏បានបង្រៀនគណិតវិទ្យា ដល់អ្នកគាំទ្រតាមរយៈបណ្តាញសង្គម TWITTER ថែមទៀតផង។
៤. DAE-HYEON (WEI)

DAE HYEON ជាម្នាក់ក្នុងចំណោមបេក្ខជនដែលចូលរួមប្រកួតកម្មវិធី Product 101 រដូវកាលទី២ ហើយក៏បានបើកបង្ហាញខ្លួនជាមួយនឹងក្រុមចម្រៀងរបស់ខ្លួនរួចរាល់ហើយដែរឈ្មោះថាក្រុម «WEI» ដោយ DAE HYEON ឈរនៅតំណែងជាប្រធានក្រុម ។ ប្រវត្តិការសិក្សារបស់គេ បើទោះជាមិនមានព័ត៌មានលម្អិតមកបញ្ជាក់ថាបានបញ្ចប់ពីសាលាណាមកក៏ប៉ុន្តែគេមានលិខិតអនុញ្ញាតឲ្យធ្វើការខាងវិស្វករនិងផ្នែកផ្សេងៗទៀត ៤សន្លឹក។
គេអាចទៅធ្វើជាវិស្វករបានតែម្តងប្រសិនបើគេមិនចូលមកប្រឡូកក្នុងវិស័យសិល្បៈ ។ គេបានបើកបង្ហាញនៅក្នុងកម្មវិធី Video Star ថា « គេមានលិខិតអនុញ្ញាតដែលអាចឲ្យគេធ្វើជាវិស្វករបានតាំងពីអាយុ១៦ឆ្នាំ បន្ទាប់មកទៀត លិខិតអនុញ្ញាតខាងជំនាញ Designនិង Computer ដែលគេទទួលបានក្នុងវ័យ ១៧ឆ្នាំ។ វាជាលិខិតអនុញ្ញាតដែលគេមានមោទកភាពខ្លាំងមែនទែនព្រោះបានមកដោយលំបាក។ មួយសន្លឹកទៀតជាលិខិតអនុញ្ញាតផ្នែកខាងវាស់វែងដែលអាចយកទៅប្រើប្រាស់ក្នុងការវាស់វែងដីធ្លី និងចុងក្រោយលិខិតអនុញ្ញាតផ្នែកខាងរដ្ឋបាល ដែលអាចយកទៅប្រើប្រាស់ក្នុងការងារដែលទាក់ទងនិងឯកសារ។ គេជាមនុស្សដែលឧស្សាហ៍និងប្រឹងប្រែងក្នុងការរៀនសូត្រតាំងពីក្មេង។
៥. TAECYEON (2PM)

TAECYEON បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនៅពេលដែលបានដឹងពីពិន្ទុនៃការរៀនរបស់គេ។ គេអាចប្រើភាសាអង់គ្លេសបានយ៉ាងល្អអំឡុងពេលដែលគេរៀននៅសហរដ្ឋអាមេរិក។ គេបានពិសោធន៍ឲ្យអ្នកគាំទ្រឃើញថាគេមានសមត្ថភាពទាំងខាងសិល្បៈ ខាងរៀន និងកីឡា ព្រោះគេបានចូលរៀននៅ Korean University Grades School Of International Study ខាងផ្នែកទំនាក់ទំនង។TAECYEON មាន IQ ១៣០ជាម្នាក់ក្នុងចំណោមតារាដែលមានភាពឆ្លាតវៃបំផុតក្នុងវិស័យខេប៉ុប។
៦. WENDY (RED VELVET)

WENDY ជាសិស្សគំរូ និងជាកីឡាការនី ដែលទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែករៀនគ្រប់មុខវិទ្យា និង ផ្នែកកីឡា តូរ្យតន្រ្តី។ ចំណាត់ថ្នាក់ទាបបំផុតនាងទទួលបានកាលនៅរៀនគឺ B+។ នៅក្នុងឆ្នាំ ២០០៩ នាងធ្លាប់បានទទួលពានរង្វាន់ OBAMA PRESEIDENT AWARD ជាពានរង្វាន់សម្រាប់សិស្សនិសិត្សដែលមានចំណាត់ថ្នាក់ការរៀនល្អរាល់ឆ្នាំ។
ក្រៅពីពានរង្វាន់ និងប័ណ្ណសរសើរ ឈ្មោះរបស់ WENDY ក៏ត្រូវបានឆ្លាក់ជាប់នៅតារាងកិត្តិយសរបស់សាលារៀនផងដែរ។ WENDYអាចនិយាយបាន ៤ ភាសាគឺ កូរ៉េ អង់គ្លេស បារាំង និង អេស្ប៉ាញ ។ ទោះជានាងមិនធា្លប់បើកចំហថា IQ ប៉ុន្មានតែអាចនឹងនៅកម្រិត 140។
៧. YUNHO (TVXQ)

YUNHO កើតនិងធំដឹងក្តីក្នុងគ្រួសារដែលធ្វើការខាងផ្នែកច្បាប់។ គេមានក្តីស្រមៃចង់ក្លាយជារដ្ឋអាជ្ញា តែគេត្រូវបានបញ្ឈប់ក្តីស្រមៃនោះ ក្រោយពីបានដឹងថាខ្លួនឯងចូលចិត្តសិល្បៈ ហើយក៏បានចុះកុងត្រាជាមួយ និងផលិតកម្ម SM Entertainment។
អំឡុងពេលដែល YUNHO នៅជាក្មេងហ្វឹកហាត់របស់ SM គ្រួសាររបស់គេជួបវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យគេត្រូវធ្វើការក្រៅម៉ោងជាច្រើនយ៉ាងដើម្បីជួយខ្លួនឯង និងគ្រួសារ។ YunHo បានទទួលការស្វាគមន៍ឲ្យចូលរៀននៅមហាវិទ្យាល័យ Khyung Hee តែគេជ្រើសរើសយកមហាវិទ្យាល័យ Myung ji ដើម្បីបន្តការសិក្សាវិញ។ ក្រោយមកគេបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យ Chung – Ang ដោយ IQ ដែលមានខ្ពស់ដល់ទៅ ១៤២ ធ្វើឲ្យ YunHo អាចនិយាយទាំងភាសាកូរ៉េ និងភាសាជប៉ុនបានយ៉ាងល្អ។
៨. Cha eun woo ( Astro )

ទោះបីជាទស្សនិកជនស្គាល់គេក្នុងនាមជាតារាចម្រៀងដែលមានមុខមាត់ និងរាងស្រស់សង្ហា តែគេក៏ជាសិស្សអច្ឆរិយៈមួយរូបដែរ ដែលមាន IQ ដល់ទៅ ១៤២ ។ អំឡុងពេលដែលគេកំពុងតែសិក្សា Cha eun woo បានគ្រងចំណាត់ថ្នាក់លេខ ១ក្នុងចំណោមពិន្ទុរៀនទាំងអស់ ព្រមទាំងឈរឈ្មោះនៅលើតារាងកិត្តិយសជាប្រចាំមិនដែលធ្លាក់ចេញពី Top ៥ របស់សាលានោះទេ។
គេជាប្រធានថ្នាក់ និងបានទទួលពានរង្វាន់ខាងផ្នែកប្រកួតប្រជែងភាសារអង់គ្លេស បច្ចុប្បន្ន Cha eun woo កំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យ Sung Kyung Kwan និងសិក្សាខាងផ្នែកសិល្បៈ ការសម្តែង ។
បើទោះជាលោកគ្រូរបស់គេគិតថា Cha eun woo អាចនឹងចូលទៅបន្តការសិក្សានៅមហាវិទ្យល័យ Khyung Hee ឬ មហាវិទ្យល័យលំដាប់ប្រទេសផ្សេងៗទៀតដើម្បីរៀនជំនាញ ផ្នែកច្បាប់ តែគេបានលះបង់ឱកាសទាំងនោះដើម្បីឆ្ពោះដំណើរទៅរកវិស័យសិល្បៈវិញ។
៩. Hani ( EXID )

Hani មាន IQ ខ្ពស់ដល់ទៅ ១៤៥។ នាងប្រើពេលក្នុងការត្រៀមខ្លួនដើម្បីប្រឡងត្រឹមតែ២ខែ ហើយក៏អាចយកបានពិន្ទុ ៩០០ ក្នុងចំណោមពិន្ទុពេញ ៩៩០ ។ក្រៅពីភាសាអង់គ្លេស និងភាសាកូរ៉េ នាងក៏ធ្លាប់បានទៅសិក្សានៅប្រទេសសចិនរយៈពេលមួយឆ្នាំពេញ ធ្វើឲ្យនាងអាចនិយាយភាសាចិនបានយ៉ាងល្អ។ ក្រៅពីនេះនាងក៏បានរៀនភាសាជប៉ុនថែមទៀតផង។
អំឡុងពេលដែលនាងនៅសិក្សា នាងទទួលបានពានរង្វាន់ក្នុងការប្រកួតកីឡាតាំងពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ ព្រមទាំងជាកីឡាការិនីហែលទឹកប្រចាំសាលារៀនថែមទៀតផង។
១០. Rapmonster ( BTS )

Rapmonster មាន IQ ខ្ពស់ដល់ទៅ ១៤៨។ អំឡុងពេលដែលគេសិក្សានៅថ្នាក់អនុវិទ្យាល័យ គេប្រឡងបានពិន្ទុ ៩០០ ក្នុងចំណោមពិន្ទុពេញគឺ ៩៩០ ។
ចំណែកនៅក្នុងអំឡុងពេលសិក្សាថ្នាក់វិទ្យាល័យ គេទទួលបានពិន្ទុល្អសឹងតែគ្រប់មុខវិជ្ជា ទាំងគណិតវិទ្យា ភាសារអង់គ្លេស និងមុខវិជ្ជាផ្សេងៗទៀត។ ឪពុកម្តាយរបស់គេមិនបានយល់ស្របដែលគេចង់មកប្រឡូកក្នុងវិស័យសិល្បៈ និងចង់ក្លាយទៅជា Rapper ឡើយ តែយ៉ាងណាក៏ដោយគេអាចបញ្ចុះ បញ្ចូលម្តាយរបស់គេបានដោយសួរទៅកាន់ម្តាយរបស់គេថា តើម៉ាក់ចង់មានកូនប្រុសដែលជា Rapper លំដាប់លេខមួយ ឬ ជាអ្នកសិស្សពូកែលំដាប់ទី ៥ពាន់?។
ក្រោយពីបានឮពាក្យនេះហើយម្តាយរបស់គេក៏បានយល់ព្រមឲ្យគេចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយគេក៏បានចូលមកធ្វើជាក្មេងហ្វឹកហាត់នៅក្នុងផលិតកម្ម BigHit នឹងបាន បង្ហាញខ្លួនជាតារាចម្រៀងប្រចាំក្រុម BTS ។ នៅពេលដែលគេបានក្លាយជាតារាចម្រៀង គេក៏បានហ្វឹកហាត់ភាសាអង់គ្លេសរបស់ខ្លួនបន្ថែមទៀតដោយខ្លួនឯង និងធ្វើឲ្យគេអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ៕

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី, ភាពយន្តនិងតន្រ្តី, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ

រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 19/10/2026
កូនខ្មែរថែរក្សាសម្បត្តិដូនតា ឪពុកនិងកូនប្រុសដែលត្រូវបានគេស្គាល់ថាជាអ្នកសៀមរាបបានប្រទះឃើញរូបបដិមាមួយអង្គដែលកប់ដីក្បែរផ្ទះរបស់ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 16/10/2026
ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 14/10/2026
ព្រឹត្តិការណ៍ Fashion Week លំដាប់ពិភពលោកឆ្នាំនេះ ក៏មានប្រេនកម្ពុជាដែលល្បីខាងសម្លៀកបំពាក់ Couture ចូលរួមបង្ហាញលើ Runway ដ៏អស្ចារ្យ ២ នោះគឺ New York F

ដូចរឿងភាគ AI! បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 14/10/2026
បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង
ព័ត៌មាន, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់
• 13/10/2026
ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 13/10/2026
ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 08/10/2026
និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 08/10/2026
កម្ពុជា ជាប្រទេសដែលមានវប្បធម៌វ័យចំណាស់មួយនៅអាស៊ីអាគ្នេយ៍ ក្នុងសម្លៀកបំពាក់ក៏ខ្មែរ មានភាពច្នៃប្រតិដ្ឋខ្ពស់ ហើយបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 08/10/2026
ប្រូមូសិនពិសេសមិនធ្លាប់មាន ហាងលក់ទំនិញកីឡា និងសម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀបចំកម្មវិធី Year End Sale ដោយមានការបញ្ចុះតម្លៃរហូតដល់ ៧០% លើទំនិញ Original ជាច្រើននៅក្នុងហាង។ អតិជន SKOR ទាំងអស់
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប








































Account
Security
Favourite Content