ស្រាយចម្ងល់ ហេតុអីបានជាទេវតាឆ្នាំថ្មី ឆ្នាំរោង មិនគង់លើស្ដេចនាគ បែរជាគង់លើសត្វក្ងោក?

ជារៀងរាល់ឆ្នាំឱ្យតែដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាជនកម្ពុជាមួយចំនួន នៅតែជជែកគ្នាថា ហេតុអីបានជាទេវតាឆ្នាំថ្មីជាបុត្រីទាំង ៧អង្គរបស់កបិលមហាព្រហ្ម មិនគង់សត្វពាហនៈ តាមឆ្នាំទាំង ១២ បែរជាគង់លើសត្វពាហានៈផ្សេងទៅវិញ។ ដូចជាក់ស្ដែងចូលឆ្នាំថ្មីនេះ គឺត្រូវដល់ឆ្នាំរោង តែហេតុអីបានជាបុត្រទី ៧នៃកបិលមហាព្រហ្ម បែរជាគង់លើសត្វក្ងោកជាពាហនៈទៅវិញ?

តាមពិតចម្ងល់នេះក៏មានចាស់ព្រឹទ្ធាចារ្យ និងតាមឯកសារផ្សេងៗបកស្រាយជាច្រើនមកហើយ តែ AMS ចង់មកស្រាយចម្ងល់ឱ្យកាន់តែច្បាស់ កុំឱ្យបងប្អូនខ្មែរមួយចំនួន នៅតែមានការយល់ច្រឡំ រវាងសត្វពង្សធាតុទាំង ១២ និងសត្វដែលជាយានជំនិះរបស់បុត្រីកបិលមហាព្រហ្មទាំង ៧អង្គ។

និយាយឱ្យងាយយល់ សត្វទាំង ១២ ដែលបងប្អូនតែងស្គាល់តាមពង្សធាតុ ដូចជាឆ្នាំ ជូត ឆ្នាំឆ្លូវ ឆ្នាំខាល ឆ្នាំថោះ នោះ គឺជាសត្វតំណាងឱ្យពង្សធាតុមនុស្ស។ ដូចជាអ្នកកើតឆ្នាំជូត មានសត្វទន្សាយជាតំណាង។ ឯសត្វជាពាហនៈ របស់បុត្រីកបិលមហាព្រហ្ម គឺជាយានជំនិះរបស់បុត្រីនីមួយៗ ទាំង ៧អង្គ។ បុត្រីកបិលមហាព្រហ្ម មានតែ ៧ អង្គ បើសិនជាមានយានជំនិះតាមពង្សធាតុឆ្នាំ ដែលមានសត្វទាំង ១២ ជាតំណាង តើធ្វើដូចម្ដេចនឹងជិះអស់នោះ បើទេពធីតាមានតែ ៧ អង្គ។ ដូច្នេះមានន័យថា បុត្រីទាំង ៧អង្គនៃកបិលមហាព្រហ្មមានយានជំនិះរៀងៗខ្លួន មិនមែនសត្វទាំង ១២នោះទេ ។

សូមបងប្អូនខ្មែរមកដឹងអំពីយានជំនិះ ជាពាហនៈរបស់បុត្រីកបិលមហាព្រហ្មដូចខាងក្រោម៖

១.បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យគឺ ត្រូវវេនបុត្រីទី ១ ព្រះនាម ទុង្សាទេវី ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម សោយផ្លែឧទុម្ពរ (ផ្លែល្វា) ជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងគង់លើពាហនៈ ស្តេចគ្រុឌ។

២.បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទគឺ ត្រូវវេនបុត្រីទី ២ ព្រះនាម គោរាគទេវី ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស សោយប្រេងជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វខ្លា។

៣.បើសង្ក្រាន្តចូលចំថ្ងៃអង្គារគឺ ត្រូវវេនបុត្រីទី ៣ ព្រះនាម រាក្យសាទេវី ទ្រង់អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងគង់លើពាហនៈ សត្វសេះ។

៤.បើសង្ក្រាន្តចូលចំថ្ងៃពុធគឺ ត្រូវវេនបុត្រីទី ៤ ព្រះនាម មណ្ឌាទេវី ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា សោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វលា។

៥.បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍គឺ ត្រូវវេនបុត្រីទី ៥ ព្រះនាម កិរិណីទេវី ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងគង់លើពាហនៈ សត្វដំរី។

៦.បើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺ ត្រូវវេនបុត្រីទី ៦ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយចេកណាំវ៉ាជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងគង់លើពាហនៈ សត្វក្របី។

៧.បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺ ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *