នេះជាមូលហេតុ យឹម ណារ៉ា សម្រេចចិត្តសាងព្រះផ្នួសនៅខេត្តសៀមរាប

កាលពី​យប់មិញ​មហាជន​ភ្ញាក់ផ្អើល ក្រោយ​គេ​ប្រទះ​ឃើញ​រូប​ពិធី​ករ យឹម ណារ៉ា កំពុង​គ្រង​ស្បង់​ចីវរ ក្នុង​កាយវិការ​សង្រួម​នាម​ជា​សង្ឃ បង្ហោះ​ឡើង​ដោយ​គណនី​ឈ្មោះ​ថា វិជ័យ​សំណាង ចិត្ត​អ្នក​សង្រ្គោះ ភ្ជាប់​ជាមួយ​សំណេរ​ថា៖ «អាត្មាភាព​ជា​សាមណេរ Nara Yim ជា​ពិធី​ករpnn មាន​សទ្ធា​ចូលកាន់​បួស​ក្នុង​ព្រះពុទ្ធសាសនា​មួយ​រយៈ ដើម្បី​បំពេញ​បុណ្យ​កុសលនិង​សេចក្ដី​ស្ងប់»។

មហាជន​បាន​ចោត​ជា​សំណួរ និង​ចម្ងល់​ជាច្រើន​ចំពោះ​ការ​សាង​ព្រះផ្នួស របស់​ពិធី​ករ​ល្បី​ឈ្មោះ​រូប​នេះ ប៉ុន្តែ​គ្រប់​សំណួរ​ទាំងអស់​នោះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សាមី​ខ្លួន​ឡើយ។ ដំបូង​ឡើយ គេ​ពុំ​ដឹង​ថា អតីត​ពិធី​ករ​ល្បី​ឈ្មោះ PNN រូប​នេះ រត់​ទៅ​សាង​ព្រះ​ផ្នួស ដើម្បី​បំពេញ​បុណ្យ​កុសល នៅ​វត្ត​ណា​មួយ​ទៀត រហូត​ព្រឹក​មិញ​នេះ ក្រុម​គ្រួសារ​អ្នកនាង ស៊ឹម សូលិកា បាន​ធ្វើ​ដំណើរ​ទៅ​ក្រាប​ថ្វាយ​បង្គំ​លោក​កូន Nara Yim និង​ធ្វើ​បុណ្យ​ចែកទាន នៅ​វត្ត​ប្រាសាទ​ត្រាំ​នាគ ខេត្ត​សៀមរាប។

យោង​តាម​គណនី អ្នកនាង ស៊ឹម សូលិកា បង្ហោះ​ឡើង​ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​ព្រះករុណា និង​ក្រុម​គ្រួសារ បាន​មក​ក្រាប​ថ្វាយ​បង្គំ​លោក​កូន Nara Yim និង​ធ្វើ​បុណ្យ​ចែកទាន នៅ​វត្ត​ប្រាសាទ​ត្រាំ​នាគ ខេត្ត​សៀមរាប សូម​ជូន​បុណ្យ​កុសល​ដែល​​យើង​ខ្ញុំ​បាន​កសាង ចែក​ជូន​ដល់​បង​ប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំង​អស់​គ្នា​ផង​ចុះ ។ សូម​អនុមោទនា​បុណ្យ​ដោយ​សេចក្ដី​ជ្រះថ្លា សាធុ សាធុ សាធុ ថ្ងៃអង្គារ ទី១២ ខែ​មេសា ឆ្នាំ២០២២»។ មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​ការ​កំណត់​លា​ចាកសិក្ខាបទ​របស់ សាមណេរ យឹម ណារ៉ា ដែល​ជា​អតីត​ពិធី​ករ​រូប​នេះ​នៅ​ឡើយ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។