ប្លែកពីគេ ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងជាតួអង្គយក្ខិនី មិនមែនបុត្រីទី៥កបិលមហាព្រហ្ម

មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​​ឈាន​ចូល​មក​ដល់ គេ​ឃើញ​តារា​ប្រុស​ស្រី​ល្បី​ៗ​ជាច្រើន​នាំគ្នា​តុបតែង​ខ្លួន​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី ជា​បុត្រី​ទី​៥​នៃ​កបិល​មហាព្រហ្ម ដោយ​តារា​ស្រី​ខ្លះ​ទ្រង់​គ្រឿង​ជា​តួអង្គ​ទេវតា​តែ​អង្គ​ឯង ប៉ុន្តែ​ខ្លះ​ទៀត​បាន​ថត​រូប​ជា​គូ​ជាមួយ​តារា​ប្រុស​ដែល​តែង​ខ្លួន​តំណាង​ឱ្យ​ចាតុម្ម​ហារាជិកា តាម​បែប Fashion ច្នៃ​ប្រឌិត​ថ្មី​របស់​អ្នក​ច្នៃ​ម៉ូដ។

ក្រឡេក​មក​មើល ស្រី​ស្អាត ជយលាភី​លំដាប់​រង​ទី​២ Miss Cambodia 2020 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញ​នោះ នាង​ហាក់​ប្លែក​ខុស​ពី​គេ​ ខណៈ​ដែល​គ្រប់គ្នា​គេ​តុបតែង​ខ្លួន​ជា​តួអង្គ​បុត្រី​ទី​៥​នៃ​កបិល​មហាព្រហ្ម ព្រះនាម «កិរិណី​ទេវី» តែ​នាង​បែរ​ជា​តុបតែង​ខ្លួន​ជា​តួអង្គ យក្ខិនី តំណាង​ពង្សា​កំណើត​របស់​ឆ្នាំ​ខាល​ជំនួស​វិញ។ រឹតតែ​ប្លែក​ជាង​នេះ​ទៅ​ទៀត វត្តីសារ៉ាវឌ្ឍី មិនមែន​តុបតែង​ជា​តួអង្គ យក្ខិនី ម្នាក់​ឯង​ទេ តែ​ជា​គូ​ជាមួយ​តារា​សម្ដែង​កំលោះ​សង្ហា លោក Ly Bear ដោយ​លោក​តុបតែង​ជា​តួអង្គចាតុម្មហារាជិកា។

ឈុត​ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង​លោក Ly Bear គ្រង​នេះ ជា​ការ​ឌីហ្សាញ​ដោយ​អ្នក​ច្នៃ​ម៉ូដ​វ័យ​ក្មេង Skor Krob។ តាម​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក Ab Studio Shihanoukville Plus បាន​ឲ្យ​ដឹង​ថា ៖«ឆ្នាំខាល (ខ្លា) ធាតុ​ឈើ​ពង្សា​កំណើត​ជា​យក្ខិនី ត្រូវ​ត្រង់​កាល​ព្រះសុវណ្ណសាម​ទៅ​ដង​ទឹក​ជាមួយ​ហ្វូង​សត្វ។ បុគ្គល​អ្នក​កើត​ឆ្នាំ​ខាល​មូល​ព្រលឹង​នៅ​នឹង​ដើម​ខ្នុរ​សំឡ និង​ដើម​រាំង​ភ្នំ ដូច្នេះ​គួរ​រក​សំពត់​ព្រែ​ពណ៌​តាម​ថ្ងៃ​កំណើត​មក​ស្លៀក​ដណ្ដប់​ដើម​ខ្នុរ​សំឡ ឬ​ ដើម​រាំង​ភ្នំ ដើម្បី​ជា​សិរីមង្គល​ដល់​ដួង​ជតារាសី​របស់​ខ្លួន»។

ទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Ly Bear មើល​ទៅ​ពិត​ជា​សមសួន ហើយ​ប្លែក​ខ្លាំង​ពុំ​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​តុបតែង​ខ្លួន និង​គ្រង​ឈុត​បែប​នោះ បើទោះបីជា​នៅ​មិន​ទាន់​ចេញ​រូប​ផ្លូវការ ហើយ​បាន​ឃើញ​ត្រឹម​តែ​វីដេអូ​ខ្លី​នៃ​សកម្មភាព​ថត​ក្រៅ​ឆាក​ក៏​ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា